កីឡាករ ១៦រូបនេះ ធ្លាប់មានតម្លៃខ្លួនក្នុងទីផ្សារលើស ១០០លានផោន

//s9.kh1.co/45/45a5c56e66c5d1e280d1aa67c9cede3d8bea8ece.jpeg
កីទ្បា

 ០៦-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កីឡាករ ១៦រូបនេះ ធ្លាប់មានតម្លៃខ្លួនក្នុងទីផ្សារលើស ១០០លានផោន

ក្នុងសតវសត្សរ៍ទី២១នេះ តម្លៃខ្លួនរបស់កីឡាករមួយរូបៗ ហាក់កើនឡើងលើសពីការស្មាន បើធៀបនឹងកីឡាករល្បីៗនាសម័យមុនៗ ដែលជាហេតុធ្វើឱ្យក្លឹបនីមួយៗពិបាកក្នុងការនាំចូលកីឡាករល្បីៗ ប្រសិនបើក្លឹបនោះមិនមានហិរញ្ញវត្ថុរឹងមាំនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកដល់បច្ចុប្បន្ននេះ តម្លៃខ្លួនរបស់កីឡាករដែលថ្លៃជាងគេ គឺមានតម្លៃដល់ទៅ ២០០លានផោនឯណោះ (កីឡាករ Kylian Mbappé)។ តម្លៃខ្លួនរបស់កីឡាករទាំងអស់ អាចនឹងកើន ឬថយចុះ ទៅតាមការវាយតម្លៃជាច្រើន (ឧទាហរណ៍៖ តួនាទីលេង, អាយុ, សញ្ជាតិ, កិច្ចសន្យាជាមួយក្លឹប, ទម្រង់លេង។ល។) របស់កីឡាករមួយរូបៗ។

Kylian Mbappé
Kylian Mbappé

ខាងក្រោមនេះ ជាកីឡាករទាំង ១៦រូប ដែលធ្លាប់មានតម្លៃខ្លួនលើស ១០០លានផោន ខណៈដែលតម្លៃខ្លួនរបស់ពួកគេនាពេលបច្ចុប្បន្នបានធ្លាក់ចុះជាងតម្លៃនាពេលនោះ ដូចជា៖

១៦-ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Paulo Dybala វ័យ ២៦ឆ្នាំ កំពុងលេង​ឱ្យក្លឹប Juventus របស់លីគកំពូលអ៊ីតាលី។ Dybala ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១១០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ៨០លានផោនប៉ុណ្ណោះ។


ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Paulo Dybala
ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Paulo Dybala

១៥-ខ្សែការពារជម្រើសជាតិអង់គ្លេស Trent Alexander-Arnold វ័យ ២១ឆ្នាំ កំពុងលេង​ឱ្យក្លឹប Liverpool របស់លីគកំពូលអង់គ្លេស។ Arnold បានឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១១០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ខណៈបច្ចុប្បន្ននេះ រូបគេនៅតែរក្សាតម្លៃខ្លួននេះដដែល។


ខ្សែការពារជម្រើសជាតិអង់គ្លេស Trent Alexander-Arnold
ខ្សែការពារជម្រើសជាតិអង់គ្លេស Trent Alexander-Arnold

១៤-ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo វ័យ ៣៥ឆ្នាំ កំពុងលេង​ឱ្យក្លឹប Juventus របស់លីគកំពូលអ៊ីតាលី។ Ronaldo ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១២០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ៦០លានផោនប៉ុណ្ណោះ។


ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo
ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo

១៣-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបារាំង Ousmane Dembélé វ័យ ២៣ឆ្នាំ កំពុងលេង​ឱ្យក្លឹប Barcelona របស់លីគកំពូលអេស្ប៉ាញ។ Dembélé ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១២០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ៥៦លានផោនប៉ុណ្ណោះ។


ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបារាំង Ousmane Dembélé
ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបារាំង Ousmane Dembélé

១២-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអង់គ្លេស Jadon Sancho វ័យ ២០ឆ្នាំ កំពុងលេង​ឱ្យក្លឹប Borussia Dortmund របស់លីគកំពូលអាល្លឺម៉ង់។ Jadon Sancho ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៣០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ១១៧លានផោនប៉ុណ្ណោះ។


ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអង់គ្លេស Jadon Sancho
ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអង់គ្លេស Jadon Sancho

១១-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបែលហ្សិក Eden Hazard វ័យ ២៩ឆ្នាំ កំពុងលេង​ឱ្យក្លឹប Real Madrid របស់លីគកំពូលអេស្ប៉ាញ។ Hazard ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៥០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ៨០លានផោនប៉ុណ្ណោះ។


ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបែលហ្សិក Eden Hazard
ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបែលហ្សិក Eden Hazard

១០-ខ្សែបម្រើប្រយុទ្ធជម្រើសជាតិប្រេស៊ីល Philippe Coutinho វ័យ ២៨ឆ្នាំ កំពុងលេង​ឱ្យក្លឹប Barcelona របស់លីគកំពូលអេស្ប៉ាញ។ Coutinho ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៥០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ៥៦លានផោនប៉ុណ្ណោះ។


ខ្សែបម្រើប្រយុទ្ធជម្រើសជាតិប្រេស៊ីល Philippe Coutinho
ខ្សែបម្រើប្រយុទ្ធជម្រើសជាតិប្រេស៊ីល Philippe Coutinho

៩-ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបែលហ្សិក Kevin De Bruyne វ័យ ២៩ឆ្នាំ កំពុងលេង​ឱ្យក្លឹប Manchester City របស់លីគកំពូលអង់គ្លេស។ De Bruyne ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៥០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ១២០លានផោនប៉ុណ្ណោះ។


ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបែលហ្សិក Kevin De Bruyne
ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបែលហ្សិក Kevin De Bruyne

៨-ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Antoine Griezmann វ័យ ២៩ឆ្នាំ កំពុងលេង​ឱ្យក្លឹប Barcelona របស់លីគកំពូលអេស្ប៉ាញ។ Griezmann ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៥០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ៩៦លានផោនប៉ុណ្ណោះ។


ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Antoine Griezmann
ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Antoine Griezmann

៧-ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane វ័យ ២៧ឆ្នាំ កំពុងលេង​ឱ្យក្លឹប Tottenham Hotspur របស់លីគកំពូលអង់គ្លេស។ Kane ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៥០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ១២០លានផោនប៉ុណ្ណោះ។


ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane

៦-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអេហ្សិប Mohamed Salah វ័យ ២៨ឆ្នាំ កំពុងលេង​ឱ្យក្លឹប Liverpool របស់លីគកំពូលអង់គ្លេស។ Salah ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៥០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ១២០លានផោនប៉ុណ្ណោះ។


ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអេហ្សិប Mohamed Salah
ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអេហ្សិប Mohamed Salah

៥-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិសេណេហ្គាល់ Sadio Mané វ័យ ២៨ឆ្នាំ កំពុងលេង​ឱ្យក្លឹប Liverpool របស់លីគកំពូលអង់គ្លេស។ Mané ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៥០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ១២០លានផោនប៉ុណ្ណោះ។


ខ្សែប្រយុទ្ធស្លាបជម្រើសជាតិសេណេហ្គាល់ Sadio Mané
ខ្សែប្រយុទ្ធស្លាបជម្រើសជាតិសេណេហ្គាល់ Sadio Mané

៤-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអង់គ្លេស Raheem Sterling វ័យ ២៥ឆ្នាំ កំពុងលេង​ឱ្យក្លឹប Manchester City របស់លីគកំពូលអង់គ្លេស។ Sterling ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៦០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ១២៨លានផោនប៉ុណ្ណោះ។


ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអង់គ្លេស Raheem Sterling
ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអង់គ្លេស Raheem Sterling

៣-ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi វ័យ ៣៣ឆ្នាំ កំពុងលេង​ឱ្យក្លឹប Barcelona របស់លីគកំពូលអេស្ប៉ាញ។ Messi ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៨០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ១១២លានផោនប៉ុណ្ណោះ។


ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi
ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi

២-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិប្រេស៊ីល Neymar វ័យ ២៨ឆ្នាំ កំពុងលេង​ឱ្យក្លឹប PSG របស់លីគកំពូលបារាំង។ Neymar ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៨០លានផោន ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ១២៨លានផោនប៉ុណ្ណោះ។


ខ្សែប្រយុទ្ធស្លាបជម្រើសជាតិប្រេស៊ីល Neymar
ខ្សែប្រយុទ្ធស្លាបជម្រើសជាតិប្រេស៊ីល Neymar

១-ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Kylian Mbappé វ័យ ២១ឆ្នាំ កំពុងលេង​ឱ្យក្លឹប PSG របស់លីគកំពូលបារាំង។ Mbappé ធ្លាប់ឡើងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ២០០លានផោន ដែលធ្វើឱ្យគេក្លាយជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ក្នុងពេលធ្វើបច្ចុប្បន្នភាពវាយតម្លៃកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ខណៈបច្ចុប្បន្ននេះ រូបគេបានធ្លាក់តម្លៃខ្លួនមកនៅត្រឹម ១៨០លានផោន តែនៅជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេដដែល៕


ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Kylian Mbappé
ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Kylian Mbappé

ប្រភពtransfermarkt

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T