អបអរសាទរ! Yan Zibei ក្លាយជាម្ចាស់មេដាយមាសវិញ្ញាសារហែលក្រោមទឹកចម្ងាយ ២០០ ម៉ែត្រ ក្នុងការប្រកួតជើងឯកថ្នាក់ជាតិរបស់ចិន

//s9.kh1.co/78/78499f48fc2651b6ce5af173593397651e1d9539.jpg
កីទ្បា

 ០២-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Yan Zibei មកពីខេត្តហ៊ូប៉ីបានឈ្នះការប្រគួតហែលក្រោមទឹកចំងាយ ២០០ ម៉ែត្រផ្នែកបុរសក្នុងរយៈពេល ២ នាទី ១២,១៤ វិនាទីនៅឯការប្រកួតជើងឯកហែលទឹកថ្នាក់ជាតិរបស់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ

ចិន៖ កីឡាករ Yan Zibei មកពីខេត្តហ៊ូប៉ីបានឈ្នះការប្រកួតហែលក្រោមទឹកចំងាយ ២០០ ម៉ែត្រផ្នែកបុរសក្នុងរយៈពេល ២ នាទី ១២,១៤ វិនាទីនៅឯការប្រកួតជើងឯកហែលទឹកថ្នាក់ជាតិរបស់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Yan បានបង្កើតឱកាសក្នុងការនាំមុខដៃគូតាំងពីដំបូងមក ហើយអ្នកដែលតាមពីក្រោយលោកគឺកីឡាករ Yu Zongda មកពីខេត្តហ៊ូប៉ីផងដែរ ដោយប្រើពេលជិត ២ វិនាទីក្នុងរយៈពេល ៥០ ម៉ែត្រដំបូង។ ចំណែកកីឡាករ Huang Chaosheng មកពីហ៊ូណានបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ។

អ្នកឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងព្រឹត្តិការណ៍កម្តៅសាច់ដុំ កីឡាករ Qin Haiyang មកពីទីក្រុងស៊ាងហៃមិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រឡើយ ខណៈដែលរូបគេមិនបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៨ ក្នុងការធ្វើតេស្តរាងកាយដែលជាតម្រូវការថ្មីសម្រាប់ជើងឯកឆ្នាំនេះ។

កីឡាករ Yan Zibei 
កីឡាករ Yan Zibei 

ចំណែកកីឡាការនី Yu Jingyao មកពីទីក្រុងប៉េកាំងវិញបានឈានដល់ទីផ្តាច់ព្រ័ត្រដំបូងគេក្នុងវិញ្ញាសារហែលក្រោមទឹកចំងាយ ១០០ ម៉ែត្ររបស់ស្ត្រីដោយមានកីឡាការនី Zhang Xinyu មកពីខេត្តហឺណាន និងកីឡាការនី Zhang Muyan មកពីទីក្រុងធានជីនឈានដល់ចំណាត់ថ្នាក់ទី ៣ ។

រីឯមេដាយរបស់ស្ត្រីវិញ្ញាសារហែលក្រោមទឹកចំងាយ ២០០ ម៉ែតត្រូវបានដណ្តើមយកដោយយុវនារី ៣ នាក់។ ម្ចាស់មេដាយប្រាក់គឺកីឡាការនី Wang Wangyin មកពីខេត្តសានទុងដែលទើបតែមានអាយុ ១៣ ឆ្នាំប៉ុណ្ណោះ។ កីឡាការនី Peng Xuwei អាយុ ១៧ ឆ្នាំរបស់ខេត្តហ៊ូប៉ីទទួលបានមេដាយមាស ដោយនាងបញ្ចប់ត្រឹមរយៈពេល ២ នាទី និង ០៩,០២ វិនាទី។

កីឡាការនី Tang Muhan មកពីខេត្តក្វាងទុងទទួលបានចំណាត់ថ្នាក់កំពូលលើវិញ្ញាសាហែលសេរីចម្ងាយ ៤០០ ម៉ែត្រនារីក្នុងរយៈពេល ៤ នាទី និង ០៧,០៤ វិនាទី ហើយកីឡាការនី Ma Yonghui និង Zhang Ke ដែលអ្នកទាំងពីរមកពីហឺប៉ីនោះទទួលបានចំណាត់ថ្នាក់លេខ ២ និងលេខ ៣ រៀងៗខ្លួន។

កីឡាករ Yan Zibei
កីឡាករ Yan Zibei

បន្ទាប់ពីបានទទួលជ័យជម្នះលើវិញ្ញាសាហែលសេរីចម្ងាយ ២០០ ម៉ែត្រនិង ៤០០ ម៉ែត្រកីឡាករ Ji Xinjie មកពីទីក្រុងសានទុងបានឈ្នះមេដាយមាសទី ៣ របស់ខ្លួនក្នុងវិញ្ញាសាហែលសេរីចម្ងាយ ៨០០ ម៉ែត្របុរសផងដែរ ដោយមិត្តរួមក្រុមរបស់គាត់គឺកីឡាករ Hu Jia បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ និងកីឡាករ Zhang Ziyang មកពីទីក្រុងហឺប៉ីទទួលបានមេដាយសំរឹទ្ធ។

គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកឆ្នាំ ២០២០ កំពុងត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២៦ ខែកញ្ញាដល់ថ្ងៃទី ២ ខែតុលានៅទីក្រុងឈីងតាវ ដែលមានអ្នកចូលរួមចំនួន ៣០០ នាក់។ ហើយព្រឹត្តិការណ៍ជ្រើសរើសជើងឯកនេះទៀតសោតនឹងដើរតួយ៉ាងសំខាន់សម្រាប់គុណវុឌ្ឍិរបស់កីឡាករសម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំក្រោយ៕

កីឡាករ Yan Zibei  និង កីឡាករ-ការនីផ្សេងទៀត
កីឡាករ Yan Zibei  និង កីឡាករ-ការនីផ្សេងទៀត
 កីឡាករ Yan Zibei  និង កីឡាការនីផ្សេងទៀត
 កីឡាករ Yan Zibei និង កីឡាការនីផ្សេងទៀត

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T