តើអ្នកខ្លាចអី ក្នុងឆាកជីវិត? តែវាអាចដឹង ពីចរិតពិតអ្នកបាន

//s9.kh1.co/ca/ca3e08a7f072e5ec2a074a13354c5b305c779236.jpg
យល់ដឹង

 ០៦-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ភាពភ័យខ្លាចទាំង១០ដែលអាច បញ្ជាក់ពីបុគ្គលិកលក្ខណៈនិង ចិត្តគំនិតរបស់អ្នកបាន ដោយគ្រាន់តែមើលចំណុចណាមួយដែលអ្នកមានអារម្មណ៍ថាខ្លាចតែប៉ុណ្ណោះ។

ភាពភ័យខ្លាចគឺជាធម្មជាតិរបស់មនុស្សគ្រប់ៗរូប ដែលវាជាផ្នែកមួយនៃអារម្មណ៍ ដែលសុទ្ធសឹងតែមានភាពភ័យខ្លាចខុសៗគ្នាឬ ដូចៗគ្នា អាស្រ័យទៅចិត្តគំនិត ការយល់ឃើញនិង អារម្មណ៍ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ដោយសារតែការយល់ឃើញនិង ការគតិរបស់មនុស្សគឺភាគច្រើនមានលក្ខណៈខុសគ្នាបែបនេះហើយ ទើបធ្វើឲ្យអ្នកចិត្តវិទ្យាបានបើកការស្រាវជ្រាវទៅលើចិត្តគំនិតមនុស្ស ដែលមនុស្សជាច្រើនសុទ្ធតែមិនបានដឹងនោះទេថា វាសុទ្ធសឹងតែមានអត្ថន័យដែលបង្ហាញ ពីអត្តចរិករបស់មនុស្សបាន។

ដោយឡែកថ្ងៃនេះយើងសូមលើកយក ប្រធានបទដែលបង្ហាញ ពីភាពភ័យខ្លាចចំនួន១០ប្រភេទរបស់មនុស្សដែល អាចបញ្ជាក់ពី បុគ្គលិកលក្ខណៈនិង ចិត្តគំនិតរបស់ពួកគេបានខ្លះផងដែរ។

តោះតើក្នុងចំណោមចំណុចទាំង១០ខាងក្រោមនេះតើអ្នកខ្លាចអ្វីជាងគេ៖

១.ខ្លាចទីធ្លាចង្អៀត

អ្នកគឺជាមនុស្សដែលប្រាជ្ញានិង ជាមនុស្សឆ្លាតម្នាក់ ជាពិសេសអ្នកយល់ច្បាស់នូវអ្វីដែលត្រូវធ្វើ។ ការដែលខ្លាចទីធ្លាចង្អៀតនោះគឺអាចបង្ហាញថាអ្នកគឺមនុស្សដែលខ្លាចមិនអាចចេញពីកន្លែងចង្អៀតរួច អាចស្តែងចេញពីស្ថានភាពនៅក្នុងជីវិតពិតថា អ្នកមានអារម្មណ៍ខ្លាចការបង្កើតទំនាក់ទំនងជិតស្និទ្ធ ព្រោះថាអ្នកគឺជាមនុស្សដែលស្រលាញ់សេរីភាព​ហើយខ្លាចថ្ងៃណាមួយអ្នកនឹង បាត់បង់សេរីភាពដោយសារមនុស្សនៅជិតខ្លួន ជាងនេះទៅអ្នកជាមនុស្សខ្លាចច្រើនផងដែរ។

រូបតំណាង
រូបតំណាង

២.ខ្លាចខ្ពស់

អ្នកជាមនុស្សដែលចូលចិត្តគិតច្រើន​និង ជាមនុស្សស្មុគស្មាញម្នាក់ ពេលខ្លះវាជារឿងដ៏ពិបាកនៅពេលអ្នកចង់បង្ហាញពីអារម្មណ៍ខ្លួនទៅកាន់មនុស្សជុំវិញខ្លួន ជាងនេះទៅទៀតអ្នកជាមនុស្សដែលមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តអ្វីម៉្យាងផងដែរ។

រូបតំណាង
រូបតំណាង

៣.ខ្លាចពីងពាង

អ្នកជាមនុស្សដែលមិនចូលចិត្តភាពកខ្វក់និង មិនចង់ក្លាយជាមនុស្សធម្មតា គោលបំណងរបស់អ្នកគឺចង់ក្លាយជាមនុស្សដែលអស្ចារ្យម្នាក់ ដូច្នេះមនុស្សប្រភេទនេះភាគច្រើនគឺមនុស្សដែលជោគជ័យក្នុងការងារឬ មុខជំនួញផងដែរ។

