ប៉ូលិសដែលប្រើជង្គង់សង្កត់.កបុរសស្បែកខ្មៅ George Floyd រហូតដល់ស្លាប់ ពេលនេះរួចខ្លួនពីពន្ធនាគារហើយ

//s9.kh1.co/88/885b8443e4a42841dc2ea4b4d5273aed463b3488.jpg
សង្គម

 ០៨-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អតីតមន្ដ្រីប៉ូលិស Minneapolis ឈ្មោះ Derek Chauvin ដែលត្រូវបានចោទប្រកាន់ចំពោះការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ត្រូវតុលាការដោះលែងពីពន្ធនាគារ Oak Park Heights

អាមេរិក៖ អតីតមន្ដ្រីប៉ូលិស Minneapolis ឈ្មោះ Derek Chauvin ដែលត្រូវបានចោទប្រកាន់ចំពោះការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ត្រូវតុលាការដោះលែងពីពន្ធនាគារ Oak Park Heights កាលពីវេលាម៉ោង១១:២២នាទីព្រឹក ថ្ងៃពុធ ទី០៧ ខែតុលា បន្ទាប់ពីប្រកាសបង់ប្រាក់ធានាចំនួន១លានដុល្លារអាមេរិក។ ដូច្នេះមានន័យថាលោក Chauvin គឺជាមន្ដ្រីចុងក្រោយហើយ ក្នុងចំណោមមន្ដ្រី៤នាក់ ដែលបាននៅក្រៅឃុំបណ្ដោះអាសន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា លោក Chauvin ក៏ត្រូវគោរពនូវលក្ខខណ្ឌកំណត់ដូចជា មិនអាចចាកចេញពីរដ្ឋបានទេ ប្រសិនបើគ្មានការយល់ព្រមពីតុលាការ និងមិនអនុញ្ញាតឲ្យមានទំនាក់ទំនងជាមួយនឹងគ្រួសារសពឡើយ។ លើលពីនេះ លោកត្រូវគោរពតាមរាល់ការកោះហៅរបស់តុលាការ ហើយការជំនុំជម្រះក្ដីរបស់លោក និងមន្ដី្រផ្សេងទៀត ត្រូវបានគេរំពឹងថានិងចាប់ផ្ដើមនៅខែមីនា ឆ្នាំ២០២១។

គួរម្លឹកថា លោក Chauvin អាយុ ៤៤ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី២ និងទី៣ ដែលបានប្រើជង្គង់សង្កត់លើ.ក.របស់លោក Floyd រយៈពេលជិត៨នាទី បន្ទាប់ពីលោក Floyd ប្រើក្រដាស់ប្រាក់២០ដុល្លារអាមេរិកក្លែងក្លាយ ទិញទំនិញក្នុងហាងមួយកន្លែងក្នុងរដ្ឋ Minnesota ។​ ករណីនោះ បានបង្កឲ្យពលរដ្ឋអាមេរិកមួយចំនួនធំ និងបណ្ដាប្រទេសមួយចំនួនទៀត ផ្ទុះកំហឹងនឹងឈានដល់ការធ្វើបាតុកម្ម រួមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ និងឯកជនថែមទៀតផង។

គួរបញ្ជាក់ទៀតថា លោក​​​ Chauvin អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ១២ឆ្នាំឯណោះ ប្រសិនបើគាត់ត្រូវបានផ្ដន្ទាទោសពីបទឃាតកម្មដោយអចេតនាកម្រិតទី២។ បន្ថែមពីនេះ ព្រះរាជអាជ្ញាក៏បានចោទប្រកាន់លោក និងអតីតភរិយារបស់លោកថា បានគេចបង់ពន្ធជាច្រើនលើក និងពីបទកុហកអំពីប្រាក់ចំណូលរបស់ពួកគេផងដែរ៕

  លោក​​​ Chauvin
  លោក​​​ Chauvin


បុរសស្បែកខ្មៅ George Floyd 
បុរសស្បែកខ្មៅ George Floyd 
ថ្ងៃកើតហេតុ
ថ្ងៃកើតហេតុ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T