លេងសើចម៉េចបាន! Leeds ឈានដល់កិច្ចព្រមព្រៀងផ្ទេរយកកីឡាកររូបនេះពី Bayern ហើយ

//s9.kh1.co/3e/3e037a3890b3c59eff5217317ff3b793b8f85035.jpg
កីទ្បា

 ៣០-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Leeds ឈានដល់កិច្ចព្រមព្រៀងផ្ទេរយកកីឡាករ Michael Cuisance ពី Bayern ហើយ

អង់គ្លេស៖ ខ្សែបម្រើក្រុម Bayern Munich កីឡាករ Michael Cuisance បានឈានដល់កិច្ចព្រមព្រៀង ផ្ទេរទៅក្លិប Leeds United ក្នុងតម្លៃ១៨លានផោន (ឬប្រមាណ ២៣លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Michael Cuisance
  កីឡាករ Michael Cuisance

ខ្សែបម្រើសញ្ជាតិបារាំង នឹងធ្វើដំណើរមកកាន់ប្រទេសអង់គ្លេស ដើម្បីធ្វើតេស្តសុខភាព មុនចុះកុងត្រា៥ឆ្នាំឲ្យ Leeds នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈក្នុងកិច្ចព្រមព្រៀងលក់កីឡាករ Michael នោះដែរ Bayern កំពុងព្យាយាមចរចា បញ្ចូលលក្ខខណ្ឌអាចទិញត្រឡប់មកវិញ។

  កីឡាករ Michael Cuisance
  កីឡាករ Michael Cuisance

គួររម្លឹកដែរថា Bayern បានផ្ទេរយក Michael ពីក្លិប Mönchengladbach កាលពីឆ្នាំមុន ក្នុងតម្លៃ៩លានផោន (ឬប្រហែល១១លានដុល្លារ)។ យ៉ាងណាមិញ ក្រោយទិញបានខ្សែបម្រើវ័យ២១ឆ្នាំ Leeds នឹងបន្តគោលដៅតាមប្រមាញ់យកខ្សែប្រយុទ្ធស្លាបរបស់ក្លិប Leicester City ម្នាក់ទៀតគឺកីឡាករ Demarai Gray

  កីឡាករ Demarai Gray
  កីឡាករ Demarai Gray

ជាមួយគ្នានេះ ខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Daniel James ក៏ស្ថិតនៅលើរ៉ាដារបស់ក្លិបចំណូលថ្មីនៅក្របខណ្ឌ​ Premier League មួយនេះផងដែរ៕

  កីឡាករ Daniel James
  កីឡាករ Daniel James

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T