នៅចាំទេ? ក្មេងតូចដែលគេចោល លើគំនរសម្រាម ពេលនេះ ធំមុខមាត់គួរឲ្យក្នាញ់ ម្តាយថ្មីមើលថែដូចកូនបង្កើត

//s9.kh1.co/c3/c3b97d9c49d8f344d17637072b1327420f74c997.jpg
សង្គម

 ០៣-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពេលវេលាកន្លងទៅ ពេលនេះក្មេងតូចដែលម្តាយយកបោះចោលក្នុងគំនរសម្រាម ពេលនេះមុខមាត់គួរឲ្យក្នាញ់។

ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមជាច្រើន ប្រាកដជាបានចាំថា កាលពីពេលកន្លងទៅនេះ​មានការភ្ញាក់ផ្អើល និងក្តុកក្តួលយ៉ាងខ្លាំង ក្រោយទារកទើបតែកើតបានប៉ុន្មានថ្ងៃ ត្រូវបានម្តាយចិត្តអាក្រក់ បានបោះចោលនៅគំនរសម្រាម ទាំងដែលមានភ្លៀងធ្លាក់ តែពិតជាសំណាង ដែលមានគេជួយទាន់ពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកដែលជួយក្មេងតូចរូបនេះ បច្ចុប្បន្នឃើញថាគាត់ក្លាយទៅជាម្តាយថ្មីរបស់ក្មេង ដែលពេលនេះឃើញថាគាត់បានចិញ្ចឹមបីបាច់ប្រៀបបីដូចជាកូនបង្កើតយ៉ាងដូច្នោះ ដោយបានមើលថែ ផ្តល់ភាពកក់ក្តៅដល់នាងតូចរូបនេះ ដែលមានឈ្មោះថា ធានី យ៉ាងពេញទំហឹងតែម្តង។

លើសពីនេះទៅទៀត មកទល់នឹងពេលនេះក្មេងតូចរូបនេះ មានមុខមាត់យ៉ាងគួរឲ្យក្នាញ់ ស្រស់ស្អាតតែម្តង ខណៈពេលដែលមនុស្សជុំវិញខ្លួន ក៏ដូចជាម្តាយថ្មីដែលមានចិត្តធម៌ មើលថែយ៉ាងពោរពេញដោយក្តីសុខបំផុតតែម្តង។ ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនដែលអាណិតដល់កូនតូចរូបនេះ ពិតជាសប្បាយចិត្តមិនស្ទើរនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ក្មេងតូចដែលគេរើសពីគំនរសម្រាម
ក្មេងតូចដែលគេរើសពីគំនរសម្រាម
ក្មេងតូចដែលគេរើសពីគំនរសម្រាម
ក្មេងតូចដែលគេរើសពីគំនរសម្រាម
ក្មេងតូចធានី ក្រោយម្តាយថ្មីយកចិញ្ចឹម
ក្មេងតូចធានី ក្រោយម្តាយថ្មីយកចិញ្ចឹម
ក្មេងតូចធានី ក្រោយម្តាយថ្មីយកចិញ្ចឹម
ក្មេងតូចធានី ក្រោយម្តាយថ្មីយកចិញ្ចឹម
ក្មេងតូចធានី ក្រោយម្តាយថ្មីយកចិញ្ចឹម
ក្មេងតូចធានី ក្រោយម្តាយថ្មីយកចិញ្ចឹម
ក្មេងតូចធានី ក្រោយម្តាយថ្មីយកចិញ្ចឹម
ក្មេងតូចធានី ក្រោយម្តាយថ្មីយកចិញ្ចឹម
ក្មេងតូចធានី ក្រោយម្តាយថ្មីយកចិញ្ចឹម
ក្មេងតូចធានី ក្រោយម្តាយថ្មីយកចិញ្ចឹម
ក្មេងតូចធានី ក្រោយម្តាយថ្មីយកចិញ្ចឹម
ក្មេងតូចធានី ក្រោយម្តាយថ្មីយកចិញ្ចឹម
ក្មេងតូចធានី ក្រោយម្តាយថ្មីយកចិញ្ចឹម
ក្មេងតូចធានី ក្រោយម្តាយថ្មីយកចិញ្ចឹម
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T