អារម្មណ៍​បាត់​បង់​សត្វ​ចិញ្ចឹម​ ពិត​ជាឈឺចាប់ខ្លាំង ហើយក៏មាន​តែ​អ្នក​ស្រលាញ់​សត្វ​ទេ​ទើប​យល់​

00:0000:00
//s9.kh1.co/98/98f00b7948963c6cc8018c500290b55afb7b76bf.jpg
ប្រលោមលោក & អប់រំ

 ០៧-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អារម្មណ៍​នៃ​ការ​បាត់​បង់​ សត្វ​ចិញ្ចឹម​វា​ឈឺចាប់ខ្លាំង​ហួស​ពីការ​បិរយាយ​ ព្រោះរៀលពេលមិន​ថា​កាលៈទេសៈណានោះទេ​​ពួកគេតែង​តែ​ជា​មិត្ត​ដែល​​នៅ​ក្បែរ​ខ្លួន​ម្ចាស់​ជានិច្ច​។

យល់ដឹង៖ អ្នក​នឹង​មិន​អាច​យល់ ​អារម្មណ៍​នេះ​ទេ រហូត​ទាល់​តែ​រឿង​នេះ ​បានកើត​ឡើង​ទៅលើ ​សត្វ​ចិញ្ចឹម​របស់​អ្នក​ផ្ទាល់​ ព្រោះ​ថា​នៅពេល​ដែល ​អ្នក​ទទួលឬទិញ​សត្វ​យក​មក​ចិញ្ចឹម ​គឺប្រៀប​​ដូចជា អ្នក​បាន​បើ​កចិត្ត ផ្តល់ក្តី​ស្រលាញ់​ ហើយក៏​ទុក​សត្វ​ទាំងនោះ​ជា ​​​សមាជិកម្នាក់​ទៀត នៅក្នុង​គ្រួ​សារ ​របស់​អ្នកទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

សត្វ​ចិញ្ចឹម​គឺ ​ពិ​តជា​អាច​ធ្វើ​ឲ្យ​យើង​ មាន​អារម្មណ៍​ថា​អស្ចារ្យ ជា​ពិសេ​សនៅពេលដែល​ត្រឡប់​មក​ពី បំពេញ​ការ​ងារ​ហត់​នឿយ ​ពេញមួយ​ថ្ងៃ សត្វ​ចិញ្ចឹម​អ្នក​​តែ​រង់ចាំ​អ្នក ហើយ​​រត់​មក​ប្រលែងលេង​ជាមួយអ្នក​​ ​រំពេច​នោះទុក្ខ​កង្វល់​ទាំងឡាយ​ ក៏ត្រូវ​បានរសាយ ​បាត់​ទៅ​អស់​ដែរ។ ពួកគេ​តែង​តែ ​នៅ​រង​ចាំម្ចាស់​ ​ដើម្បីឲ្យ អ្នក​​ដាក់​ចំណី​ឲ្យ។​ ពួកគេអាច​ធ្វើ ​ឲ្យអ្នក​សើច​ បើ​ទោះបីជា ក្នុង​ពេល​​អ្នក​មិនសប្បាយ​ចិត្តក៏ដោយ ​។

រូបតំណាង
រូបតំណាង

សត្វចិញ្ចឹម​តែង​តែជា ​មិត្ត​ដ៏ល្អបំផុត ​សម្រាប់​ម្ចាស់​គ្រប់​រូប ជាមិត្ត​ដែលមិនធ្លាប់​ ​ ឈប់​ស្រលាញ់​អ្នក​នោះទេ ​ជា​មិត្តដ៏​សោះ​ត្រង់បំផុត ធ្វើ​ឲ្យ​ម្ចាស់មាន​អារម្មណ៍ ​ធូរស្រាល ហើយ​ក៏​ជា​មិត្ត​ដែល​ ស័គ្រ្មកំដរ​ស្តាប់នៅរាល់​បញ្ហា​របស់ ​អ្នក​​គ្រប់​ពេល ​ប្រសិនបើ​អ្នក​ត្រូវការ។ ​ពួកគេ​ក៏​ជា​មិត្តរបស់ ​អ្នកគ្រប់គ្នា នៅ​ក្នុង​គ្រួសាររបស់​អ្នក មិន​ថា​ក្មេង​ឬ ក៏ចាស់​នោះទេ​។ ហើយ​ពួកគេ​ក៏​តែង​តែ ​ត្រៀមខ្លួន​ជា​ស្រេច​ ដើម្បី​ផ្តល់​ជូន អ្នក​នូវក្តី​ស្រលាញ់ដោយ គ្មាន​លក្ខខ័ណ្ឌទៅកាន់​អ្នក​ ហើយ​ពួកគេ​ក៏មិនចេះ ​ទាម​ទារ​ផល​តប​ស្នង​អ្វី​ពី អ្នកនោះដែរ​។

