ខ្លោចចិត្ត! កូនក្រមុំកើតមកមានជើងម្ខាង សុខចិត្តចុះពីលើរទេះរុញ និងប្រើត្រគៀកដើរ ព្រោះចង់ដូចកូនក្រមុំដទៃដែរ (មានវីដេអូ)

//s9.kh1.co/78/78ee5a7741fbe89d0cfa7d139346d09a422ef213.jpg
សង្គម

 ០៩-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កូនក្រមុំជនជាតិហ្វីលីពីនម្នាក់ ដែលកើតមកមានជើងម្ខាង បានសម្រេចចិត្ដមិនប្រើរទេះរុញ ហើយប្រើត្រគៀកនិងដៃស្ដាំ ដើម្បីរំកិលខ្លួនលើ.កម្រាល ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់នាង ព្រោះចង់ដូចកូនក្រមុំដទៃដែរ។

ហ្វីលីពីន៖ កូនក្រមុំជនជាតិហ្វីលីពីនម្នាក់ រស់នៅទីក្រុង Cebu ដែលកើតមកមានជើងម្ខាង បានសម្រេចចិត្ដមិនប្រើរទេះរុញ ហើយប្រើត្រគៀកនិងដៃស្ដាំ ដើម្បីរំកិលខ្លួនលើ.កម្រាល ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់នាង ព្រោះចង់ដូចកូនក្រមុំដទៃដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង ​Rosie បានរៀបអាពាហ៍ពិពាហ៍នៅឯព្រះវិហារ Sto Nino Parish  ក្នុងរដ្ឋ Mandaue  កាលពីថ្ងៃទី០៥ ខែតុលាកន្លងទៅនេះ ជាមួយកូនកំលោះឈ្មោះ Mario Perez ។ នៅថ្ងៃនោះ នាងមិនបានប្រើប្រាស់រទេះរុញសម្រាប់ធ្វើដំណើរឡើយ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺនាងបានប្រើត្រគៀក និងដៃស្ដាំ ដើម្បីរំកិលខ្លួនលើ.កម្រាលពណ៌ក្រហមឆ្ពោះទៅរកកូនកំលោះ ខណៈដៃឆ្វេងកាន់ផ្កា ហើយស្លៀករ៉ូបអាពាហ៍ពិពាហ៍ដែលមានលក្ខណៈងាយស្រួល ក្នុងការរំកិលខ្លួនផងដែរ។

កូនក្រមុំរូបនេះបាននិយាយថា៖

ខ្ញុំចង់ឲ្យអ្វីៗគ្រប់យ៉ាងក្នុងថ្ងៃមង្គលការរបស់ខ្ញុំល្អឥតខ្ចោះ ដូច្នេះដើម្បីឲ្យថ្ងៃនោះកាន់តែពិសេស ខ្ញុំត្រូវយកឈ្នះផលវិបាកតូចៗនោះឲ្យបាន។

នាង ​Rosie 

ទន្ទឹមនឹងនេះដែរ ក្នុងចំណោមមិត្ដភក្ដិរបស់ Rosie និង Mario គឺលោក Arvin បាននិយាយថា៖

ពួកគេសប្បាយចិត្ដដែលអ្នកទាំងពីរអាចកសាងគ្រួសារជាមួយគ្នាបាន ហើយពីធីមង្គលការបានបញ្ចប់ដោយជោគជ័យ។ ក៏ប៉ុន្ដែពួកគេបានលុបចោលផែនការមួយចំនួនផងដែរ ដោយសារជំងឺកូវីដ-១៩​ រាតត្បាត។

សម្ដីមិត្ដភក្ដិរបស់ Rosie និង Mario 

គួរឲ្យដឹងដែរថា តំបន់ដែល Rosie រស់នៅគឺស្ថិតក្រោមវិធានការគម្លាតសង្គមនៅឡើយទេ ដូច្នេះចំនួនភ្ញៀវដែលចូលរួមមង្គលការរបស់នាងត្រូវបានកំណត់៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

នាង  ​Rosie 
នាង ​Rosie 
នាង  ​Rosie 
នាង ​Rosie 
នាង  ​Rosie និងស្វាមី
នាង  ​Rosie និងស្វាមី
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T