លើកទីមួយ! អ្នកជំងឺកូវីដ-១៩នៅឥណ្ឌូណេស៊ីម្នាក់ស្លាប់ បន្ទាប់ពីប្រកាសថាជាសះស្បើយវិញ បានតែ២ថ្ងៃ

//s9.kh1.co/e3/e349c650884ff93f0ee8d5f66d2255d5f608c942.jpeg
សង្គម

 ០៣-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកជំងឺកូវីដ-១៩ ម្នាក់ រស់នៅតំបន់ Ponorogo នៃកោះជ្វាខាងកើត ប្រទេសឥណ្ឌូណេស៊ី បានស្លាប់ បន្ទាប់ពីជាសះស្បើយពីជំងឺរាតត្បាសកលនេះ រយៈពេលតែ២ថ្ងៃប៉ុណ្ណោះ។

ឥណ្ឌូណេស៊ី៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ រស់នៅតំបន់ Ponorogo នៃកោះជ្វាខាងកើត ប្រទេសឥណ្ឌូណេស៊ី បានស្លាប់ បន្ទាប់ពីជាសះស្បើយពីជំងឺរាតត្បាសកលនេះ រយៈពេលតែ២ថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន AsiaOne

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញករណីកម្រខាងលើ លោក Soedjarno តំណាងឲ្យអ្នកគ្រប់គ្រងតំបន់ Ponorogo បានប្រាប់សារព័ត័មានក្នុងស្រុកមួយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា អ្នកជំងឺទី៣២៩ រស់នៅស្រុក Jambon បានប្រកាសថាជាសះស្បើយវិញ កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា ហើយបានស្លាប់នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ខណៈពេលនៅដាច់ដោយឡែកម្នាក់ឯងក្នុងផ្ទះ។

សកម្មភាពធ្វើតេស្ដនៅឥណ្ឌូណេស៊ី
សកម្មភាពធ្វើតេស្ដនៅឥណ្ឌូណេស៊ី

យ៉ាងណាមិញ អ្នកស្រី Rahayu Kusdarini ជាប្រធានទីភ្នាក់ងារសុខភាពប្រចាំតំបន់​ បានឲ្យដឹងដែរថា អ្នកជំងឺរូបនោះ មានរោគរ៉ាំរ៉ៃប្រចាំកាយស្រាប់ ប៉ុន្ដែអ្នកស្រីមិនបាននិយាយលម្អិតថាជាជំងឺអ្វីឡើយ។

តួយ៉ាង កាលពីថ្ងៃទី១៦ ខែកញ្ញា មន្ដ្រីទទួលបន្ទុកជំងឺកូវីដ-១៩ ឥណ្ឌណេស៊ីម្នាក់ បាននិយាយជាសាធារណៈថា ៩២% នៃអ្នកជំងឺកូវីដ-១៩ នៅតាមតំបន់មួយចំនួនក្នុងប្រទេស មានជំងឺប្រចាំកាយស្រាប់ ដែលភាគច្រើនគឺជំងឺទឹកនោមផ្អែម ហើយក្រៅពីនេះរួមមាន ជំងឺលើសឈាម សួតនិងផ្លូវដង្ហើម ខ្សោយតម្រងនោម ហឺត និងមហារីកជាដើម ដែលបណ្ដាលឲ្យពួកគេប្រឈមនឹងហានិភ័យខ្ពស់។

វាស់កម្ដៅ
វាស់កម្ដៅ

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឥណ្ឌូណេស៊ីមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបប្រមាណ ២៩៥,០០០នាក់ ដោយក្នុងនោះ ស្លាប់ជាង ១០,០០០នាក់ និងជាសះស្បើយវិញប្រមាណ ២២១,០០០នាក់៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T