រូបតំណាង
រូបតំណាង

សត្វ​ចិញ្ចឹម​អ្នក​តែ​ង​តែ​ជា ​កម្លាំង​ចិត្ត​ដល់​អ្នក នៅពេល​ដែល ​អ្នក​មាន​អារម្មណ៍​លំបាក​បំផុត ឬ​ក៏​ឯកា​ ពួកគេ​នឹង​តែ​ងតែនៅទីនោះ​ ជាមួយ​អ្នកធ្វើ​ឲ្យ ​អ្នក​មាន​អារម្មណ៍​កក់​ក្តៅ។ ពួកគេ​អាច​មាន​ញ្ញាណ​យល់​ពី​ អារម្មណ៍​របស់អ្នក ថាអ្នក​កំពុង​តែ​ពិបាកចិត្ត​ហើយ ​ពួកគេ​នឹង​ព្យាយាម​ធ្វើ​ឲ្យ ​អ្នក​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​ តាម​រយៈថាម​ពល​វិជ្ជាមាន ​និង​គំនិតសុទិដិ្ឋនិយម ដែល​មាននៅក្នុងខ្លួន ​របស់ពួកគេ​។

រូបតំណាង
រូបតំណាង

ទាំងនេះ​ហើយ ​ជាមូលហេតុដែល ធ្វើ​ឲ្យ​ម្ចាស់ស្ទើរតែ​ទាំងអស់ ​ពិបាកបំផុត​សម្រាប់ ក្នុងការនិយាយលាដល់ សត្វចិញ្ចឹមជាទីស្រឡាញ់ របស់ខ្លួន។ រាល់ពេលដែល អ្នកបាត់បង់សត្វចិញ្ចឹម វាតែងតែជា បទពិសោធន៍ដ៏ឈឺចាប់បំផុត ​ប្រៀ​បដូច​ជាការ​​បាត់​បង់ ​សមាជិកគ្រួសារ​ម្នាក់ដែរ។ ព្រោះ​រាល់​ពេល សប្បាយ កើត​ទុក្ខ ឯកា ​អ្នក​តែង​មាន​សត្វ​ចិញ្ចឹម ​​នៅ​ក្បែរ និង​ផ្តល់​នៅ​អារម្មណ៍ ​លួង​លោម ​ទៅ​កាន់​អ្នកជា​និច្ច​​។

រូបតំណាង
រូបតំណាង

ជារួម​ការ​បាត់​បង់​ទាំងនោះ​ ពេលខ្លះវាអាច បង្កើតឱ្យមាន ការប៉ះទង្គិចផ្លូវចិត្តយ៉ាង​ធ្ងន់​ធ្ងរមួយ ចំពោះម្ចាស់​ម្នាក់ៗរហូតដល់ ពួកគេមិនចង់មាន សត្វចិញ្ចឹមម្តងទៀត។ ការឈឺចាប់​នោះ គឺ​ប្រៀប​ដូចជា ការនិយាយលា ចំពោះ​មិត្តល្អបំផុត របស់​អ្នកជា​រៀង​រហូត ព្រោះកន្លងមក ​​អ្នកតែងគិតនិង​​សង្ឃឹម​ថា​ ពួកគេអាចនៅទីនេះ ​ជាមួយអ្នកជារៀងរហូត៕

ប្រភព៖ relrules ,awesome

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T