ភ្ញាក់ផ្អើលក្រោយ សុគន្ធ នីសា បង្ហាញរូបភាពមួយសន្លឹក មើលទៅក្មេងខ្លាំងបែបនេះ

//s9.kh1.co/14/1410f48cf7ccdbfe42cec722833620d63406e1b6.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលមិនស្ទើរទេ បន្ទាប់ពី តារាស្រីល្បីឈ្មោះ អ្នកនាង សុគន្ធ នីសា បង្ហាញរូបភាពមួយសន្លឹក ដែលមានភាពវ័យក្មេងយ៉ាងខ្លាំងបែបនេះ។

ភ្នំពេញ៖ មិនត្រឹមតែមានភាពជោគជ័យ នៅក្នុងវិស័យសិល្បៈចម្រៀងជាមួយនឹងទឹកដម សម្លេងដ៏ពីរោះនោះទេ តែ តារាចម្រៀងស្រី អ្នកនាង សុគន្ធ នីសា ក៏មានរូបសម្រស់ស្រស់សោភា ដែលមានភាពលេចធ្លោយ៉ាងខ្លាំង និងទទួលបានការចាប់អារម្មណ៍ពីហ្វេនៗជាច្រើន ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ឃើញថា បច្ចុប្បន្ននេះ អ្នកនាង សុគន្ធ នីសា ថែមទាំងមានការលេងខ្លួនយ៉ាងទាន់សម័យ ទាំងការតុបតែងមុខមាត់ សម្លៀកបំពាក់ ក៏ដូចជាម៉ូតសក់ ដែលអាចជួយលើកសម្រស់របស់នាងឲ្យកាន់តែមានមន្ដស្នេហ៍ និងភាពវ័យក្មេង ក្នុងពេលដែលនាងមានវ័យកាន់តែច្រើន ទៀតផង។ 

ជាក់ស្ដែង ថ្មីៗនេះ នាងក៏បានបង្ហាញពីភាពភ្ញាក់ផ្អើលមួយ ជាមួយនឹងរូបភាព ដែលមើលទៅមានភាពវ័យក្មេងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ និងទទួលបានការពេញចិត្តយ៉ាងច្រើនពីទស្សនិកជនទៀតផង ប៉ុន្តែ ជាការពិតទៅ នៅក្នុងនោះគឺជារូបភាពដែលបានកែសម្រួលនៅក្នុងកម្មវិធីតែប៉ុណ្ណោះ ដែលម៉្យាងវិញទៀត នាងក៏បានបន្ថែមជាមួយនឹង រូបភាពពិតប្រាកដមួយនៅក្នុងនោះ ដែលពិតជាមានភាពខុសគ្នាយ៉ាងខ្លាំង ។

តែទោះជាយ៉ាងណា មិនថារូបភាពកែសម្រួល ឬរូបភាពពិតប្រាកដរបស់នាងនោះទេ ក៏នៅតែជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ដូចជាទទួលបានការគាំទ្រ ពីហ្វេនៗគ្រប់គ្នា ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

សុគន្ធ នីសា 
សុគន្ធ នីសា 
សុគន្ធ នីសា 
សុគន្ធ នីសា 
សុគន្ធ នីសា 
សុគន្ធ នីសា 
សុគន្ធ នីសា 
សុគន្ធ នីសា 
រូបភាពពិតប្រាកដ របស់ សុគន្ធ នីសា 
រូបភាពពិតប្រាកដ របស់ សុគន្ធ នីសា 
រូបភាពដែលបាន Edit របស់ សុគន្ធ នីសា 
រូបភាពដែលបាន Edit របស់ សុគន្ធ នីសា 
សុគន្ធ និសា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T