មិនមែនមានតែ Dier ទេ! ទាំងនេះជាកីឡាករដែលជួបទុក្ខ រឿងឈឺបត់ជើង កំឡុងពេលប្រកួត

//s9.kh1.co/aa/aadd0ece0582633e58a7b80a0a103dc8addd651e.jpg
កីទ្បា

 ០១-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មិនមែនតែ Dier ទេនៅមាន Ronaldo, Barthez ក៏ដូចជា Ramos សុទ្ធតែធ្លាប់ជួបរឿងឈឺបត់ជើងក្នុងពេលប្រកួត

បរទេស៖​  ខ្សែបម្រើការពារកីឡាករ Eric Dier របស់ក្លិប Tottenham Hotspur ត្រូវបង្ខំចិត្តរត់ទៅបន្ទប់ទឹកក្នុងកំឡុងពេលប្រកួតជាមួយក្លិបតោខៀវ Chelsea នៃពានរង្វាន់ League Cup កាលពីយប់ម្សិលមិញនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Eric Dier រត់ចេញពីបន្ទប់ទឹក
កីឡាករ Eric Dier រត់ចេញពីបន្ទប់ទឹក

ដោយឡែកក្រៅពី Dier ក៏ធ្លាប់មានកីឡាករកំពូលៗប៉ុន្មានរូបទៀត ដែលធ្លាប់ជួបរឿងឈឺបត់ជើងក្នុងកំឡុងពេលប្រកួតដូចគ្នានេះផងដែរ។ 

កីឡាករ Eric Dier
កីឡាករ Eric Dier
  • អតីតអ្នកចាំទី Fabien Barthez របស់ក្លិប Marseille និង Manchester United ធ្លាប់ឈរបត់ជើងតូចនៅលើទីលាន កំឡុងការប្រកួតរវាង Marseille និង Inter Milan ក្នុងឆ្នាំ២០០៧។
អ្នកចាំទី Fabien Barthez 
អ្នកចាំទី Fabien Barthez 
អ្នកចាំទី Fabien Barthez 
អ្នកចាំទី Fabien Barthez 
  • កីឡាករ Ronaldo ប្រេសុីលធ្លាប់ត្រូវបានគេថតជាប់ ពេលកំពុងបត់ជើងតូចនៅលើទីលានក្នុងកំឡុងពេលប្រកួតយកមេដាយ Olympics ឆ្នាំ១៩៩៦។ 
កីឡាករ Ronaldo
កីឡាករ Ronaldo
សកម្មភាពដែល Ronaldo​ បត់ជើងតូចនៅលើទីលាន
សកម្មភាពដែល Ronaldo​ បត់ជើងតូចនៅលើទីលាន
  • កំពូលខ្សែការពារ Sergio Ramos ក៏ធ្លាប់បត់ជើងតូចនៅលើទីលានដូចគ្នា ក្នុងការប្រកួតជាមួយ Eibar ឆ្នាំ២០១៨។
កីឡាករ Sergio Ramos 
កីឡាករ Sergio Ramos 
  • អ្នកចាំទី Jens Lehmann ៖ កីឡាកររូបនេះបានឆ្លៀតពេល រត់ទៅបត់ជើងតូចនៅខាងក្រោយផ្ទាំងពាណិជ្ចកម្មខណៈដែល Arsenal កំពុងសម្រុកលើ Stuttgart ក្នុងឆ្នាំ២០០៩។ 
អ្នកចាំទី Jens Lehmann
អ្នកចាំទី Jens Lehmann
អ្នកចាំទី Jens Lehmann
អ្នកចាំទី Jens Lehmann
  • កីឡាករ Jason Puncheon ដែលជាអតីតខ្សែបម្រើរបស់ក្លិប  Southampton ក៏ធ្លាប់ធ្វើរឿងដូចគ្នាទៅនឹងអ្វីដែល Eric Dier បានធ្វើក្នុងកំឡុងការប្រកួតជាមួយក្លិប Everton ឆ្នាំ២០១៣ ពោលត្រូវរត់ចេញពីទីលានដើម្បីទៅចូលបន្ទប់ទឹក ៕​
កីឡាករ Jason Puncheon
កីឡាករ Jason Puncheon

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T