អង់គ្លេស៖ ក្លិប Aston Villa បានសម្រេចកិច្ចព្រមព្រៀងផ្ទេរយក ខ្សែបម្រើ Ross Barkley ពីក្លិបតោខៀវ Chelsea ជាផ្លូវការក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១រដូវកាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើវ័យ២៦ឆ្នាំ ដែលចូលលេងឲ្យជម្រើសជាតិអង់គ្លេសបាន៣៣លើករូបនេះ បង្ហាញខ្លួនឲ្យ Chelsea បាន៥២ប្រកួត គិតក្នុងក្របខណ្ឌ Premier League និងព្រឹត្តិការណ៍ Champions League ចាប់តាំងពីផ្ទេរពីក្លិប Everton ក្នុងខែមករា ឆ្នាំ២០១៨មក។

យ៉ាងណមិញក្រោយយកបាន Barkley លោក Dean Smith ដែលជាអ្នកចាត់ការក្រុម Aston បានលើកឡើងពីចំណាប់អារម្មណ៍របស់លោក យ៉ាងដូច្នេះថា៖
ការចាប់យកកីឡាករមានគុណភាពដូចជា Ross (Barkley) គឺជាការប្រយុទ្ធដ៏ល្អសម្រាប់ក្លិបរបស់យើង ខ្ញុំជឿជាក់ថាគាត់នឹងរីកចម្រើននៅទីនេះ ហើយនឹងធ្វើឲ្យក្រុមរបស់យើងប្រសើរឡើង។

គួររម្លឹកដែរថា គិតត្រឹមទីផ្សារដោះដូររដូវក្ដៅនេះ ក្រៅពី Barkley ក្លិប Aston យកបានកីឡាករចំណូលថ្មី៤នាក់រួចមកហើយ រួមមាន ខ្សែប្រយុទ្ធ Ollie Watkins ពី Brentford, ខ្សែបម្រើ Matty Cash ពី Nottingham Forest, អ្នកចាំទី Emiliano Martinez ពីក្លិបកាំភ្លើងធំ Arsenal និង ខ្សែប្រយុទ្ធ Bertrand Traore ពីក្លិប Lyon៕
ប្រភព៖ AF