មេធំក្លិប At. Madrid ថាស្វាគមន៍ជានិច្ច បើតារាឆ្នើមក្រុម Barca រូបនេះ ចង់មកចាប់ដៃគូជាមួយ Suarez

//s9.kh1.co/c8/c8dfc88e24b32fdc62b79e59780aba917177b343.jpg
កីទ្បា

 ០១-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មេធំក្លិប At. Madrid ថាស្វាគមន៍ជានិច្ច បើ Messi ចង់មកចាប់ដៃគូជាមួយ Suarez

អេស្ប៉ាញ៖ ប្រធានក្លិប Atletico Madrid លោក Enrique Cerezo បានលើកឡើងថា ក្លិបរបស់លោកស្វាគមន៍ជានិច្ច ប្រសិនបើកំពូលខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Lionel Messi ចង់មកចាប់ដៃគូជាមួយ Luis Suarez សាជាថ្មីម្ដងទៀត ក្នុងក្រុមលោក Diego Simeone

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Suarez និង Messi 
Suarez និង Messi 

ទាក់ទងទៅនឹងរឿងខាងលើ លោក Enrique បានលម្អិតយ៉ាងដូច្នេះថា៖

ប្រសិនបើ Leo គាត់ចង់មកលេងជាមួយ​ Suarez គាត់អាចមកនៅរដូវ Christmas។ ឲ្យតែចិត្តចង់ អ្វីៗក៏អាចទៅរួចដែរ។

  លោក Enrique Cerezo
លោក Enrique Cerezo
លោក Enrique Cerezo

គួររម្លឹកដែរថា Suarez ដែលជាកីឡាករស៊ុតបានច្រើនជាងគេលំដាប់ទី៣ ប្រចាំប្រវត្តិសាស្រ្តក្លិប Barcelona បានចាកចេញពីទឹកដី Camp Nou មកចូលរួមជាមួយក្លិប At. Madrid កាលពីសប្ដាហ៍មុន ក្នុងតម្លៃធូរថ្លៃត្រឹម៦លានអឺរ៉ូ អមជាមួយកិច្ចសន្យារយៈពេល២ឆ្នាំ ក្រោយមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោកគ្រូ Ronald Koeman

កីឡាករ Luis Suarez 
កីឡាករ Luis Suarez 

ជាមួយគ្នានេះ ក្នុងការបង្ហាញខ្លួនប្រកួតដំបូងឲ្យក្រុមលោក Simenone គេធ្វើបានយ៉ាងល្អដោយស៊ុតបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១ដង ក្នុងជំនួបដែលក្រុម At.Madrid យកឈ្នះ Granada ៦ទល់នឹង១ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន៕

កីឡាករ Luis Suarez 
កីឡាករ Luis Suarez 

ប្រភពgoal.com

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T