អត្ថន័យ​ នៃ​ការ​ឱប​ខុស​ៗគ្នា​ ដែល​អ្នក​មិនធ្លាប់​ដឹង​

//s9.kh1.co/85/85c3ab6c94a1a5d32f1479ba9097deffde1582ff.jpg
យល់ដឹង

 ០២-កក្កដា-២០២៣ ១ល្ងាច · ៩ ខែមុន

ធ្លាប់​តែ​ឱប​តែ​ធ្លាប់​ដឹង​ទេ ថា​សកម្មភាព​នៃ​ការ​ឱប​នីមួយ​ៗ គឺ​សុទ្ធតែ​មាន​បង្កប់​នៅ​អត្ថន័យ​ផ្សេង​ៗពីគ្នា​ ដែល​មនុស្សភាគច្រើនប្រាកដជា​មិនធ្លាប់​បាន​ដឹង​ពីមុនមកនោះទេ​។

យល់ដឹង៖ ការ​ឱប​គឺ​ជា​របៀប​ បញ្ជាក់​ពី​ក្តី​ស្រលាញ់​មួយដែល​ មនុស្ស​ម្នាក់ៗចង់​បង្ហាញ ទៅកាន់​ដៃគូរ​របស់​ខ្លួន។ ពួកយើង​ឳប​ដើម្បី​គោរព ​ទៅកាន់​អ្នកដទៃ ព្រម​ទាំង​នៅពេល​ដែល ​និយាយថា​សួស្តី និង​ជំរាប​លា​ពី​ពួកគេ​​។ យើ​ងឳប​ដើម្បីផ្តល់ ​ភាព​លួង​លោម​ទៅកាន់​មិត្ត​ភក្តិ ហើយនៅពេលដែល​យើង​នឹក ​ឬស្រលាញ់ខ្លាំង​ក៏ ​យើងឱបគ្នា​ផងដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត ​សកម្មភាព​នេះ​យើង​តែង​ធ្វើ​ជា ​ប្រចាំ​តែ​ប្រហែល​ជា មនុស្សភាគច្រើន មិន​បាន​យល់​ពីភាព​ខុស​គ្នា​នៃ ​ការ​ឱប​រួម​ទាំង​ អត្ថន័យ​នីមួយៗ របស់​វានោះទេ​។ តែ​អ្នក​អាច​នឹង​ចាប់អារម្មណ៍​ នៅពេល​ដឹង​ថា​សកម្មភាព​នៃ ​ការ​ឱបគ្នា​នោះមាន ​នៅអត្ថន័យខុស​គ្នាៗ នៅ​​ពីក្រោយវា។

ការឳ​បគឺជា​ទម្រង់​នៃ ​ការ​ប្រាស្រ័យ​ទាក់​ទង​ដ៏កក់​ក្តៅមួយ ​ដែល​ធ្វើ​ឡើង​ ​ដើម្បី​បង្កើត​នៅ កា​រលួង​លោម ផ្តល់​អារម្មណ៍​សុវត្ថិភាព ការទុកចិត្ត​ ក្តី​ស្រលាញ់​រវាង មនុស្ស​២នាក់​។ ​បន្ថែម​ពី​នេះ ​បើ​តាម​ការ​ស្រាវជ្រាវ ​បាន​ឲ្យ​ដឹងថា ​ការ​ឱប​ដែល​មាន ​រយៈពេល​យូរ​ជាង​២០វិនាទី ​អាច​បង្កើត​នៅសេចក្តី ​ក្នុង​ខ្លួន​យើង​បាន ​តាម​រយៈការកកើត ​នូវ​សារធាតុ​គីមី មួយ​ចំនួន​ដូច​ជា ​ដូប៉ាមីន អុកស៊ីតូស៊ីន និង​សេរ៉ូតូនីន​ជា​ដើម​។ សារធាតុ​គីមីទាំងនេះ ​អាច​ជួយ​បង្កើតន​អារម្មណ៍​ឲ្យ​យើង​ មាន​ភាព​ប្រសើរ​ឡើង​។ ហើយក្នុងនោះ ​ការ​ឳបក៏មាន​សកម្មភាព​ខុស​ៗគ្នា​ ហើយ​អត្ថន័យ​ក៏​ខុស​ៗគ្នា ​ទៅតាម​នោះផងដែរ​។

១. ឱប​ពីក្រោយ​ខ្នង

រូបតំណាង
រូបតំណាង

ការ​ឱបពីខាងក្រោយ​ជា​រឿយៗ ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ចង់​បង្ហាញ​ពី ​អារម្មណ៍​នៃ ការ​ការ​ពារ​។ អ្នក​ឳប​ចង់​ប្រាប់ ​អ្នក​ដទៃ​ឲ្យ​ដឹង​ថា ​ពួកគេតែង​តែង​ នៅ​ក្បែរ​ចាំ​ជួយគ្នា​។ ហើយ​សកម្មភាព​ ឱបបែបនេះ​ក៏​អាចធ្វើ​ឲ្យ ​ដៃគូរម្ខាងទៀត​ មាន​អារម្មណ៍​កក់ក្តៅ ​គ្មាន​ការ​ព្រួ​យ​បារម្ភផងដែរ​។ វាជា​ប្រភេទ​នៃ ការ​ឱប​យ៉ាង​ជិតស្និទ្ធបំផុត​។​

