វិធីសាស្ត្រទាំង ៨ ដែលអ្នកគួរដឹង បើចង់កាត់ចិត្តពីការលួចស្រឡាញ់គេតែម្ខាង

//s9.kh1.co/fc/fc9b3e68b7a6ac891f3245f6d724dc98cc9ad453.png
យល់ដឹង

 ០៨-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វិធីសាស្ត្រទាំង ៨ ដែលអ្នកគួរដឹង បើចង់កាត់ចិត្តពីការលួចស្រឡាញ់គេតែម្ខាង

កាលពីដំបូងដែលយើងចាប់ផ្តើមលួចស្រឡាញ់គេ អារម្មណ៍នោះគឺវារំភើបហាក់ដូចជាមានមេអំបៅរាប់ពាន់ក្បាល កំពុងហោះក្នុងពោះ គ្រប់ពេលដែលអ្នកបានឃើញមនុស្សដែលអ្នកលួចស្រឡាញ់ ប៉ុន្តែការកាត់ចិត្តពីមនុស្សដែលអ្នក ស្រឡាញ់គឺមិនមែនជាបទពិសោធន៍រំភើបចិត្តនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការស្រឡាញ់មនុស្សម្នាក់ដែលមិនបានស្រឡាញ់អ្នកវិញ ឬក៏អ្នកមិនស្ថិតនៅក្នុងការដែលអាចស្រឡាញ់គេបានគឺជារឿងឈឺចាប់មួយ ហើយបើសិនជាអ្នកកំពុងតែមានអារម្មណ៍បែបនោះមែន អ្នកអាចសាកល្បងស្វែងយល់ពីវិធីខាងក្រោមនេះបាន វាអាចមិនបានលទ្ធផលទាំងអស់ តែយ៉ាងហោចណាស់ក៏យើងសង្ឃឹមថាវាអាចជួយជាយោបល់ខ្លះៗបាន។

១. ធ្វើអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកអស្ចារ្យ

អ្នកអាចធ្វើការកែប្រែការតុបតែងខ្លួន ញ៉ាំអាហារពេលល្ងាចដែលថ្លៃៗ ឬអាចផ្លាស់ប្តូរទម្លាប់នៅក្នុងការហាត់ប្រាណ វាអាចតែជាសកម្មភាពងាយៗដែលអាចជួយដល់អារម្មណ៍អ្នកបាន ការដែលអ្នកបានជួបនឹងរឿងស្នេហ៍បរាជ័យបែប នេះ នឹងធ្វើឱ្យអ្នកស្អប់ខ្លួនឯង បង្អាប់ខ្លួនឯង ហេតុនេះហើយអ្នកគួរធ្វើអ្វីមួយដែលរម្លឹកដល់ខ្លួនឯងថា អ្នកគឺជាមនុស្ស ពិសេសម្នាក់ ហើយអ្នកគួរតែទទួលបានការគោរព និងឱ្យតម្លៃឱ្យបានច្រើន ពីព្រោះអ្នកសក្តិសមនឹងទទួលបានវា។

រូបតំណាង
រូបតំណាង
២. ព្រមឱ្យខ្លួនឯងធ្លាក់ចូលក្នុងអារម្មណ៍ឈឺចាប់នោះ

Lesli Doares អ្នកជំនាញខាងប្រឹក្សាយោបល់គ្រួសារ និងការរៀបការបាននិយាយថា «អ្នកគួរតែយកចិត្តទុកដាក់លើ អារម្មណ៍របស់ខ្លួនឯង ដោយមិនចាំបាច់ធ្វើការកាត់សេចក្តីច្រើនពេកនោះទេ ហើយនេះគឺជាវិធីមួយដែលជួយឳ្យអ្នក ដើរទៅមុខបន្តទៀតបាន» ហើយក៏បានបន្តទៀតថា «ការបន្ទោសខ្លួនឯងដែលមានអារម្មណ៍ឈឺបែបនេះ គឺមិនអាច ជួយអ្វីបាននោះទេ» ហើយបើអ្នកពិតជាមិនចង់បន្តនៅវិលវល់នឹងរឿងស្នេហាបរាជ័យនេះទៀត វាជារឿងសំខាន់ខ្លាំង ណាស់ដែល «អ្នកគួរផ្តល់ឱកាសឳ្យខ្លួនឯងបានឈឺចាប់ពេញមួយទំហឹង»។

