នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់​វ័យចំណាស់!

//s9.kh1.co/c3/c39597f562afbf725a4b399af721629a8e67a898.jpg
នារី

 ០១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លទ្ធផល​ស្រាវជ្រាវ​របស់​ សាកលវិទ្យាល័យ ​Rochester រដ្ឋ​ញ៉ូវ​យក​ សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​មិត្តភក្តិ​ល្អ​ៗ​ច្រើន ឧស្សាហ៍​ចេញ​​ធ្វើ​សកម្មភាព​​ខាង​ក្រៅ មិន​សូវ​ស្រេ្តស​ក្នុង​អារម្មណ៍។

លទ្ធផល​ស្រាវជ្រាវ​របស់​ សាកលវិទ្យាល័យ ​Rochester រដ្ឋ​ញ៉ូវ​យក​ សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​មិត្តភក្តិ​ល្អ​ៗ​ច្រើន ឧស្សាហ៍​ចេញ​​ធ្វើ​សកម្មភាព​​ខាង​ក្រៅ មិន​សូវ​ស្រេ្តស​ក្នុង​អារម្មណ៍ នឹង​ជួយ​បន្ថយ​ហានិភ័យ​ ជំងឺ​ភ្លេច​ភ្លាំង រវើ​រវាយ នា​ពេល​​ចាស់​ទៅ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ខាង​លើ បាន​ធ្វើ​ឡើង​រហូត​ រយៈ​ពេល​ជាង​៥០​ឆ្នាំ ពោល​គឺ​បាន​តា​មដាន​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ ដែល​អាយុ​តាំង​ពី​វ័យ​ជំទង់​នៅ​អំឡុង​ទសវត្ស​ឆ្នាំ​១៩៦០។ លទ្ធផល​ជា​ភាគ​រយ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​គូ​កន មិត្តភក្តិ​ច្រើន គឺ​​មាន​អត្រា​ហានិភ័យ​ជំងឺ​ភ្លេច​ភ្លាំង និង​រវើ​រវាយ ថយ​ចុះ​៧%​ នៅពេល​ពួក​គេ​អាយុ​៧០​ឆ្នាំ បើ​ធៀប​នឹង​អ្នក​ដែល​ពុំ​សូវ​មាន​មិត្តភក្តិ​ច្រើន ឬ​ពុំ​សូវ​មាន​សកម្មភាព​ច្រើន​នៅ​វ័យ​ជំទង់។

ជា​មួយ​លទ្ធ​ផល​​សិក្សា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា ក្រុម​អ្នក​ចូល​ចិត្ត​សប្បាយ មាន​មិត្ត​ច្រើន គឺ​មាន​ទំនោរ​សកម្ម​ច្រើន ដែល​បង្ការ​ពួក​គេ​ផុត​ពី​ភាព​ឯកោ ដែល​បង្ក​ឲ្យ​មាន​ជំងឺ​រវើរវាយ និង​ឧស្សាហ៍​ភ្លេច។

ដោយ​ឡែក​ ការ​ស្រាវជ្រាវ​មួយ​ផ្សេង​ទៀត​ ធ្វើ​ដោយ​សាកលវិទ្យាល័យ​ខាង​លើ​ដដែល ដឹក​នាំ​ដោយ លោក​វេជ្ជបណ្ឌិត Benjamin Chapman ជា​សាស្រ្តាចារ្យ​​សាកលវិទ្យាល័យ​ផ្ទាល់ ក៏​បាន​រក​ឃើញ​ដែរ​ថា ក្រុម​យុវជន​ដែល​ពុំ​សូវ​មាន​ស្ត្រេស ពោល​គឺ​ មាន​អាកប្បកិរិយា​នឹង​នរ​ និង​​អារម្មណ៍​ស្ងប់​ពេល​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ ក៏​បាន​ជួយ​បន្ថយ​កម្រិត​ហានិភ័យ​ខាង​លើ​រហូត​ដល់​១០% ជា​ហេតុ​បង្ក​ឲ្យ​មាន​ភាគ​រយ​តិច​ក្នុង​ការ​ជួប​ហានិភ័យ​ខាង​លើ។

តាម​លទ្ធ​ផល​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ឲ្យ​ដឹង​ថា បញ្ហា​ស្រ្តេស​ គឺ​ជា​កាតាលីករ​សំខាន់​​បំផុត ដែល​ជំរុញ​ឲ្យ មនុស្ស​​នា​ពេល​ដល់​វ័យ​ចំណាស់​ ឧស្សាហ៍​កើត​ជំងឺ​រវើ​រវាយ និង​​ភ្លេច​ភ្លាំង​។ ​​​​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T