២. ការ​ឱប​ដោយ​ដាក់​ដៃ​ម្ខាង​ទៅ​ខាងក្រោយ

រូបតំណាង
រូបតំណាង

ការ​ឱបរបៀប​នេះ​ចង់ ​បង្ហាញ​ពីការ​លួង​លោម នៅពេល​ដែល​ភាគីម្ខាងទៀត​កំពុងតែ ស្ថិតក្នុង​អារម្មណ៍​សោក​សៅ។ ជាទូទៅ​វា​ជា ការឱប​ដ៏រួស​រាយ​រាក់ទាក់​ ហើយ​វាអាច​ត្រូវ​បាន ​ចែក​រំលែក​ជាមួយ ​មនុស្ស​គ្រប់​គ្នា​។ ព្រោះថា​វាមិនមែន ជា​របៀបឱប ​បែប​រ៉ូមែនទិក​នោះទេ​។

៣. ការ​ឱប​ចង្កេះ

រូបតំណាង
រូបតំណាង

នេះគឺ​ជា​ប្រភេទ​នៃ ​ការ​ឱប​យ៉ាង​ជិតស្និទ្ធហើយ ​វាក៏មិនមែន​ជា​ទំនាក់ទំនង​​ធម្មតា ​​ដែល​នៅពេល​ដែល​បាន​ឃើញ ​មនុស្ស​២នាក់ ​ឱបគ្នា​បែបនេះ​។ នៅពេល​នរណាម្នាក់​ឱប ​អ្នក​តាម​របៀបនេះ ​មាន​ន័យ​ថា​អ្នក​ដែល​ឱបអ្នក​នោះ ​កំពុងតែ​ព្យាយាម ​ចង់​តាម​ស្រលាញ់​អ្នកហើយ។ នេះ​មាន​ន័យ​ថា ​ពួកគេ​ចង់​ចំណាយ ពេល​ច្រើន​ជា​មួយអ្នក​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ នេះ​ជា​ការ​ឱប​នេះ ​បង្ហាញ​ពីការ​លួង​លោម​ យ៉ាងស្មោះ​ត្រង់​ជាមួយ ​មនុស្ស​ម្នាក់ទៀត​។

៤.​ ការ​ឱប​ខ្លួន​ប៉ះខ្លួន​

រូបតំណាង
រូបតំណាង

នេះគឺជា​ប្រភេទ​នៃ ការ​ឱបដែល​បង្ហាញ​ពី ភាពផ្អែម​ល្ហែម​ដូចស្ករ។ វា​ជា​ប្រភេទ​នៃ​ ការ​​ឱប​ដែល​បង្ហាញ​ពី ​សេចក្តី​ស្រលាញ់​និង ​ជ្រាលជ្រៅ​យ៉ាង​ខ្លាំង​ ទៅ​កាន់​ដៃគូរ​ម្ខាងទៀត​។ វាហាក់​ដូច​ជា ​អ្នកកំពុងតែ​ព្យាយាម ​យក​ស្នេហា​ដែល​អ្នក​មាន​ទាំងអស់​ នៅ​ក្នុង​ចិត្តហើយ​បង្ហាញ​វា តាម​ទម្រង់នៃ​ការ​ឳប ​ដ៏​ពោរពេញ​ដោយ​ ឥទ្ធិពល​នេះផងដែ​រ។

៥. ការ​ឱប​ដោយដាក់​ក្បាល​នៅ​លើស្មា

រូបតំណាង
រូបតំណាង

នេះ​គឺ​ជា​កន្លែង​ដែល ​បុរសនិង​ស្រ្តី​ ដាក់​ក្បាល​ចុះ​ថ្នម​ៗ លើ​ស្មាដៃគូ។ ប្រសិនបើ​ការ​ឳបនេះ ​កើត​ឡើង​មាន​ភាព​សិ្នទ្ធ​ស្នាលខ្លាំង ​ហើយ​អ្នកទាំងពី​រ សុខ​ចិត្ត​មើលថែរក្សា​គ្នា​។ នៅពេល​ដែល​ឃើញ​ដៃគូរ ធ្វើ​បែបនេះ​គឺ​អាចបញ្ជាក់​បាន​ថា ​ទំនាក់ទំនង​អ្នក​ទាំង​ពីរនឹង ​កាន់​តែ​រឹងមាំ​ មាន​ន័យ​ថា ​អ្នក​ទាំងពីរនឹងអាច ​​បន្តទំនាក់ទំនង​ជាមួយ​គ្នា ​បាន​យូរ​អង្វែងទៅមុខទៀត៕  

ប្រភព៖ relrules , hackspirit

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T