នីហ្សេរីយ៉ាបានសម្រេចតែងតាំងគ្រូបង្វឹកថ្មី សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិស្ត្រី

//s9.kh1.co/67/67524e90d0306f991999392fd052b72658c6a22a.jpg
កីទ្បា

 ០៦-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សហព័ន្ធកីឡាបាល់ទាត់នីហ្សេរីយ៉ាបានតែងតាំងលោក Randy Waldrum ជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីបន្ទាប់ពីលោក Swede Thomas Dennerby បានលាឈប់ពីការងារកាលពីខែតុលាឆ្នាំ ២០១៩

នីហ្សេរីយ៉ា៖ ប្រទេសនីហ្សេរីយ៉ាបានតែងតាំងលោក Randy Waldrum ជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិស្ត្រីដែលត្រូវបានគេស្គាល់ថា Super Falcons ។ ការតែងតាំងលោក Waldrum គឺសម្រេចធ្វើឡើងដោយសហព័ន្ធកីឡាបាល់ទាត់នីហ្សេរីយ៉ា (NFF) ដោយបានកើតឡើងមួយឆ្នាំបន្ទាប់ពីលោក Swede Thomas Dennerby បានលាឈប់ពីការងារកាលពីខែតុលាឆ្នាំ ២០១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីថ្លែងការណ៍របស់ NFF បាននិយាយថា គ្រូបង្វឹកថ្មីនឹងធ្វើការជាមួយលោកស្រី Ann Chiejine អតីតអ្នកចាំទីនិងជាប្រធានក្រុម Super Falcons ដែលបច្ចុប្បន្នជាគ្រូបង្វឹកជំនួយដំបូងរបស់ក្រុម។

  លោក Randy Waldrum គ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ាស្ត្រី  
  លោក Randy Waldrum គ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ាស្ត្រី  

លោក Waldrum បានធ្វើការភាគច្រើននៅក្នុងបាល់ទាត់ស្ត្រីរបស់សហរដ្ឋអាមេរិក និងជាគ្រូបង្វឹកនៅ Trinidad និង Tobago រវាងឆ្នាំ ២០១៤ និង ២០១៦ ។

លោក Amaju Pinnick ប្រធាន NFF បាននិយាយថា ជាមួយនឹងការតែងតាំងគ្រូបង្វឹកថ្មីលោកមានជំនឿចិត្តថានាវិកបច្ចេកទេសថ្មីនឹងនាំក្រុមនារីឱ្យកើនមុខមាត់ថ្មី។

  លោក Amaju Pinnick ប្រធានសហព័ន្ធកីឡាបាល់ទាត់នីហ្សេរីយ៉ា
  លោក Amaju Pinnick ប្រធានសហព័ន្ធកីឡាបាល់ទាត់នីហ្សេរីយ៉ា

លោក Pinnick បាននិយាយបន្ថែមថា "យើងប្រមើលមើលក្រុម Super Falcons ថ្មីដែលប្រកួតប្រជែងគ្នាត្រៀមសម្រាប់ការប្រកួតប្រជែងកម្រិតពិភពលោក ហើយខ្ញុំជឿជាក់ថានាវិកបច្ចេកទេសថ្មីដែលដឹកនាំដោយលោក Waldrum អាចនាំយើងទៅដល់កម្រិតនោះ"

លោកបានបន្ថែមទៀតថាភាពលេចធ្លោនៃក្រុម Super Falcons នៅទ្វីបអាហ្រ្វិកមិនដែលមានការងឿងឆ្ងល់ឡើយដោយសារក្រុមនេះបានឈ្នះពានរង្វាន់ចំនួន ៩ ក្នុងចំណោម ១១ នៃការប្រកួតពានរង្វាន់បាលទាត់ស្ត្រីប្រចាំទ្វីបអាហ្រ្វិកដែលបានធ្វើកន្លងមក៕

  ក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ាស្ត្រី (Super Falcons)
  ក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ាស្ត្រី (Super Falcons)

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T