ឡើងជើងសាហាវមែន! Calvert-Lewin ស៊ុតបាន៣គ្រាប់ម្នាក់ឯង ជួយ Everton ទម្លាក់ West Ham នៅពាន League Cup (មានវីដេអូ)

//s9.kh1.co/63/639ee18519094adf9bc8914285ead311c48fb8e6.jpg
កីទ្បា

 ០១-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Everton លត់ West Ham ៤-១ នៅពាន Carabao Cup វគ្គ១៦ក្រុមចុងក្រោយ

អង់គ្លេស៖ ក្នុងការប្រកួតពានរង្វាន់ Carabao Cup វគ្គ១៦ក្រុមចុងក្រោយ កាលពីរាត្រីថ្ងៃពុធម្សិលមិញ ក្រមស្ករគ្រាប់ Everton បានយកឈ្នះទៅលើក្រុមញញួរយក្ស West Ham United នៅកីឡដ្ឋាន Goodison Park ដោយលទ្ធផល ៤ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Everton រកបានដោយកីឡាករ២រូប ក្នុងនោះខ្សែប្រយុទ្ធកំពុងឡើងកូដ Dominic Calvert-Lewin ស៊ុតបាន៣គ្រាប់ម្នាក់ឯង និង១គ្រាប់ទៀតស៊ុតសម្រេចទីដោយម្ចាស់អាវលេខ៧ Richarlison

Richarlison (ឈរមុខគេ)
Richarlison (ឈរមុខគេ)

ចំណែកឯ១គ្រាប់របស់ក្រុម West Ham ធ្វើបានតាមរយៈខ្សែបម្រើ Robert Snodgrass ក្រោមការបញ្ជូនយ៉ាងល្អពីសំណាក់កីឡាករសញ្ជាតិប្រេស៊ីល Felipe Anderson

https://s9.kh1.co/__image/w=650,h=488,q=100/20/20bddd89aaeb7528edcb83d9e5e7177ec21a6985.png

តាមរយៈជ័យជម្នះនេះ បានរុញក្រុម Everton ឡើងទៅវគ្គ៨ក្រុមចុងក្រោយពាន Carabao Cup។ គួរបញ្ជាក់ដែរថា ៣គ្រាប់កាលពីយប់មិញ ជាគ្រាប់ទី៨ហើយរបស់ខ្សែប្រយុទ្ធ Calvert-Lewin នៅរដូវកាល២០២០/២១នេះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ហើយក៏ជាលើកទី២ដែរ ដែលគេរកបាន Hat-Trick (៣គ្រាប់ក្នុង១ប្រកួត)។

កីឡាករ Dominic Calvert-Lewin
កីឡាករ Dominic Calvert-Lewin

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T