ស៊ុតកោងពីលើដំបូលទូកអេមណាស់! Honda រកបាន១គ្រាប់ ក្នុងការប្រកួតដែល Botafogo ឈ្នះ Sport Recife ព្រឹកមិញនេះ (មានវីដេអូ)

//s9.kh1.co/1b/1b1149a26a856335e5c2dc7e09027df8860efd55.jpg
កីទ្បា

 ១២-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Botafogo យកឈ្នះ Sport Recife ក្រៅដី ២ទល់នឹង១

ប្រេស៊ីល៖ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda នៅតែមានថ្វីជើងក្នុងការបញ្ចប់ទីបានល្អដដែល បើទោះមានវ័យរាងជ្រេបន្តិចក៏ពិតមែន ជាក់ស្ដែងកាលពីព្រឹក ថ្ងៃច័ន្ទ ទី១២ ខែតុលានេះ​ អតីតជម្រើសជាតិជប៉ុន វ័យ៣៤ឆ្នាំ បានប្រើបច្ចេកទេស ស៊ុតកោងពីលើដំបូលទូកបញ្ចូលទីយ៉ាងអស្ចារ្យ ជួយក្រុម Botafogo RJ នាំមុខ ក្រុមម្ចាស់ផ្ទះ Sport Recife ១គ្រាប់មុន នៅតង់ទី១ នាទីទី២៩ មុនពេលមិត្តរួមក្រុមកីឡាករ Caio Alexandre បន្ថែមគ្រាប់ទី២ នៅនាទីទី៤៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Keisuke Honda
  លោក Keisuke Honda

លុះឈានចូលដល់តង់ទី២ នៅនាទីទី៥៤ ក្រុម Botafogo បានបាត់បង់សមាជិកម្នាក់ ពោលគឺខ្សែបម្រើ Rafael Forster ដែលត្រូវបានអជ្ញាកណ្ដាលពិន័យ កាតលឿង២ដង ស្មើកាតក្រហមមួយ បណ្ដេញចេញពីការប្រកួត។

ទន្ទឹមនឹងក្រុមភ្ញៀវសល់គ្នាត្រឹម១០នាក់ ក្រុម ​Sport ក៏ព្យាយាមសម្រុក រហូតតដៃបាន១គ្រាប់វិញនៅនាទីទី៥៧ ធ្វើបានតាមរយៈខ្សែប្រយុទ្ធ Thiago Neves ខណៈលទ្ធផល ១ទល់នឹង២ នេះ បានរក្សារហូតដល់ចប់៩០នាទីតែម្ដង។ យ៉ាងណាមិញ តាមរយៈជ័យជម្នះនេះ បានជួយក្រុម Botafogo ឡើងមកឈរលេខ១៣ ក្នុងលីគកំពូលប្រេស៊ីល Serie A នៅសប្ដាហ៍ទី១៥នេះ មាន១៨ពិន្ទុក្នុងដៃ។

  កីឡាករ Caio Alexandre
  កីឡាករ Caio Alexandre

គួរបញ្ជាក់ដែរថា ១គ្រាប់កាលពីយប់មិញ ជាគ្រាប់ទី២ហើយរបស់លោក Honda ក្នុងចំណោមការបង្ហាញខ្លួន១៦ប្រកួត ចាប់តាំងពីផ្លាស់មកចូលរួមជាមួយក្រុម Botafogo កាលពីខែមករា ឆ្នាំ២០២០មក៕

  លោក Keisuke Honda និង​ មិត្តរួមក្រុម
  លោក Keisuke Honda និង​ មិត្តរួមក្រុម

បើចង់ឃើញលោក Honda ស៊ុតបញ្ចូលទីល្អយ៉ាងណានោះ​ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T