រូបតំណាង
រូបតំណាង
៣. និយាយពីអារម្មណ៍របស់អ្នកទៅកាន់មិត្ត

ពេលខ្លះអ្នកគ្រាន់តែត្រូវការពេលដើម្បីនិយាយជាមួយមនុស្សដែលអ្នកទុកចិត្តខ្លាំងប៉ុណ្ណោះ។ អ្នកអាចណាត់មិត្តរបស់ អ្នកញ៉ាំស្រា ហើយនិយាយវាចេញមក «វាពិតជាអាចជួយអ្នកឱ្យគេចផុតពីការឈឺចាប់បាន» នេះបើយោងទៅតាម លោកបណ្ឌិត Barton Goldsmith ។ ការដែលបានលើកយកបញ្ហានោះមកនិយាយ វាជួយឱ្យអ្នកអាចយល់ច្បាស់ អំពីបញ្ហាដែលកំពុងកើតឡើង និងចាប់ផ្តើមមានសង្ឃឹមឡើងវិញ ដែលវានឹងជួយឱ្យអ្នកបំភ្លេចរឿងឈឺចាប់នោះបាន។

រូបតំណាង
រូបតំណាង
៤. ឈប់តាមលួចមើលបណ្តាញសង្គមរបស់គេទៀត

«ការដែលអ្នកនៅតែតាមលួចមើលមនុស្សដែលអ្នកស្រឡាញ់នៅលើបណ្តាញសង្គម វាអាចបង្អាក់ដំណើរចាកចេញ របស់អ្នកបាន ការដែលបានមើលរូបថតរបស់គេវាអាចធ្វើឱ្យអ្នកនៅតែយល់ថា គេគឺជាផ្នែកមួយនៃជីវិតរបស់អ្នក  ទាំងដែលមិនមែន» នេះបើយើងតាមការប្រាប់របស់ Doares។ អ្នកគួរបញ្ឈប់វា ហើយទុកឱកាសព្យាបាលខ្លួនឯងជា មុនសិន។

រូបតំណាង
រូបតំណាង
៥. ព្យាយាមកំណត់ព្រំដែនរវាងអ្នក និងមនុស្សដែលអ្នកលួចស្រឡាញ់ បើអាច

បើអ្នកពិតជាចង់កាត់ចិត្តមែន នោះវាត្រូវអាស្រ័យលើការដែលអ្នកបានជួបមនុស្សដែលអ្នកលួចស្រឡាញ់ តិចឬច្រើន ប៉ុណ្ណា។ វាអាចពិបាកបន្តិចហើយ បើសិនអ្នកជាមិត្តរួមថ្នាក់ ឬជាអ្នករួមការងារជាមួយគ្នា តែអ្នកគួរតែធ្វើវាឱ្យបានដើម្បី ខ្លួនឯង ជាជាងការរំពឹងទុកថាគេនឹងមានអារម្មណ៍លើអ្នកវិញ អ្នកគួរព្យាយាមកុំនៅជិតគេពេក ហើយអ្នកអាចប្រើពេល នោះទៅចាប់អារម្មណ៍លើរឿងជាច្រើនទៀត ដែលអ្នកមិនធ្លាប់ចាប់អារម្មណ៍ពីមុន។

អុីនធឺណេត
អុីនធឺណេត
៦. ប្រាប់ខ្លួនឯងថា អ្នកមិនមែនជាមនុស្សតែម្នាក់ដែលជួបនឹងរឿងបែបនេះ

