អ្នកគាំទ្រលោកត្រាំ ដែលស្ដាប់តាមសម្ដីលោកត្រាំ និងមិនព្រមពាក់ម៉ាស់ ឥឡូវនេះ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ហើយ

//s9.kh1.co/cf/cf0373283a23455ca7e5fef32b1866840a558457.jpg
សង្គម

 ០៧-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោកតាម្នាក់មានឈ្មោះថា Juan Ciprian វ័យ៨១ឆ្នាំ និងជាអ្នកគាំទ្រលោកត្រាំដ៏ងប់ងល់ បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ ក្រោយពីមិនព្រមពាក់ម៉ាស់ការពារ។

អាមេរិក៖ កាលពីសប្ដាហ៍មុននេះ លោកតាម្នាក់មានឈ្មោះថា Juan Ciprian វ័យ៨១ឆ្នាំ បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ ក្រោយពីមិនព្រមពាក់ម៉ាស់ការពារ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់នាង Stephanie វ័យ២៤ឆ្នាំជាចៅស្រីបានឲ្យដឹងថា លោកតារបស់នាង គឺជាសមាជិកក្នុងគ្រួសារម្នាក់គត់ ដែលមិនព្រមពាក់ម៉ាស់ការពារពីការឆ្លងជំងឺកូវីដ-១៩ រួមទាំងមិនអើពើលើការថែរក្សាអនាម័យ និងជាអ្នកគាំទ្រលោក ដូណាល់ ត្រាំ យ៉ាងងប់ងល់បំផុត ដោយតែងតែជឿនឹងសម្ដីពីនេះពីនោះរបស់លោកត្រាំជានិច្ច។ លោកតាបានចេញរោគសញ្ញានៃជំងឺ នៅថ្ងៃទី១៩ ខែកញ្ញាកន្លងទៅនេះ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ នៅបីថ្ងៃបន្ទាប់។ ហើយលុះមកដល់ថ្ងៃអង្គារទី២៩ ខែកញ្ញា លោកតាក៏បានលាចាកលោកបាត់ទៅ។

ទន្ទឹមនឹងនេះដែរ ប្រពន្ធរបស់លោកតា ព្រមទាំងសមាជិកគ្រួសារផ្សេងទៀត ក៏ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកជំងឺកូវីដ-១៩ផងដែរ ដែលសរុបសមាជិកឆ្លងទាំងអស់មានចំនួន៧នាក់ ហើយពួកគេជឿជាក់ថា បានឆ្លងជំងឺនេះពីលោកតាតែម្ដង។

លោក ដូណាល់ ត្រាំ បន្ទាប់ពីវិលត្រលប់មកដល់សេតវិមានវិញ
លោក ដូណាល់ ត្រាំ បន្ទាប់ពីវិលត្រលប់មកដល់សេតវិមានវិញ

យ៉ាងណាមិញ ឥឡូវនេះសមាជិក ដែលឆ្លងជំងឺកូវីដ-១៩ទាំងអស់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយនាង Stephanie ក៏បានផ្ដាំផ្ញើទៅកាន់លោកត្រាំដែរថា៖

ពួកយើងគឺជាប្រជាជនដែលឆ្លងជំងឺកូវីដ-១៩ ហើយជំងឺបានធ្វើឲ្យយើងបាត់បង់ការងារ ធ្លាក់ខ្លួនឈើ និងឈានដល់ស្លាប់ទៀតផង។ បេះដូងរបស់ខ្ញុំស្ថិតនៅជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយក៏សូមជូនពរឲ្យអ្វីៗទាំងអស់ល្អសម្រាប់លោក ប៉ុន្ដែសហរដ្ឋអាមេរិក ត្រូវការឲ្យលោកឈប់លលេងជាមួយនឹងនយោបាយទៀត និងត្រូវចងចាំថាពួកយើងគឺជាមនុស្ស។

សម្ដីរបស់នាង Stephanie

គួររម្លឹកដែរថា លោកដូណាល់ ត្រាំធ្លាប់បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩មិនមែនជាជំងឺដែលប្រជាជនត្រូវខ្លាចឡើយ ហើយកុំឲ្យវាត្រួតត្រាលើជីវិត ដោយត្រូវហ៊ានប្រឈមមុខជាមួយវាផងដែរ៕

លោកតា Juan Ciprian កាលនៅមានជីវិត
លោកតា Juan Ciprian កាលនៅមានជីវិត
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T