Bonucci បានទម្លាយរឿងពិតមួយទាក់ទងនឹង Cristiano Ronaldo

//s9.kh1.co/ec/ec2e04d5efaef09ef1a1a2b6dee05177d0444932.jpg
កីទ្បា

 ០៥-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការ​ខិតខំ​ និងឆន្ទៈដ៏មោះមុតរបស់ Cristiano Ronaldo បាន​ធ្វើ​ឱ្យមិត្តរួមទ្រនំគឺខ្សែការពារ Leonardo Bonucci ចេញ​មក​សរសើរ​មិន​ដាច់​ពី​មាត់ ហើយ​បង្ហាញ​ការ​គោរព​អស់​ពី​បេះដូង។

ការ​ខិតខំ​ និងឆន្ទៈដ៏មោះមុតរបស់ Cristiano Ronaldo បាន​ធ្វើ​ឱ្យមិត្តរួមទ្រនំគឺខ្សែការពារ Leonardo Bonucci ចេញ​មក​សរសើរ​មិន​ដាច់​ពី​មាត់ ហើយ​បង្ហាញ​ការ​គោរព​អស់​ពី​បេះដូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែ​ការពារ​សញ្ជាតិ​អុីតាលី ​ដែល​បាន​រួម​ជើង​ជាមួយ Ronaldo បន្ទាប់ពី​ការផ្ទេរមកក្លិប Juventus រយៈ​ពេល ២ ឆ្នាំ​មក​នេះបាន​និយាយ​ថា៖ “Ronaldo គឺ​ជា​មនុស្ស​ដំបូង​ដែល​បង្ហាញ​ការ​គាំទ្រ​ទៅ​ដល់​ក្រុម​ទាំង​មូល​តាម​រយៈ​ពាក្យពេចន៍​វិជ្ជមាន​ចេញ​ពី​មាត់​របស់​គាត់ ហើយ​បែបបទ​នៃ​ការ​ហ្វឹកហាត់​គឺ​ពិត​ជាគួរឱ្យស្ញប់ស្ញែង ដោយជារៀងរាល់ថ្ងៃក្រោយចប់ការហ្វឹកហាត់លើទីលាន គាត់​បន្ថែម​ការ​ធ្វើ​លំហាត់​ប្រាណ​នៅ​ក្លឹប​ហាត់ប្រាណ​បន្ថែមទៀត”។

ខ្សែប្រយុទ្ធ Ronaldo និង ខ្សែការពារ Bonucci
ខ្សែប្រយុទ្ធ Ronaldo និង ខ្សែការពារ Bonucci

លោក​បន្ថែមថា៖ “ពេល​ខ្លះ​មើល​ទៅ​កម្រិត​នៃ​ភាព​អំណត់​របស់​គាត់​គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។ គាត់ហាក់បីដូចជាម៉ាស៊ីន ហើយ​ខ្ញុំ​ពិត​ជា​មាន​ការ​គោរព​ចំពោះគាត់ជាខ្លាំង”។

ខ្សែប្រយុទ្ធ Ronaldo និង ខ្សែការពារ Bonucci
ខ្សែប្រយុទ្ធ Ronaldo និង ខ្សែការពារ Bonucci

គួរឱ្យដឹងផងដែរថា សម្រាប់រដូវ​កាល ២០២០-២០២១ CR7 កំពុង​បង្ហាញ​ពី​ភាព​ជោគជ័យ​ជា​បណ្តើរៗ ​ក្នុង​វ័យ ៣៥ ឆ្នាំ ដោយ ២ ប្រកួត​ដំបូង​ គាត់រកបានដល់ទៅ ៣ គ្រាប់​ទៅហើយ៕

ប្រភពSportbible

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T