រាងកាយខ្វះជាតិស្ករ នឹងលេចសញ្ញាទាំងនេះចេញមក!

//s9.kh1.co/31/3190f8b87b807c5de6bca88fc151ed8973b8d4ba.jpg
នារី

 ០១-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

នៅ​ពេល​មាន​អាការៈ​ងងឹត ឬ​វិល​មុខ ជំហាន​ដំបូង​ដែល​យើង​តែង​សន្និដ្ឋាន ២ ជម្រើស គឺ​លើស​ឈាម ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ តែភាគច្រើនគឺខ្វះជាតិស្ករ។

នៅ​ពេល​មាន​អាការៈ​ងងឹត ឬ​វិល​មុខ ជំហាន​ដំបូង​ដែល​យើង​តែង​សន្និដ្ឋាន ២ ជម្រើស គឺ​លើស​ឈាម ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ តែភាគច្រើនគឺខ្វះជាតិស្ករ។ ដូចនេះ​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ នឹង​បង្ហាញ​ពី​អាការៈ​ជាតិ​ស្ករ​ធ្លាក់​ចុះ ដើម្បី​ឲ្យ​យើង​ដឹង​កាន់តែ​ច្បាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​បាន​ឲ្យ​ដឹង​ថា អាការៈ​ខ្វះ​ជាតិ​ស្ករ គឺជា​រោគសញ្ញា​នៃ​ការ​ធ្លាក់​ជាតិ​ស្ករ​ដល់​កម្រិត​ក្រោម ៧០mg/dl ក្នុង​អំឡុង​ពេល​ពី ២-៤ ម៉ោង ក្រោយ​ញ៉ាំ​អាហាររួច។ នៅ​ពេល​ជាតិ​ស្ករ​ធ្លាក់​ចុះ​រាងកាយ​នឹង​ចេញ​សញ្ញា​ដំបូង​គឺ​ជា​អារម្មណ៍​ប្រែប្រួល។

ក្រៅពី​អារម្មណ៍​ប្រែប្រួល​ហើយ អ្នក​ជំងឺ​ខ្វះ​ជាតិ​ស្ករ​មាន​រោគសញ្ញា​ខុស​ៗ​គ្នា​ជាច្រើន​ទៀត​តាម​មនុស្ស​ម្នាក់​ៗ តែ​ក្នុង​នោះ​ភាគច្រើន​មាន​ដូច​ខាងក្រោម​នេះ៖

– ញ័រ​ទ្រូង
– ញ័រដៃ​ញ័រ​ជើង
– ឃ្លាន​អាហារ​ខ្លាំង
– បែក​ញើស
– ស្រវាំង​ភ្នែក
– ភ័យ
– វង្វេង​វង្វាន់
– បែក​ញើស​ស្អិត​ៗ
– ញាក់​សាច់ដុំ
– ឈឺក្បាល​វិលមុខ
– អស់កម្លាំង​ល្ហិតល្ហៃ
– ត្រជាក់​ចុង​ដៃ​ចុងជើង

ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ខ្លាំង​ធ្ងន់ធ្ងរ​ពេក អាច​ឈាន​ដល់​ការ​បាត់បង់​ស្មារតី និង​អាច​ដល់​ស្លាប់​បាត់បង់​ជីវិត​ផង​ក៏​មាន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T