ក្រុមហ៊ុន SpaceX ទទួលបានកុងត្រា ក្នុងការជួយអាមេរិក បង្កើតផ្កាយរណបតាមដានប្រព័ន្ធមីស៊ីល ពីទីអវកាស

//s9.kh1.co/2a/2a2ec2293acda4e28236d7494786a5e708d47bde.jpg
បច្ចេកវិទ្យា

 ០៧-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ផ្កាយរណបទាំងនេះមានន័យខ្លាំងណាស់ សម្រាប់ជាផ្នែកដ៏សំខាន់ដំបូងបង្អស់នៃឧបករណ៍តាមដាន របស់ទីភ្នាក់ងារ SDA។

អាមេរិក៖ កាលពីម្សិលមិញ ក្រុមហ៊ុន SpaceX បានទទួលកិច្ចសន្យាដែលមានតម្លៃជាង១៤៩លានដុល្លារ ពីទីភ្នាក់ងារអភិវឌ្ឍន៍អវកាស (SDA) ដែលប្រគល់ភារកិច្ចឲ្យក្រុមហ៊ុននេះបង្កើតផ្កាយរណបថ្មីមួយ សម្រាប់យោធាអាមេរិក ដែលមានសមត្ថភាពតាមដាននិងផ្ដល់ការព្រមានជាមុន អំពីការបាញ់មីស៊ីលផ្លោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនមួយទៀតឈ្មោះ L3Harris Technologies ក៏ត្រូវបានទីភ្នាក់ងារផ្ដល់ប្រាក់ជាង១៩៣លានដុល្លារ ដើម្បីជួយបង្កើតផ្កាយរណបតាមដានផងដែរ។ ផ្កាយរណបទាំងនេះមានន័យខ្លាំងណាស់ សម្រាប់ជាផ្នែកដ៏សំខាន់ដំបូងបង្អស់នៃឧបករណ៍តាមដាន របស់ទីភ្នាក់ងារ SDA ដែលត្រូវបានរចនាឡើង ដើម្បីផ្ដល់ការតាមដានមីស៊ីល សម្រាប់នាយកដ្ឋានការពារជាតិពីទីអវកាស ដោយប្រើឧបករណ៍ចាប់សញ្ញាអាំងប្រាក្រហម។

រូបតំណាង
រូបតំណាង

ក្រុមហ៊ុន SpaceX និង L3Harris នឹងរួមគ្នាបង្កើតផ្កាយរណបចំនួន៨ ដើម្បីបញ្ជូនទៅកាន់នាយកដ្ឋានការពារជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ផ្កាយរណបតាមដាន ដែលវាជាផ្កាយរណបដំបូងគេ នៅក្នុងក្រុមផ្កាយរណប ដែលបានគ្រោងទុក។ ទីភ្នាក់ងារ SDA ចង់បានផ្កាយរណបទាំង៨នេះ ដែលនឹងត្រូវបានបញ្ជូននិងបាញ់បង្ហោះ នៅចុងឆ្នាំ២០២២។

ទន្ទឹមនឹងផ្កាយរណបមកពីក្រុមហ៊ុន SpaceX និង L3Harris ទីភ្នាក់ងារគ្រោងនឹងបាញ់បង្ហោះផ្កាយរណបរហូតដល់ទៅចំនួន២០ ក៏ដូចជាផ្កាយរណបតាមដានចំនួន២បន្ថែមទៀត ដែលបង្កើតឡើងដោយទីភ្នាក់ងារការពារមីស៊ីល៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T