លោកតាវ័យចំណាស់១០៣ឆ្នាំ បានបំបែកឯកត្តកម្ម លោតឆ័ត្រយោង ដោយមិនញញើត (មានវីដេអូ)

//s9.kh1.co/97/97f35635f3fa9bf7104afad3743e0f262eac292a.jpg
សង្គម

 ០៥-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ខ្ញីកាន់តែចាស់កាន់តែហឹរ! លោកតាម្នាក់មានអាយុលើសពី១សតវត្សរ៍ទៅហើយ ប៉ុន្តែចិត្តសឿង អាចលោតឆ័ត្រយោង ពីលើយន្តហោះដោយមានកម្ពស់៤២៦៧ម៉ែត្រចុះ ដោយមិនមានការខ្លាចអ្វីទាល់តែសោះ។

អាមេរិក៖ មិនគួរឲ្យជឿសោះថា លោកតាចំណាស់ម្នាក់ មានអាយុលើសពី១សតវត្សរ៍ទៅហើយ អាចបំបែកឯកត្តកម្ម «Guinness World Record» ដោយលោតឆ័ត្រយោងពី លើយន្តហោះដោយមានកម្ពស់ ៤២៦៧,២ ម៉ែត្រ ចុះមកក្រោម ដោយគ្មានញញើតអ្វីបន្តិចសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក លោកតាម្នាក់នេះឈ្មោះថា Blaschke មានអាយុ១០៣ឆ្នាំ ដោយបានលោតឆ័ត្រយោងម្តង ទៅហើយកាលពីឆ្នាំ២០១៧ ដើម្បីអបអរខួបកំណើតដែលខ្លួនបានឈានដល់អាយុ១០០ឆ្នាំ ចំណែកឯលើកនេះ គឺជាការអបអរដល់ចៅប្រុសបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យម្តងវិញ។

ក្រោយពីបានចុះមកដល់លើដីសុវត្ថិភាព ដោយចំណាយរយៈពេលប្រហែលជា៥នាទីរួចមក  លោកតា Blaschke សម្តែងពីសេចក្ដីសប្បាយរីករាយថា

អ្វីគ្រប់យ៉ាងបញ្ចប់ទៅដោយរលូន ការលោតឆ័ត្រយោង គឺជាកីឡាមួយដែលមានសុវត្ថិភាពខ្លាំង នៅសព្វថ្ងៃនេះ

  លោកតា Blaschke 

ក្នុងនោះដែរ មានហ្វេនជាច្រើនបាននាំគ្នា ចំហរមាត់ដោយស្ទើរតែមិនជឿសោះថាស្មារតីក៏ដូចជា រាងកាយរបស់លោកតាគឺពិតជារឹងមាំ ជាងក្មេងៗជំទង់សព្វថ្ងៃនេះផង ដែលមិនងាយមាននរណាម្នាក់ ដែលរស់បានយូរដូច្នេះហើយ ថែមទាំងមានកាយសម្បទា និងផ្លូវអារម្មណ៍ល្អយ៉ាងនេះសោះ៕

សូមចូលមើលរូបភាពខាងក្រោម៖

លោកតាBlaschke លោតឆ័ត្រយោង
លោកតាBlaschke លោតឆ័ត្រយោង
លោកតាBlaschke លោតឆ័ត្រយោង
លោកតាBlaschke លោតឆ័ត្រយោង
លោកតាBlaschke លោតឆ័ត្រយោង
លោកតាBlaschke លោតឆ័ត្រយោង
លោកតាBlaschke លោតឆ័ត្រយោង
លោកតាBlaschke លោតឆ័ត្រយោង
លោកតាBlaschke លោតឆ័ត្រយោង
លោកតាBlaschke លោតឆ័ត្រយោង
វីដេអូទាំងស្រុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T