ពេលដែលអ្នកកំពុងជួបប្រទះការឈឺចាប់ អ្នកតែងតែមានអារម្មណ៍ថា អ្នកគឺជាមនុស្សតែម្នាក់ក្នុងលោកដែលបានជួបវា ហើយក៏ជាមនុស្សតែម្នាក់ដែលដឹងថាអារម្មណ៍នោះវាយ៉ាងណា ប៉ុន្តែការពិតមានមនុស្សជាច្រើនណាស់ដែលបានជួប រឿងបែបនេះដូចជាអ្នកដែរ ហើយការប្រាប់ខ្លួនឯងបែបនេះវានឹងជួយឱ្យអ្នកមិនសូវមានអារម្មណ៍ថាឯកា។

រូបតំណាង
រូបតំណាង
៧. ឈប់លង់លើលក្ខណៈសម្បត្តិរបស់ crush

មនុស្សដែលអ្នកលួចស្រឡាញ់ ច្រើនតែកើតចេញពីគំនិតស្រមើស្រមៃ ដែលមិនមែនជាការពិត ហើយមនុស្សដែលអ្នក លួចស្រឡាញ់ច្រើនតែល្អគ្រប់យ៉ាង តែការពិតគ្មានមនុស្សដែលល្អឥតខ្ចោះនោះទេ។ ជាការពិតមនុស្សម្នាក់នោះអាច មានទម្លាប់ដែលគួរឱ្យធុញមួយ ដែលដូចជាអ្នកឯទៀត «ពួកគេមិនមែនល្អគ្រប់ដប់នោះទេ» នេះគឺជាសម្តីរបស់ Goldsmith។ ការរម្លឹកខ្លួនឯងបែបនេះនឹងជួយឳ្យអ្នកដកការស្រមើស្រមៃនោះចេញខ្លះ ហើយ Greer ក៏បាននិយាយ ថា «ថយមួយជំហានសិន ហើយមើលមនុស្សនោះឳ្យច្បាស់» មើលឳ្យច្បាស់ថាគេជាមនុស្សបែបណា វានឹងជួយឱ្យអ្នក មើលគេក្នុងនាមជាមនុស្សដូចគ្នា មិនសូវដូចជាទេវបុត្រដែលអ្នកធ្លាប់យល់ឃើញនោះទេ។

រូបតំណាង
រូបតំណាង
៨. ធ្វើអ្វីក៏បាន តែមិនត្រូវទៅស្វែងរក crush ថ្មីលឿនពេកនោះទេ

Greer បាននិយាយថា «គោលដៅសំខាន់របស់យើងនោះគឺការផ្លាស់ប្តូរ ការស្រមើស្រមៃពីនរណាម្នាក់ ទៅជាមើល គ្រប់យ៉ាងជារឿងពិត មិនថាជាការទំនាក់ទំនង ឬការស្និទ្ធស្នាលដែលអាចចូលដល់ដំណាក់កាលសេពគប់គ្នា»។ ក្រៅពី ការសាងទំនុកចិត្តឱ្យខ្លួនឯង ហើយបំភ្លេចអារម្មណ៍ស្នេហាឈឺចាប់នោះ អ្វីដែលអ្នកត្រូវការ (នៅពេលដែលអ្នកត្រៀម ខ្លួនរួចរាល់) គឺមនុស្សម្នាក់ដែលអ្នកអាចសាងស្នេហាដែលរឹងមាំជាមួយគ្នាបាន។

អ្នកមិនគួរប្រញាប់ទៅស្វែងរកគោលដៅថ្មីទាំងដែលអ្នកនៅមិនទាន់ព្យាបាលខ្លួនជានៅឡើយនោះទេ ព្រោះថាមិនត្រូវអ្នកអាចនឹងត្រូវត្រឡប់មកអានវិធីនេះម្តងទៀត នៅពេលដែលស្នេហារបស់អ្នកមិនបានរីកស្រស់បំព្រងតាមការរំពឹងទុកក៏ថាបាន៕

រូបតំណាង
រូបតំណាង

ប្រភព1

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T