រូបតំណាង
រូបតំណាង

៤.ខ្លាចទីងងឹត

ទីងងឹតមិនមែនជាអ្វីដែលគួរឲ្យខ្លាចនោះទេ តាមការពិតមកពីអារម្មណ៍របស់អ្នកតែប៉ុណ្ណោះ ដែលនេះអាចបង្ហាញថា អ្នកខ្លាចការពិតនូវ អ្វីដែលអ្នកមិនបានដឹង ឬអ្វីដែលបានយល់ និងមិនបានយល់និង ខ្លាចរឿងអាក្រក់ដែលអាចកើតឡើងនៅក្នុងពេលអនាគត ដែលភាគច្រើនអ្នកអាចគិតស្រមើស្រមៃច្រើននូវរឿងដែលមិនអាចកើតឡើងបានជារឿយៗ។

រូបតំណាង
រូបតំណាង

៥.ខ្លាចការនិយាយជាសាធារណៈ

អ្នកជាមនុស្សលាក់អារម្មណ៍ច្រើន ចូលចិត្តចំណាយពេលសម្រាប់ខ្លួនឯងច្រើន អ្នកចង់បានទំនាក់ទំនងដែលមានលក្ខណៈរឹងមាំ ច្បាស់លាស់ ជំនួសឲ្យការរាប់អានមនុស្សច្រើនប៉ុន្តែ មិនមានតម្លៃ។
ជាពិសេសនោះ ទោះបីជាអ្នកពិសេសឬ អស្ចារ្យយ៉ាងណាក៏ដោយ ក៏តែងតែគិតថា ខ្លួនជាមនុស្សសាមញ្ញ ធម្មតា ស្មោះត្រង់ផងដែរ។

រូបតំណាង
រូបតំណាង

៦.ខ្លាច Clown

អ្នកស្អប់ការកុហកពីមនុស្សដែលនៅជុំវិញខ្លួន អ្នកមានមោទនភាពចំពោះភាពស្មោះត្រង់ គ្រប់ពេលអ្នកតែងតែនិយាយគឺជាពាក្យពិតនិង អ្នកតែងតែចង់ឲ្យមនុស្សទាំងអស់ដែលអ្នករាប់អាន មានប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះអ្នកវិញផងដែរ។

រូបតំណាង
រូបតំណាង

៧.ខ្លាចពស់

អ្នកជាមនុស្សដែលគិតពីអ្នកដទៃជាជាងគិតពីខ្លួនឯង តែងតែបារម្ភចំពោះគ្រួសារ មនុស្សជាទីស្រលាញ់និង មិត្តភក្តិជាធំ ជាពិសេសមនុស្សប្រភេទនេះនឹង មិនរារែកក្នុងការការពារឬ ជួយមនុស្សដែលពួកគេគោរពស្រលាញ់នោះឡើយ។

រូបតំណាង
រូបតំណាង

៨.ខ្លាចបាត់បង់មនុស្សដែលអ្នកស្រលាញ់

អ្នកជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំង ឆាប់ប្រតិកម្ម ជ្រួលច្របល់ ស្អប់ភាពឯកោនិង ខ្វះភាពកក់ក្តៅពីមនុស្សជាទីស្រលាញ់របស់ខ្លួន នៅពេលខ្លះពួកគេធ្វើជាព្រងើយកន្តើយ ប៉ុន្តែការពិតអារម្មណ៍របស់គេគឺត្រូវការការយកចិត្តទុកដាក់ពីមនុស្សមួយចំនួនខ្លាំងណាស់។

រូបតំណាង
រូបតំណាង

៩.ខ្លាចភាពចាស់ជរា

មនុស្សប្រភេទនេះគឺជាមនុស្សដែលមាន មហិច្ចតាធំនិង មានក្តីស្រមៃធំនិង ព្យាយាមធ្វើការងារមិនរារែក ដោយសារតែខ្លាចគ្មានពេលគ្រប់គ្រាន់សម្រាប់សម្រេចសុបិន្តរបស់ខ្លួន ដូច្នេះពេលខ្លះពួកគេអាចបញ្ចប់ការងារបានរហ័សជាងមនុស្សដទៃទៀតផងដែរ។

រូបតំណាង
រូបតំណាង

១០.ខ្លាចមានអ្នកមកឈ្លានពាន

អ្នកជាមនុស្សដែលសូវជាទុកចិត្តអ្នកដទៃដែលមិនស្គាល់គ្នាប៉ុន្មានទេ ប៉ុន្តែទន្ទឹមនឹងនេះ អ្នកក៏ខ្វះទំនុកចិត្តទៅលើខ្លួនឯងផងដែរ ជាងនេះទៅទៀតក៏ខ្លាចការបាត់បង់ការគ្រប់គ្រងលើខ្លួនឯងដែលមិនអាចនឹង ពិបាករំងាប់អារម្មណ៍មួយនេះបានណាស់៕

រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T