មិនគួរឲ្យជឿ! យប់មិញ Liverpool ចាញ់ទក់សាច់ក្រោមថ្វីជើង Aston Villa ដោយលទ្ធផល ៧ទល់នឹង២ (មានវីដេអូ)

//s9.kh1.co/57/57f7eb8161a48026249d0c033f6e49c3d99fa4f6.jpg
កីទ្បា

 ០៥-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Liverpool បរាជ័យក្រៅដីយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើង Aston Villa ដោយលទ្ធផល ៧ទល់នឹង២

អង់គ្លេស៖ ការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី៤ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ក្រុមការពារតំណែងជើងឯក ហង្សក្រហម Liverpool បានបរាជ័យយ៉ាងអាម៉ាស ក្រោមថ្វីជើងក្រុម​ម្ចាស់ផ្ទះ Aston Villa នៅកីឡដ្ឋាន Villa Park ដោយលទ្ធផលមិននឹកស្មានដល់ ២ទល់នឹង៧។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត

អវត្តមានរបស់កីឡាករ Thiago Alcantara និង Sadio Mane ដោយសារជំងឺកូវីដ១៩ បានធ្វើឲ្យទម្រង់ប្រយុទ្ធរបស់ Liverpool មានការយ៉ាប់យ៉ឺនជាខ្លាំង ដោយពេញ៩០នាទី ក្រុមលោក Jurgen Klopp តបតទៅក្រុមម្ចាស់ផ្ទះវិញបាន២គ្រាប់ប៉ុណ្ណោះ រកបានតាមរយៈជម្រើសអេហ្ស៊ីប Mohamed Salah

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

ដោយឡែក៧គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ ៣រូបផ្សេងគ្នា ក្នុងនោះខ្សែប្រយុទ្ធចំណូលថ្មី Ollie Watkins ស៊ុតបាន Hat-Trick (៣គ្រាប់) ប្រធានក្រុម Jack Grealish ធ្វើបាន២គ្រាប់ ក្រៅពីនោះខ្សែបម្រើ John McGinn និង Ross Barkley សម្រេចទីបានម្នាក់១គ្រាប់។

សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត
កីឡាករ Ollie Watkins
កីឡាករ Ollie Watkins

តាមរយៈលទ្ធផលខាងលើបានរុញ ក្រុម Aston ឡើងទៅឈរលេខ២ ជាបណ្ដោះអាសន្ន ក្រោយ៣ប្រកួតកន្លងទៅ មិនដែលស្គាល់ពាក្យថាចាញ់នោះទេ ដោយរកបាន៩ពិន្ទុពេញ។ ចំណែកឯ Liverpool ធ្លាក់ទៅឈរលេខ៥ មាន៩ពិន្ទុដូចគ្នា។

https://s9.kh1.co/__image/w=649,h=670,q=100/d7/d7f41be646b27373b7d4edd29a64f969763ed655.png

គួរឲ្យដឹងដែថា នេះជាលើកទី១ហើយ ដែល​ Liverpool របូតគ្រាប់បាល់៧គ្រាប់ក្នុង១ប្រកួត គិតចាប់តាំងពីឆ្នាំ១៩៦៣មក ដែលធ្លាប់ចាញ់ក្រុម Tottenham Hotspur ៧-២។ ដោយឡែកសម្រាប់ Aston វិញ ក៏ជាលើកទី១ផងដែរ តាំងពីរដូវកាល១៩៦២/៦៣ មក ដែលឈ្នះបើកឆាក Premier League ៣ប្រកួតជាប់គ្នាបែបនេះ ៕

បើចង់ឃើញការស៊ុតបញ្ចូលទីជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T