ភ្នំពេញ៖ អាចនិយាយបានថា គ្រប់តារាប្រុសស្រី នៅក្នុងរង្វង់សិល្បៈខ្មែររបស់យើងទាំងអស់ នៅពេលដែលមានប្រជាប្រិយភាពកាន់តែល្បី គឺអ្នកគាំទ្រកាន់តែចង់តាមដានពីជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ កាន់តែខ្លាំង ពិសេសនៅពេលដែលឃើញតារាស្រីប្រុសទាំងនោះ មានដៃគូសម្ដែងជាមួយនរណាម្នាក់ មើលទៅសាកសម និងគួរជាទីពេញចិត្ត គេតែងតែចង់ឲ្យ Idol របស់ខ្លួន ស្រលាញ់គ្នាមែនទែន ដូចទៅនឹងក្នុងសិល្បៈយ៉ាងដូច្នោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែយ៉ាងណាមិញ ជីវិតស្នេហា ពិតជាមិនអាចបង្ខំបានឡើយ ព្រោះថាមនុស្សម្នាក់ៗ សុទ្ធសឹងតែមានការគិតខុសៗគ្នា ហើយម្យ៉ាងទៀត តារាមួយចំនួនខ្លះ ក៏មានម្ចាស់ចិត្តរួចអស់ទៅហើយដែរ ទើបធ្វើឲ្យការផ្គូរផ្គងរបស់អ្នកគាំទ្រ មិនអាចក្លាយជាការពិតបាន។
ថ្ងៃនេះផងដែរ យើងនឹងមកស្គាល់ តារាខ្មែរល្បីៗប៉ុន្មានគូ ដែលពួកគេសុទ្ធសឹងតែទទួលបានការពេញចិត្តពីហ្វេនៗជាច្រើន ទៅលើការងារសិល្បៈ ពិសេសគឺការចាប់ដៃគូសម្ដែងជាមួយគ្នា បានយ៉ាងសាកសម ប៉ុន្តែចុងក្រោយនៅតែមិនអាចក្លាយជាស្នេហាពិតបាន៕
តារាទាំងនោះមានដូចខាងក្រោម៖
១.តារាសម្ដែង ណា ខុន និង ឌុច លីដា
ទោះបីជាមួយគូនេះ ចាប់ដៃគូសម្ដែងរឿងជាមួយគ្នាបានសាកសមមែន ប៉ុន្តែពួកគេសុទ្ធតែមានម្ចាស់ចិត្តរូចអស់ទៅហើយ ដោយលោក ណាខុន ក៏មានម្ចាស់ និង ឌុច លីដា ក៏មានគ្រួសារ មានកូនមួយទៅហើយដែរ គ្រាន់តែពួកគេមិនទាន់បង្ហាញមុខមាត់មនុស្សពិសេសរបស់ពួកគេ។
២.ពិធីករ ជា វណ្ណារិទ្ធ និង ហ៊ិន ច័ន្ទនីរ័ត្ន
តារាសម្ដែង និងជាពិធីករមួយគូនេះ កាលពីចូលសិល្បៈដំបូងៗ អ្នកគាំទ្រក៏មានការពេញចិត្តខ្លាំងណាស់ដែរ ពេលដែលពួកគេបានចាប់ដៃគូជាមួយគ្នា។ ប៉ុន្តែក្រោយមក លោក ជា វណ្ណារិទ្ធ ក៏បានរៀបការមួយនារីម្នាក់ផ្សេងៗ ហើយមកទល់ពេលនេះ ពួកគេត្រឹមតែជាមិត្តល្អក្នុងអាជីពតែមួយប៉ុណ្ណោះ។
៣.តារាចម្រៀង នីកូ និង ពេជ្រ សូលីកា
មួយគូនេះ ក៏មិនខុសពីគូមុនៗដែរ ដោយសារតែការសម្ដែងជាមួយគ្នា មានភាពស្អិតរមួត និងមើលទៅសមគ្នាពេក អ្នកទាំងពីរក៏ត្រូវបានអ្នកគាំទ្រ ចង់ឲ្យក្លាយជាគូស្នេហ៍មែនទែនផងដែរ ប៉ុន្តែការគិតគឺខុសស្រឡះ ដោយពួកគេគ្រាន់តែជាមិត្តល្អរាប់អានគ្នា ហើយពេលនេះ ពេជ្រ សូលីកា ក៏មានគ្រួសារ មានកូនមួយផងដែរ។
៤.តារាចម្រៀង ខេមរៈ សេរីមន្ត និង សុខ ពិសី
មួយគូនេះ កាលពីពេលពួកគេនៅជ្រកក្នុងផលិតកម្មតែមួយ រាល់គ្រប់សកម្មភាពក្នុងការសម្ដែងទាំងអស់ តារាចម្រៀងពីរនាក់នេះ ពិតជាស្និទ្ធស្នាលគ្នាខ្លាំងមែនទែន រហូតអ្នកគាំទ្រ គិតថាគេមានទំនាក់ទំនងស្នេហាជាមួយគ្នាថែមទៀតផង។ ប៉ុន្តែយ៉ាងណាមិញ លោក ខេមរៈ សេរីមន្ត ក៏មានប្រពន្ធ មានកូនរួចទៅហើយ មុនពេលចាប់ដៃគូជាមួយ សុខ ពិសី ហើយ សុខពិសី ក៏មានគូស្នេហ៍រួចទៅហើយផងដែរ ដោយការស្និទ្ធស្នាលនេះ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។
៥.តារាចម្រៀង ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា
ជាការពិត ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា មានហ្វេនៗច្រើនណាស់ ដែលពេញចិត្តជាមួយនឹងពួកគេ។ ដោយសារថា រាល់គ្រប់សកម្មភាពសម្ដែង ឬពេលឡើងឆាកច្រៀងជាមួយគ្នាម្ដងៗ អ្នកទាំងពីរ ពិតជាបង្ហាញភាពស្និទ្ធស្នាល ស្វីតៗគ្រប់ពេលតែម្ដង។ ប៉ុន្តែទោះបីជាក្នុងសិល្បៈ ពួកគេសមគ្នាយ៉ាងណា តែជីវិតពិត ឱក សុគន្ធកញ្ញា នៅតែសម្រេចចិត្តរៀបការជាមួយបុរសផ្សេង ដោយទុកទំនាក់ទំនងជាមួយ សុវណ្ណរាជ ដូចជាមិត្តដ៏ល្អប៉ុណ្ណោះ៕