អង់គ្លេស៖ ខ្សែបម្រើ Erik Dier បាននិយាយថា អ្នកចាត់ការទូទៅក្រុម Tottenham Hotspur លោក Jose Mourinho មិនសប្បាយចិត្តនោះទេ នៅពេលដែលខ្លួនរត់ចូលបន្ទប់ទឹក កំឡុងពេលប្រកួតទល់នឹង Chelsea កាលពីយប់មិញ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើសញ្ជាតិអង់គ្លេស បានរត់ចូលបន្ទប់ទឹក នៅនាទីទី៧៦ កំឡុងពេលដែល Chelsea នាំមុខ Spurs បណ្ដោះអាសន្ន១ទល់នឹង០។ ជាមួយគ្នានេះដែរ សាមីខ្លួនបានបញ្ជាក់ថា ដោយសារតែរូបគេ ឈឺបត់ជើងធំ មិនអាចទប់បាន។
Dier បាននិយាយពីរឿងខាងលើ ក្រោយបញ្ចប់ការប្រកួតយ៉ាងដូច្នេះថា៖
គាត់ (Mourinho) មិនសប្បាយចិត្ដទេ តែខ្ញុំក៏មិនដឹងធ្វើយ៉ាងណាដែរ បើរឿងធម្មជាតិវាមកទៅហើយ។ ខ្ញុំឮថា ពួកគេមានឱកាសម្ដងពេលខ្ញុំមិននៅលើទីលាន តែអរគុណណាស់ ដែលពួកគេមិនអាចស៊ុតបញ្ចូលទីបាន។

គួររម្លឹកដែរថា ក្នុងការប្រកួតខាងលើនេះ គឺក្រុម Spurs ជាអ្នកកក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយបានទម្លាក់ក្រុម Chelsea នៅវគ្គទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ ៕