ពេលជាតិស្រាចូលខ្លួន មនុស្សយើង និយាយត្រង់?

//s9.kh1.co/8f/8f10e59751fc027807d2d2c614ffb97cda091017.jpg
យល់ដឹង

 ២៩-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

មនុស្សស្រវឹង​ ត្បិត​តែ​និយាយ​ពាក្យ​ចេញ​ពីចិត្ត​របស់​ពួកគេក៏ពិតមែន​ តែ​អ្វី​ដែល​ពួកគេ​និយាយមិន​ប្រាកដជា​កា​រពិត​នោះទេ​។

យល់ដឹង៖ អ្នក​ដែល​ចំណាយ ពេល​ភាគ​ច្រើនលើ ការ​ជួប​ជុំមិត្ត​ភក្តិហើយ ចូល​ចិត្ត​​ទទួល​ទាន ​នៅ​គ្រឿង​ស្រវឹង​នឹង​ដឹង​ច្បាស់​ថា ​នៅពេល​ដែលជាតិ​ស្រា ចាប់ផ្តើម​ជ្រៀប​ចូល​ក្នុង​ខ្លួន នោះ​រឿង​សម្ងាត់​ទាំង​អស់​ដែល​លាក់ ​នៅក្នុង​ចិត្ត​ទាំងឡាយ ក៏អាច​នឹង​ត្រូវ​បែក​ធ្លាយ ​អស់​គ្មាន​សល់​ផងដែរ​​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

នេះ​ក៏ព្រោះ​តែ ​ជាតិអាល់កុលបាន​ចូល​ទៅ រារាំងប្រព័ន្ធបញ្ជូនសរសៃ​​​ប្រាសាទកណ្តាល​ និង​សញ្ញា​នៅ​ខាងក្នុង​ខួរក្បាល ដែល​ភាគច្រើន វាមាន​ផលប៉ះពាល់​ដល់​ការ​គ្រប់​គ្រងស្មារតី និង​កាត់បន្ថយ ​នៅការ​គ្រប់​គ្រង​សកម្មភាព ​របស់ពួកគេ​​​។ អ្នក​អាចសង្កេត​មើល ​មនុស្ស​ភាគ​ច្រើន​ នៅ​ពេលស្រវឹង ​ពួកគេនឹង​ស្រែក ច្រៀង ដោយ​មិន​ដឹង​ខ្លួន​។

រូបតំណាង
រូបតំណាង

ជា​លទ្ធផល​ មនុស្ស​ដែល​ស្រវឹង​នឹង ​​និយាយ​ចេញនៅ​​អ្វីៗ និង​គ្រប់​យ៉ាង ​ជាមួយ​នឹង​ការ​ឆ្លើយ​តបរហ័ស ដោយមិន​ឆ្លង​កាត់​ នៅ​ការ​គិត​  ឬបើ​មិន​ដូច្នេះ​ទេ​នឹង ​និយាយភ្លាម​ៗ​នៅ​រាល់​អ្វី ​ដែល​កំពុងតែ​មាន​នៅក្នុង​ចិត្ត ចេញ​មកក្រៅទាំងអស់​តែម្តង​។

រូបតំណាង
រូបតំណាង

នេះ​ជាការពិត ​ជាតិស្រវឹ​ង​អាច​ធ្វើ​ឲ្យ មនុស្ស​ជា​ច្រើន ​បើក​ចំហពី​​អារម្មណ៍​ដែល ​ពួកគេ​កំពុងតែ​គិត​គ្រប់​យ៉ាង ​ជា​ពិសេស​រឿង​ផ្ទាល់​ខ្លួន​។ ក៏ប៉ុន្តែ​ នៅរាល់​​អ្វី​ដែល ​មនុស្ស​ស្រវឹង​​និយាយ​ចេញមក ត្បិតតែ​​ស្មោះ​ត្រង់​ ​តែ​​ក៏មិន​ប្រាកដ​ថា ​រឿង​ទាំងនោះសុទ្ធតែ​ជា​ការ​ពិត ទាំងអស់​នោះ​ដែរ​។ ព្រោះ​ថា​សូម្បី​តែ ​អ្នក​វិទ្យាសាស្ត្រ ​ក៏​បាន​លើកឡើង​ផង​ដែរថា​  ពាក្យ​សម្តី​របស់​អ្នក​ស្រវឹង ​មិ​ន​អាច​យក​ជាការ ​ឬ​យក​ធ្វើ​ជា​ការពិត ​បាន​នោះទេ​។

រូបតំណាង
រូបតំណាង

ព្រោះ​ថា ​អ្នក​ដែល​ចូល​ចិត្ត ទទួលទាន​គ្រឿង​ស្រវឹង​​ញឹកញាប់​ អាច​ជួបប្រទះ​អារម្មណ៍​ដូច​ជា ​កំហឹង​ ការ​ក្រៀម​ក្រំ​ ឬ​ចំណង់​ខាងផ្លូវ​ភេទ ជាដើម។ ហើយ​នេះ​ជា មូលហេតុ​ដែល​មនុស្ស​ភាគច្រើន ​តែង​លេច​ឡើង​ នៅ​អារម្មណ៍​រំជួល​ចិត្តខ្លាំង​ នៅពេលស្រវឹង  រហូត​ពេល​ខ្លះ​ហ៊ានធ្វើ ​និងនិយាយ​នៅ​អ្វី​ដែលខ្លួន ​មិន​ធ្លាប់​ហ៊ាន​ធ្វើ​ពីមុនមក​ថែម​ទៀត​៕

ប្រភព៖ broadwaypsu

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T