រឿងគួរឱ្យចាប់អារម្មណ៍ទាក់ទងនឹងពិភពលោកនេះ ដែលអ្នកមិនធ្លាប់ដឹង

//s9.kh1.co/d2/d282f9b0649449fbe3c45d588670a8ad711ca66b.webp
យល់ដឹង

 ០១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រឿងគួរឱ្យចាប់អារម្មណ៍ទាក់ទងនឹងពិភពលោកនេះ ដែលអ្នកមិនធ្លាប់ដឹង

នៅលើពិភពលោកមួយនេះមានប្រទេសជាង២០០ប្រទេស និងមានប្រជាជនសរុបទាំងអស់ ៧.៥ពាន់លាននាក់ គឺសម្បូរ ទៅដោយរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជាមនុស្សគួរឱ្យចាប់អារម្មណ៍ កន្លែងគួរឱ្យចាប់អារម្មណ៍ ឬវត្ថុ ដែលគួរឱ្យចាប់អារម្មណ៍ ថ្ងៃនេះយើងនឹងនាំយករឿងគួរឱ្យចាប់អារម្មណ៍មួយចំនួនទាក់ទងនឹងពិភពលោកនេះមកជូន លោកអ្នកអានជាការកម្សាន្តអារម្មណ៍៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. ប្រទេសកូរ៉េខាងជើង និងប្រទេសគុយបា គឺជាកន្លែងមួយដែលអ្នករកទិញ  Coca-Cola មិនបាន
រូបតំណាង
រូបតំណាង

ជាទូទៅមិនថាអ្នកទៅដល់ទីណានោះទេ អ្នកនឹងជឿថាអ្នកអាចរក Coca-Cola បានគ្រប់ទីកន្លែង គឺគ្រាន់តែសឹងតែ គ្រប់ទីកន្លែងប៉ុណ្ណោះ ព្រោះសម្រាប់គ្រឿងភេសជ្ជៈប្រភេទនេះ នៅមិនទាន់បានទទួលយកនោះទេសម្រាប់ប្រទេសកូរ៉េ ខាងជើង និងប្រទេសគុយបា ពីព្រោះប្រទេសទាំងនេះបានស្ថិតក្នុងការហាមមិនឱ្យមានទំនាក់ទំនងពាណិជ្ជកម្មរយៈ ពេលវែងជាមួយនឹងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយបើអ្នកមានការព្យាយាមខ្ពស់ អ្នកប្រហែលជាអាចរកវា បានតែនៅក្នុងតម្លៃមួយដែលខ្ពស់។

២. Los Angeles អាចដាក់មនុស្សពេញមួយផែនដីនេះបាន
Los Angeles
Los Angeles

ចំនួនប្រជាជនសរុបនៅលើផែនដីនេះ គឺមានច្រើនជាង ៧.៥ ពាន់លាន ដែលវាជាចំនួនដ៏ច្រើនមួយ តែប្រសិនបើ មនុស្សទាំងអស់នៅទូទាំងពិភពលោកនេះ នាំគ្នាឈរជិតគ្នាបែបស្មាប៉ះជាមួយស្មានោះ Los Angeles អាចដាក់ ពួកគេទាំងអស់បាន នេះបើយោងតាម National Geographic ។

៣. ម្ទេសដែលហឹរបំផុតក្នុងលោក អាចសម្លាប់អ្នកបាន
ម្ទេសដែលហឹរបំផុតក្នុងលោក «ម្ទេសដង្ហើមនាគ»
ម្ទេសដែលហឹរបំផុតក្នុងលោក «ម្ទេសដង្ហើមនាគ»

ម្ទេសដែលគេហៅថា «ម្ទេសដង្ហើមនាគ» គឺជាម្ទេសដែលហឹរខ្លាំងណាស់ ហើយបើសិនជាអ្នកបានញ៉ាំតែមួយផ្លែ វា អាចធ្វើឱ្យអ្នកទៅជាគាំងបេះដូង និងបំផ្លាញប្រព័ន្ធដង្ហើមរបស់អ្នកបាន។ Mike Smith ដែលជាអ្នកចូលចិត្តដាំដុះ និងបាននាំយកម្ទេសនេះជាមួយនឹងអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ Nottingham បាននិយាយថា «ខ្ញុំបាន សាកប៉ះវាតែបន្តិចទេ ហើយអណ្តារបស់ខ្ញុំក៏ចាប់ផ្តើមក្តៅឡើងក្តៅឡើង»។ សួរថាហេតុអ្វីចាំបាច់បង្កើតម្ទេសនេះឡើង?ម្ទេសមួយនេះត្រូវ បានគេបង្កើតឡើងដើម្បីប្រើនៅក្នុងវិស័យសុខាភិបាល ដូចជាការយកមកធ្វើជាថ្នាំស្ពឹកជាដើម។

