ទីបំផុត! ចំនួនករណីឆ្លងវីរុសកូរ៉ូណា ក្នុងប្រទេសប្រេស៊ីល កើនឡើងដល់៥លាននាក់

//s9.kh1.co/60/604109c20f345187d7e49fe46402473f8f558f05.jpg
សង្គម

 ០៨-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រេស៊ីលគឺជាប្រទេសដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ លំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិកនិងឥណ្ឌា។

ប្រេស៊ីល៖ ក្រុមមន្ត្រីបាននិយាយថា ករណីឆ្លងវីរុសកូរ៉ូណាដែលបានបញ្ជាក់នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ចំនួន៥លាននាក់ហើយ ជាមួយនឹងចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះជិត១៥ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងសុខាភិបាលប្រេស៊ីលបានរាយការណ៍ពីករណីថ្មី ចំនួន៣១,៥៥៣នាក់ កាលពីថ្ងៃអង្គារ ដែលនាំឲ្យការឆ្លងសរុបឡើងដល់ចំនួន៥,០០០,៦៩៤នាក់។ ប្រេស៊ីលគឺជាប្រទេសដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ លំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិកនិងឥណ្ឌា។ ក្រសួងបាននិយាយថា កាលពីថ្ងៃអង្គារ ប្រទេសប្រេស៊ីលបានកត់ត្រាចំនួនអ្នកស្លាប់ថ្មី៧៣៤នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់១៤៨,២២៨នាក់។

ចំនួនករណីឆ្លងសរុបនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ចំនួន៥លាននាក់
ចំនួនករណីឆ្លងសរុបនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ចំនួន៥លាននាក់

បើគិតទៅ ប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនបំផុតនៅតំបន់អាមេរិកឡាទីន។ ចំណែករដ្ឋសៅប៉ូឡូតែឯង រងការវាយប្រហារខ្លាំងជាងគេ ដោយមានអ្នកស្លាប់ប្រមាណ៣៦,០០០នាក់ បន្ទាប់មករដ្ឋ Rio de Janeiro ដែលមានមនុស្សស្លាប់ប្រហែល១៩,០០០នាក់។ យ៉ាងណាក៏ដោយ ចំនួនករណីឆ្លងនិងស្លាប់បានថយចុះ បើប្រៀបធៀបជាមួយរយៈពេលមុនៗ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T