ខ្សែបម្រើម្នាក់របស់ហង្សក្រហម Liverpool បានចូលរួមជាមួយ Porto ក្នុងលក្ខខណ្ឌខ្ចីជើង

//s9.kh1.co/20/20bc977f7d7e2c4918d212ddf2197e76100f8c21.jpeg
កីទ្បា

 ០៧-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គេហទំព័រផ្លូវការរបស់ក្លិបហង្សក្រហម Liverpool បានបញ្ជាក់ថាខ្សែបម្រើ Marko Grujic បានចូលរួមជាមួយ Porto ក្នុងលក្ខខណ្ឌខ្ចីជើង។

គេហទំព័រផ្លូវការរបស់ក្លិបហង្សក្រហម Liverpool បានបញ្ជាក់ថាខ្សែបម្រើ Marko Grujic បានចូលរួមជាមួយ Porto ក្នុងលក្ខខណ្ឌខ្ចីជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីផ្សារដោះដូរកីឡាករនៅព័រទុយហ្កាល់នៅតែបើកទ្វារនៅឡើយ ដែលធ្វើឱ្យកិច្ចព្រមព្រៀងនេះអាចធ្វើទៅបាន។ ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងត្រូវបានគេដឹងថា នឹងគ្រាន់តែជាកិច្ចព្រមព្រៀងខ្ចីជើងរយៈពេលវែងតែប៉ុណ្ណោះ ដោយគ្មានជម្រើសក្នុងការទិញផ្តាច់នោះឡើយ។

ខ្សែបម្រើ Marko Grujic
ខ្សែបម្រើ Marko Grujic

បើក្រឡេកមើលចាប់តាំងពីទីផ្សារដោះដូរកីឡាករត្រូវបានបើកទ្វារមក នេះគឺជាការផ្លាស់ប្តូរមួយដែលនឹកស្មានមិនដល់សម្រាប់ Liverpool ដោយគេអះអាងថា ក្លិបនឹងមិនដាក់ឱ្យ Grujic ត្រូវក្លិបផ្សេងខ្ចីជើងនោះទេ។

ខ្សែបម្រើ Marko Grujic និងមិត្តរួមក្រុម
ខ្សែបម្រើ Marko Grujic និងមិត្តរួមក្រុម

ខណៈដែលកីឡាករអន្តរជាតិសញ្ជាតិស៊ែប៊ីរូបនេះលែងចង់ស្នាក់នៅក្រុម Liverpool បន្តទៀតហើយនោះ ទើបក្រោយពីការជជែកគ្នាក្នុងលទ្ធផលបរាជ័យជាមួយក្លិបអាល្លឺម៉ង់ Werder Bremen ខ្សែបម្រើ Grujic ក៏បានព្រមព្រៀងកាលពីថ្ងៃចន្ទក្នុងការផ្ទេរទៅកាន់ក្លិប Porto របស់ព័រទុយហ្កាល់នៅថ្ងៃអង្គារនេះ។

ខ្សែបម្រើ Marko Grujic, Sadio Mane និង Mohamed Salah
ខ្សែបម្រើ Marko Grujic, Sadio Mane និង Mohamed Salah

កិច្ចព្រមព្រៀងរបស់ Marko Grujic ជាមួយ Liverpool នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣។ កីឡាករសញ្ជាតិស៊ែប៊ីវ័យ ២៤ ឆ្នាំរូបនេះគឺជាកីឡាករដំបូងរបស់ Liverpool ដែលលោក Jurgen Klopp បានចុះហត្ថលេខា ប៉ុន្តែគាត់មិនបានជាប់ជាកីឡាករជម្រើសដំបូងទៀងទាត់នៅ Anfield នោះទេ៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T