៤. កោះដែលចង្អៀតបំផុតនៅក្នុងលោក មានទំហំស្មើតារាងបាល់ពីរប៉ុណ្ណោះ
កោះ Santa Cruz del Islote ឋិតនៅក្នុង Archipelago នៃ San Bernardo
កោះ Santa Cruz del Islote ឋិតនៅក្នុង Archipelago នៃ San Bernardo

កោះ Santa Cruz del Islote ឋិតនៅក្នុង Archipelago នៃ San Bernardo មានទំហំស្មើនឹងតារាងបាល់ពីរប៉ុណ្ណោះ  ប៉ុន្តែនៅលើកោះនេះមានផ្លូវធំ៤ និងមានភូមិ១០ ហើយក៏មានប្រជាជនដល់ទៅ៥០០នាក់រស់នៅលើកោះនោះ ដោយមានផ្ទះ១៥៥ ផ្ទះ។ ជាមួយនឹងមនុស្សច្រើនបែបនេះ វាក៏បានក្លាយជាកោះដែលចង្អៀតបំផុតនៅក្នុងលោក។

៥. កោះ Canary ត្រូវបានដាក់ឈ្មោះតាមសត្វឆ្កែ មិនមែនសត្វស្លាប
កោះ Canary ត្រូវបានដាក់ឈ្មោះតាមសត្វឆ្កែ មិនមែនសត្វស្លាប
កោះ Canary ត្រូវបានដាក់ឈ្មោះតាមសត្វឆ្កែ មិនមែនសត្វស្លាប

ភាគច្រើនមនុស្សបានយល់ថាកោះ Canary គឺត្រូវបានដាក់ឈ្មោះតាមបក្សី canary ប៉ុន្តែជាការពិតវាត្រូវបានគេដាក់ ឈ្មោះតាមសត្វឆ្កែទៅវិញនោះទេ។ ទោះជាទីតាំងរបស់កោះនេះស្ថិតនៅខាងចុងច្រាំងសមុទ្រនៃទិសពាយព្យនៃ Africa ក៏ដោយ តែទីនោះគឺជាផ្នែកមួយនៃប្រទេសអេស្ប៉ាញ  ហើយនៅក្នុងប្រទេសអេស្ប៉ាញ តំបន់នោះមានឈ្មោះ ថា Islas Canarias ដែលជាភាសាឡាទីនមានន័យថា «កោះនៃសត្វឆ្កែ»។

៦. ប្រទេសឥណ្ឌូណេស៊ីជាប្រទេសដែលសម្បូរមនុស្សទាបបំផុត
ប្រទេសឥណ្ឌូនេស៊ី
ប្រទេសឥណ្ឌូនេស៊ី

យើងសុទ្ធតែដឹងថានៅទីណាក៏មានមនុស្សខ្ពស់ និងមនុស្សទាបដែរ តែប្រទេសឥណ្ឌូនេស៊ីគឺជាទីកន្លែងមួយដែល សម្បូរមនុស្សទាបជាងគេបំផុត នេះបើយោងតាមទិន្នន័យជាច្រើនដែលបានមកពី Telegraph នៅក្នុងឆ្នាំ ២០១៧។

៧. បន្ទប់ដែលស្ងប់ស្ងាត់បំផុតនៅក្នុងលោកនេះ គឺនៅក្នុងទីស្នាក់ការធំរបស់ Microsoft ដែលស្ថិតនៅ Washington
ទីស្នាក់ការធំរបស់ Microsoft 
ទីស្នាក់ការធំរបស់ Microsoft 

