មិនញញើត! ពលរដ្ឋចិនរាប់ពាន់នាក់ ប្រជ្រៀតគ្នាដើរលេងថ្ងៃបុណ្យជាតិ ទាំងដែលអ្នកខ្លះមិនពាក់ម៉ាស់ការពារពីជំងឺកូវីដ-១៩ (មានវីដេអូ)

//s9.kh1.co/b0/b0f066a56b690478d3a813ac6bd5808a2937001c.jpg
សង្គម

 ០៧-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រជាពលរដ្ឋចិនរាប់ពាន់នាក់ សម្រុក និងប្រជ្រៀតគ្នាដើរលេងកម្សាន្តជាលើកដំបូងសម្រាប់ថ្ងៃបុណ្យជាតិរយៈពេល៨ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី០១ ខែតុលាមក ក្រោយពីប្រទេសផ្ទុះឡើងខ្លាំងនៃជំងឺកូវីដ-១៩។

ចិន៖ ប្រជាពលរដ្ឋចិនរាប់ពាន់នាក់ សម្រុក និងប្រជ្រៀតគ្នាដើរលេងកម្សាន្តជាលើកដំបូងសម្រាប់ថ្ងៃបុណ្យជាតិរយៈពេល៨ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី០១ ខែតុលាមក ក្រោយពីប្រទេសផ្ទុះឡើងខ្លាំងនៃជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃអាទិត្យទី០៤ ចុងសប្ដាហ៍មុននេះ មានវីដេអូមួយបង្ហាញឲ្យឃើញពីពលរដ្ឋចិនជាច្រើន បានធ្វើដំណើរកម្សាន្តនៅលើភ្នំ Huangshan ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយក្នុងខេត្ត Anhui ដោយប្រជ្រៀតស្មារទល់ស្មារគ្នា និងមានអ្នកខ្លះមិនពាក់ម៉ាស់ការពារពីការឆ្លងជំងឺកូវីដ-១៩ផងដែរ។

ទន្ទឺមនឹងនេះដែរ នៅពេលដែលតម្រូវការធ្វើដំណើរមានការកើនឡើងខ្ពស់ បន្ទាប់ពីប្រទេសជួបវិបត្តិជំងឺកូវីដ-១៩មក ខាងមន្ត្រីចិនបានហៅការដើរលេងកម្សាន្តនេះថា «ការធ្វើដំណើរសងសឹក» និងផ្ដល់ជូនការចូលទស្សនាដោយសេរីនៅតាមតំបន់ទេសចរណ៍មួយចំនួន ក្នុងគោលបំណងស្ដារសេដ្ឋកិច្ចឡើងវិញ។ ហើយតំបន់ទេសចរណ៍ដ៏ល្បីបំផុតនៅប្រទេសចិនរួមមានមហាកំផែង និងសៀងហៃ Disneyland ក៏ត្រូវបានបើកឲ្យចូលកម្សាន្តវិញដែរ ដែលមានអ្នកចូលលេងកម្សាន្តយ៉ាងច្រើនកុះករ។

យ៉ាងណាមិញ បើគិតត្រឹមព្រឹកថ្ងៃពុធទី០៧ ខែតុលានេះ ប្រទេសចិនមានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៨៥,៤៨៩ ដោយក្នុងនោះមានករណីស្លាប់ចំនួន៤,៦៣៤ និងករណីជាសះស្បើយវិញចំនួន៨០,៦៥០

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពនៅតំបន់ទេសចរណ៍
ទិដ្ឋភាពនៅតំបន់ទេសចរណ៍
ទិដ្ឋភាពនៅតំបន់ទេសចរណ៍
ទិដ្ឋភាពនៅតំបន់ទេសចរណ៍
ទិដ្ឋភាពនៅតំបន់ទេសចរណ៍
ទិដ្ឋភាពនៅតំបន់ទេសចរណ៍
ទិដ្ឋភាពនៅតំបន់ទេសចរណ៍
ទិដ្ឋភាពនៅតំបន់ទេសចរណ៍
ទិដ្ឋភាពនៅតំបន់ទេសចរណ៍
ទិដ្ឋភាពនៅតំបន់ទេសចរណ៍
ទិដ្ឋភាពនៅតំបន់ទេសចរណ៍
ទិដ្ឋភាពនៅតំបន់ទេសចរណ៍
ទិដ្ឋភាពនៅតំបន់ទេសចរណ៍
ទិដ្ឋភាពនៅតំបន់ទេសចរណ៍
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T