មនុស្សយន្តជាងសំណង់! ផ្ទះមួយខ្នងដំបូងបង្អស់នៅចក្រភពអង់គ្លេស កំពុងសាងសង់ដោយមនុស្សយន្ដ (មានវីដេអូ)

//s9.kh1.co/70/70b38b04c258f93fc1db3ce16636570a0d1bb56c.jpg
សង្គម

 ០៨-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ ផ្ទះមួយខ្នងដំបូងបង្អស់ដែលមានបន្ទប់គេងចំនួនបី នៅភូមិ Everingham ក្នុងចក្រភពអង់គ្លេស កំពុងសាងសង់ដោយមានការជួយពីខាងមនុស្សយន្ដ។

ចក្រភពអង់គ្លេស៖​ ថ្មីៗនេះ ផ្ទះមួយខ្នងដំបូងបង្អស់ដែលមានបន្ទប់គេងចំនួនបី នៅភូមិ Everingham ក្នុងចក្រភពអង់គ្លេស កំពុងសាងសង់ដោយមានការជួយពីខាងមនុស្សយន្ដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សយន្ដដែលអាចសាងសង់ផ្ទះបាន ត្រូវបានផលិតឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មសំណង់ស្វ័យប្រវត្តិ ដែលមានមូលដ្ឋានស្ថិតនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ហើយវាមានសមត្ថភាពរៀបឥដ្ឋ បញ្ចេញសុីម៉ង់ត៌ដែលក្រឡុករួចជាស្រេច និងអាចរៀបឥដ្ឋផ្នែកនៃជ្រុងផ្ទះបានទៀតផង។ ហើយរាល់ពេលប្រើប្រាស់វាម្ដងៗ ត្រូវមានកម្មករចំនួនពីរនាក់រង់ចាំមើល និងគ្រប់គ្រងវា។

យោងតាមសម្ដីរបស់លោក David Longbottom ជានាយកក្រុមហ៊ុនខាងលើ បានឲ្យដឹងថា មនុស្សយន្ដ ត្រូវបានបំពាក់ដោយប្រព័ន្ធសូហ្វវែរទំនើប ដែលអាចអនុញ្ញាតឲ្យវាអានពីឌីជីថលនៃផែនការស្ថាបត្យកម្មបានផងដែរ។

យ៉ាងណាមិញ ព័ត៌មានអំពីមនុស្សយន្ដចេះរៀបឥដ្ឋ មិនត្រូវបានគេដឹងជាសកលឡើយ ហើយផ្ទះដែលកំពុងសាងសង់ បានចាប់ផ្ដើមសាងសង់តាំងពីថ្ងៃទី២៨ ខែកញ្ញាមកម៉្លេះ ដោយត្រូវបានគេរំពឹងថានឹងអាចបញ្ចប់ក្នុងរយៈពេលប្រហែល៣សប្ដាហ៍បន្ទាប់ ក្រោយពីពន្យារពេលសាង់សង់មួយសប្ដាហ៍៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពសាងសង់
សកម្មភាពសាងសង់
សកម្មភាពសាងសង់
សកម្មភាពសាងសង់
សកម្មភាពសាងសង់
សកម្មភាពសាងសង់
សកម្មភាពសាងសង់
សកម្មភាពសាងសង់
សកម្មភាពសាងសង់
សកម្មភាពសាងសង់
សកម្មភាពសាងសង់
សកម្មភាពសាងសង់
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T