បន្ទប់ខ្ទប់សម្លេងដែលធ្វើបានយ៉ាងល្អឥតខ្ចោះនោះ គឺត្រូវបានសាងសង់ឡើងនៅក្នុង ទីស្នាក់ការធំរបស់ Microsoft ដែលស្ថិតនៅ Redmond ក្រុង Washington។ បន្ទប់មួយនេះអាចវាស់កម្រិតសំឡេងទៅ -20.35 dBA ដែលជា កម្រិតសំឡេងទាបជាង 20 decibels នៃកម្រិតសំឡេងដែលមនុស្សអាចឮបាន។ Hundraj Gopal អ្នកវិទ្យសាស្ត្រ ខាងផ្នែកស្តាប់និងនិយាយ ហើយក៏ជានាយកប្រតិបត្តិការខាងផ្នែកច្នៃម៉ូតឱ្យ Microsoft  បានឱ្យដឹងថា «​នៅពេល ដែលមនុស្សណាម្នាក់ចូលក្នុងបន្ទប់នោះ គេនឹងអារម្មណ៍ប្លែក និងប៉ះដល់ភាពចម្លែកមួយដែលបរិយាយមិនបាន»។

លោកក៏បានប្រាប់ដល់ CNN បន្ថែមថា «មនុស្សភាគច្រើននឹងស្តាប់ឮសំឡេងដែលមិនធ្លាប់​ឮ ហើយអាចប្រើត្រចៀក ស្តាប់បានយ៉ាងពេញទំហឹង សំឡេងដែលធ្លាប់ឮតិចៗនឹងឮកាន់តែច្បាស់ ព្រោះសំឡេងដែលឮមកពីក្រៅទាបខ្លាំង ណាស់ សូម្បីតែពេលដែលអ្នកងាកក្បាល ក៏អ្នកបានឮសំឡេងនៃការកម្រើកនោះដែរ និងសម្លេងដែលអ្នកដកដង្ហើម ដែលធ្វើឳ្យអ្នកយល់ថាវាឮខ្លាំងណាស់»។

៨. មានទារកបួននាក់ កើតនៅរាល់មួយវិនាទីម្តង
Shutterstock
Shutterstock

ជារៀងរាល់វិនាទី យើងនឹងទទួលបានសមាជិកថ្មីចំនួន៤នាក់ដែលបានកើតមក អ្នកអាចសាកគិតតាមបែបគណិត វិទ្យា ហើយអ្នកនឹងរកឃើញថាជាទូទៅក្នុងមួយនាទីមានកំណើតទារកដល់ទៅ២៥០នាក់ ហើយក្នុងមួយម៉ោងមាន ១៥០០០នាក់ និងជារៀងរាល់ថ្ងៃមាន ៣៦០០០០នាក់ នោះមានន័យថាពេញមួយឆ្នាំយើងនឹងមានទារកកើតដល់ ទៅ ១៣១.៤លាននាក់នៅលើផែនដីនេះ នេះដោយយោងទៅតាមឯកសាររបស់ Ecology Global Network ។

៩. ស្រទាប់អូស្សូនរបស់ផែនដី នឹងវិលមកសភាពដើមវិញ នៅក្នុងពេល៥០ឆ្នាំ
Shutterstock
Shutterstock

ដោយសារតែការបំពុលបរិយាកាស ស្រទាប់អូស្សូនត្រូវបានបំផ្លាញយ៉ាងខ្លាំង ហើយវាក៏ជាដំណឹងដ៏គួរឱ្យព្រួយបារម្ភ មួយសម្រាប់មនុស្ស ព្រោះស្រទាប់អូស្សូនគឺជាខែលការពារផែនដី ពីពន្លឺមិនល្អរបស់ព្រះអាទិត្យ។ ជាសំណាងល្អ អ្នក ជំនាញខាងអាកាសធាតុបានជឿជាក់ថាក្នុងរយៈពេល៥០ឆ្នាំ អូស្សូននឹងវិលមករកសភាពដើមវិញ ដែលនេះគឺជាការ រាយការណ៍កាលពីឆ្នាំ២០១៨ របស់ United Nations។

១០. ប្រទេសដែលក្មេងជាងគេបំផុតក្នុងលោកគឺ South Sudan
រូបតំណាង
រូបតំណាង

មានប្រទេសខ្លះមានអាយុដល់ទៅរាប់រយឆ្នាំ  ហើយប្រទេសខ្លះទៀតក៏នៅសល់កំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនដែល មានអាយុកាលដល់ទៅរាប់ពាន់ឆ្នាំ ប៉ុន្តែសម្រាប់ South Sudan ឋិតនៅក្នុងតំបន់អាហ្វ្រិកខាងជើង ដែលទើបតែ ទទួលបានឯករាជ្យរបស់ខ្លួនកាលពីឆ្នាំ ២០១១ នេះ ហេតុនេះហើយទើបប្រទេសនេះក្លាយជាប្រទេសដែលក្មេង ជាងគេក្នុងលោក៕

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T