កំហុសមួយនេះ ទើបក្លិប Port ត្រូវផ្លាស់ប្តូរកីឡដ្ឋានជាបណ្តោះអាសន្នក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់ Thai League ១

//s9.kh1.co/6d/6d7e7bfaeeb2ff7fbab0665037284758c86a96f8.jpg
កីទ្បា

 ០៩-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដោយសារមានកំហុសសម្រាប់ការដាច់ចរន្តអគ្គិសនីនៅពហុកីឡដ្ឋាន PAT របស់ខ្លួន ខណៈដែលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត ក្លិប Port បានស្នើសុំផ្លាស់ប្ដូរ "កីឡដ្ឋានបណ្តោះអាសន្នក្នុងការធ្វើជាម្ចាស់ផ្ទះ" សម្រាប់ជើងទី ១ នៃការប្រកួតពានរង្វាន់ Thai League ១ នេះ

ថៃ៖ ក្លិប Port បានចំណាយច្រើនណាស់ក្នុងរដូវកាលនេះ ដោយសារក្លិបនេះមានកំហុសសម្រាប់ការដាច់ចរន្តអគ្គិសនីនៅពហុកីឡដ្ឋាន PAT របស់ខ្លួន ខណៈដែលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត ហើយក្លិបនេះក៏បានស្នើសុំផ្លាស់ប្ដូរ "កីឡដ្ឋានបណ្តោះអាសន្នក្នុងការធ្វើជាម្ចាស់ផ្ទះ" សម្រាប់ជើងទី ១ នៃការប្រកួតពានរង្វាន់ Thai League ១ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានក្លិប Port លោកស្រី Nualphan Lamsam បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ក្លិបបានដាក់សំណើទៅសមាគមកីឡាបាល់ទាត់ថៃ (FAT) សម្រាប់ការប្រើប្រាស់កីឡដ្ឋាន Leo របស់ក្លិប BG Pathum United ជាកន្លែងអព្យាក្រឹតសម្រាប់ការប្រកួតក្នុងផ្ទះដែលនៅសល់នៅពាក់កណ្តាលរដូវកាលនេះ។

  កីឡារដ្ឋាន Leo របស់ក្លិប BG Pathum United
  កីឡារដ្ឋាន Leo របស់ក្លិប BG Pathum United

ក្លិប Port ត្រូវបានបរាជ័យក្នុងលទ្ធផល ២-០ និងពិន័យជាប្រាក់ចំនួន ៥ ម៉ឺនបាតដោយគណៈកម្មាធិការវិន័យរបស់ FAT ចំពោះការដាច់ចរន្តអគ្គិសនីអំឡុងការប្រកួតក្នុងផ្ទះកាលពីខែមុន។

កាលពីសប្តាហ៍មុនការប្រកួតនៅកីឡារដ្ឋានរបស់ក្លិប Port ជាមួយក្លិប SCG Muang Thong United ត្រូវបានបញ្ឈប់ភ្លាមៗមុនពេលចាប់ផ្តើមផ្លាស់ប្តូរចរន្តនៅឯទីលានបានកើតឡើង ហើយក្លិបដែលមានមូលដ្ឋាននៅ Klong Toey មួយនេះត្រូវបានពិន័យដូចគ្នាជាលើកទី ២ ។

ទន្ទឹមនឹងនេះដែរ ខ្សែការពារស្លាបឆ្វេងរបស់ក្លិប Port គឺកីឡាករ Kewin Deeromram បានប្តេជ្ញាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសម្រាប់ក្រុមជម្រើសជាតិថៃ។

  ប្រធានក្លិប Port លោកស្រី Nualphan Lamsam
  ប្រធានក្លិប Port លោកស្រី Nualphan Lamsam

បច្ចុប្បន្នកីឡាករ Kewin កំពុងហ្វឹកហាត់ក្នុងជំរុំ War Elephants ក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកជនជាតិជប៉ុនលោក Akira Nishino ។ កីឡាករ Kewin ត្រូវបានគេរិះគន់ចំពោះការដកខ្លួនចេញពីក្រុមជម្រើសជាតិជាច្រើនដងក្នុងពេលកន្លងមកដោយសំអាងលើហេតុផលមានរបួស។

កីឡាករ Thai-Swede Kewin បាននិយាយថា៖ "ខ្ញុំបានដកខ្លួនចេញពីក្រុមជម្រើសជាតិថៃពីរបីលើកក៏ពិតមែន ប៉ុន្តែខ្ញុំបានធ្វើដូច្នេះពីព្រោះគ្រូបង្វឹក និងបុគ្គលិកមិនចង់ឲ្យខ្ញុំធ្វើឱ្យរបួសរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរនោះទេ"។ "ខ្ញុំជាសះស្បើយពេញលេញហើយ និងរីករាយដែលបានចូលរួមជាផ្នែកមួយនៃជំរុំបណ្តុះបណ្តាលថ្នាក់ជាតិ។ ខ្ញុំនឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់ក្រុមថៃ"៕

  កីឡាករ Kewin Deeromram , មិត្តរួមក្រុម និង លោកស្រី Nualphan Lamsam
  កីឡាករ Kewin Deeromram , មិត្តរួមក្រុម និង លោកស្រី Nualphan Lamsam
ស្ថានភាពដាច់ចរន្តអគ្គិសនីនៅពហុកីឡដ្ឋាន PAT
ស្ថានភាពដាច់ចរន្តអគ្គិសនីនៅពហុកីឡដ្ឋាន PAT

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T