លោក ត្រាំ ចាកចេញពីកន្លែងព្យាលបាលដើម្បីទៅជួបអ្នកគាំទ្រ ទាំងដែលខ្លួនកំពុងផ្ទុកជំងឺកូវីដ-១៩ (មានវីដេអូ)

//s9.kh1.co/7b/7b06b539309f5fefa5053ced109a54719446800f.jpg
សង្គម

 ០៥-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបានធ្វើទស្សនកិច្ចរយៈពេលខ្លីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅខាងក្រៅមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Waltter Reed

អាមេរិក៖ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចរយៈពេលខ្លីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅខាងក្រៅមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Waltter Reed ដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់លោក ទាំងដែលលោកកំពុងផ្ទុកជំងឺកូវីដ-១៩ និងស្ថិតក្នុងដំណើរការព្យាបាលក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃម្សិលមិញ លោក ត្រាំ ត្រូវគេមើលឃើញថាបានពាក់ម៉ាស់ ហើយគ្រវីដៃតាមបង្អួចពីក្នុងរថយន្ដស៊េរីទំនើបប្រភេទ SUV ដោយបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្ដៅ ខណៈពេលមានសំឡេងស្រែកហ៊ោកញ្ជ្រៀវពីសំណាក់អ្នកគាំទ្រ។ ដោយឡែក នៅត្រង់កៅអីរបស់អ្នកដំណើរខាងមុខ គេឃើញមានមនុស្សពាក់ឧបករណ៍ការពារខ្លួន រួមទាំងរបាំងការពារមុខ ហើយទីភ្នាក់ងារសម្ងាត់ក៏ស្ថិតនៅក្នុងរថយន្ដនោះផងដែរ។

ទន្ទឹមនឹងនេះដែរ វេជ្ជបណ្ឌិតម្នាក់ ក្នុងចំណោមវេជ្ជណ្ឌិតនៅមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Waltter Reed ក៏បានរិះគន់លោកប្រធានាធិបតី ចំពោះការធ្វើទស្សនកិច្ចនេះផងដែរ ដោយនិយាយថា ការចម្លងជំងឺកូវីដ-១៩ នៅខាងក្នុងរថយន្ដប្រភេទ​ SUV មានហានិភ័យខ្ពស់ណាស់។ តែយ៉ាងណាមិញ លេខាធិការរងនៃសេតវិមាន លោក Judd Deere បាននិយាយនៅក្នុងសេចក្ដីថ្លៃងការណ៍មួយថា លោកប្រធានាធិបតី ត្រាំ បានចំណាយពេលខ្លីប៉ុណ្ណោះ ដើម្បីធ្វើដំណើរទៅស្វាគមន៍អ្នកគាំទ្រនៅខាងក្រៅ ប៉ុន្ដែឥឡូវនេះ លោកបានវិលត្រលប់មកខាងក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Waltter Reed វិញហើយ។

គួររម្លឹកថា ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥រូបនេះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យនៅថ្ងៃសុក្រ ក្រោយធ្វើតេស្ដវិជ្ជមានជំងឺកូវី-១៩ កាលយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកបានចំណាយពេលច្រើនជាមួយអ្នកស្រី Hope Hicks ដែលឆ្លងជំងឺនេះ ក្រោយពេលអ្នកស្រីវិលត្រលប់ពីចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅឯរដ្ឋ Minnesota

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

 លោក ដូណាល់ ត្រាំ នៅក្នុងរថយន្ដ 
 លោក ដូណាល់ ត្រាំ នៅក្នុងរថយន្ដ 
 លោក ដូណាល់ ត្រាំ នៅក្នុងរថយន្ដ 
 លោក ដូណាល់ ត្រាំ នៅក្នុងរថយន្ដ 
 រថយន្ដរបស់ លោក ដូណាល់ ត្រាំ
 រថយន្ដរបស់ លោក ដូណាល់ ត្រាំ
អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T