សេកកំហូចប្រាំក្បាលត្រូវបំបែកចេញពីគ្នា នៅក្នុងសួនសត្វ ដោយសារជួយបង្រៀនគ្នាវា និយាយពាក្យអាសអាភាស

//s9.kh1.co/51/516f563678f211b0c5673984b05e7da324a80cb4.jpg
សង្គម

 ០១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គ្មាននរណាម្នាក់បានរិះគន់អំពីសត្វសេកទាំងនោះទេ ប៉ុន្តែពួកវាត្រូវបានបំបែកចេញពីគ្នា ដើម្បីកុំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរក្មេងៗ។

អង់គ្លេស៖ សេកមាត់ដាច៥ក្បាលត្រូវបានបំបែកចេញពីគ្នា បន្ទាប់ពីបានរៀនជេរ នៅក្នុងសួនសត្វ Lincolnshire។ សត្វសេកដែលមានឈ្មោះថា Billy, Eric, Tyson, Jade, និង Elsie ត្រូវបានចូលមកក្នុងមជ្ឈមណ្ឌលសត្វព្រៃ Lincolnshire Wildlife Centre នៃជំរំសត្វសេកពណ៌ប្រផេះចំនួន២០០ក្បាល ក្នុងខែសីហា ប៉ុន្តែភ្លាមៗនោះពួកវាបាននាំគ្នា រៀននិយាយពាក្យអាសអាភាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សត្វសេកទាំងនោះត្រូវបានបំបែកចេញពីគ្នា ទៅកាន់តំបន់ផ្សេងៗគ្នានៅក្នុងសួន ដូចនេះពួកវាមិនអាចជួបមុខគ្នាបានទេ។ លោក Steve Nichols នាយកប្រតិបត្តិសួនសត្វព្រៃនេះបាននិយាយថា គ្មាននរណាម្នាក់បានរិះគន់អំពីសត្វសេកទាំងនោះទេ ប៉ុន្តែពួកវាត្រូវបានបំបែកចេញពីគ្នា ដើម្បីកុំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរក្មេងៗ ដោយសង្ឃឹមថា ពួកក្មេងមិនរៀននិយាយតាម ពួកសេកអាហ្វ្រិកពណ៌ប្រផេះទាំងនោះ។

គាត់បានបន្ថែមទៀតថា អ្នកទេសចរបានមកជួបគាត់ ហើយនិយាយថា ពួកសេកទាំងនោះពិតជាកំប្លែងខ្លាំងណាស់ ហើយខាងសួនសត្វក៏មិនទទួលបានការរិះគន់សូម្បីតែមួយ។ នៅពេលដែលសត្វសេកនិយាយថា «ទៅឲ្យឆ្ងាយ ពួកអាប្រកា*» វាពិតជាធ្វើឲ្យអ្នកទេសចរអស់សំណើច ហើយវាបាននាំមកនូវស្នាមញញឹមផងដែរ ក្នុងកំឡុងពេលវិបត្តិពិភពលោក នៅក្នុងឆ្នាំនេះ៕

https://s9.kh1.co/__image/w=620,h=721,q=100/5d/5d7fd4b79a9ff237e7bfa854424ce9403355c7ce.png
https://s9.kh1.co/__image/w=620,h=620,q=100/c1/c1927dba0410587cc83309fb5894e299a516afa8.png
https://s9.kh1.co/__image/w=620,h=620,q=100/3b/3b560213ea78b7a32483be4015e6f4a0e28bd79b.png
https://s9.kh1.co/__image/w=620,h=460,q=100/6c/6c0001b2ead967e6c27ed75879b50775db1bd384.png
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T