វេជ្ជបណ្ឌិតព្យាបាល លោក ដូណាល់ ត្រាំ និយាយថាប្រធានាធិបតីរូបនេះអាចនឹងចាកចេញពីមន្ទីរពេទ្យវិញនៅថ្ងៃចន្ទ

//s9.kh1.co/96/967a9bdaa7b5769f4987258972cc9e666721a426.jpg
សង្គម

 ០៥-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមវេជ្ជបណ្ឌិតដែលព្យាបាលលោក ដូណាល់ ត្រាំ បាននិយាយថាប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ អាចនឹងចាកចេញពីមន្ទីរពេទ្យភ្លាមៗនៅថ្ងៃចន្ទ ប្រសិនបើស្ថានភាពរបស់លោកនៅតែប្រសើរ។

អាមេរិក៖ ក្រុមវេជ្ជបណ្ឌិតដែលព្យាបាលលោក ដូណាល់ ត្រាំ បាននិយាយថាប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ អាចនឹងចាកចេញពីមន្ទីរពេទ្យភ្លាមៗនៅថ្ងៃចន្ទ (ពេលវេលានៅសហរដ្ឋអាមេរិក) ប្រសិនបើស្ថានភាពរបស់លោកនៅតែប្រសើរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន NHK

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ក្រុមវេជ្ជបណ្ឌិតដែលព្យាបាលលោក ដូណាល់ ត្រាំ 
  ក្រុមវេជ្ជបណ្ឌិតដែលព្យាបាលលោក ដូណាល់ ត្រាំ 

ពួកគេបាននិយាយកាលពីព្រឹកថ្ងៃអាទិត្យថា លោក ត្រាំ លែងត្អូញត្អែរពីការដកដង្ហើមខ្លីៗ ហើយថែមទាំងអាចដើរបានជាធម្មតាផងដែរ។ មួយវិញទៀត កម្រិតអុកស៊ីសែនក្នុងឈាមរបស់គាត់ បានវិលមកសភាពធម្មតាវិញហើយ។ ជាមួយគ្នានោះ ពួកគេមានសង្ឃឹមថា​ អាចមានគម្រោងអនុញ្ញាតឲ្យលោកប្រធានធិបតីត្រលប់ទៅសេតវិមានវិញ នៅព្រឹកថ្ងៃចន្ទ ប្រសិនបើស្ថានភាពរបស់លោកនៅតែល្អប្រសើរដូចជាថ្ងៃអាទិត្យ។

លោក ដូណាល់ ត្រាំ 
លោក ដូណាល់ ត្រាំ 

គួររម្លឹកថា ប្រធានាធិបតីវ័យ៧៤ឆ្នាំរូបនេះ ចាប់ផ្ដើមទទួលការព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed ចាប់តាំងពីថ្ងៃសុក្រ។ ពេលនោះ លោក ត្រាំ មានអាការគ្រុនក្ដៅខ្លាំង ហើយលោកត្រូវបានបំពាក់ម៉ាស៊ីនអុកស៊ីសែនជំនួយ បន្ទាប់ពីកម្រិតអុកស៊ីសែនរបស់លោកធ្លាក់ចុះ។ ហើយថ្ងៃសៅរ៍ ក្រុមវេជ្ជបណ្ឌិតបានប្រើថ្នាំ Dexamethasone គឺជាថ្នាំស្តេរ៉ូអុីត ដែលត្រូវបានគេប្រើសម្រាប់ជំងឺរលាកសួត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ថែមពីលើថ្នាំប្រឆាំងវីរុស។

លោក ដូណាល់ ត្រាំ 
លោក ដូណាល់ ត្រាំ 

តែទោះជាយ៉ាង ក្រុមវេជ្ជបណ្ឌិតបានបដិសេធមិននិយាយលម្អិតអំពីស្ថានភាពសួតរបស់លោកត្រាំនោះទេ ស្របពេលប្រព័ន្ធផ្សព្វផ្សារអាមេរិកមួយចំនួនកំពុងរាយការណ៍ថា ថ្នាំស្ដេរ៉ូអុីត​​ត្រូវបានគេប្រើប្រាស់សម្រាប់អ្នកជំងឺដែលមានករណីធ្ងន់ធ្ងរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T