ក្រោយយកបាន Dias លោក Pep នៅមានគម្រោងតាមទិញ ខ្សែការពារលំដាប់ A ២នាក់នេះទៀត

//s9.kh1.co/bc/bcf7f0825206c89a64e04406a136443595180322.jpg
កីទ្បា

 ៣០-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយយកបាន Dias លោក Pep នៅមានគម្រោងតាមទិញ ខ្សែការពារឆ្នើម២នាក់នេះទៀត ពោលគឺ កីឡាករ David Alaba ឬកីឡាករ Nicolas Tagliafico

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក Pep Guardiola កំពុងសម្លឹងរកមើលខ្សែការពារស្លាបឆ្វេងម្នាក់ទៀតមកពង្រឹងក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Pep Guardiola
   លោក Pep Guardiola

Man City កំពុងរុះរើជើងផ្នែកជើងក្រោម ក្រោយភ្លាត់ចាញ់ក្រុម Leicester City យ៉ាងទក់សាច់នៅក្របខណ្ឌ​ Premier League កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយលទ្ធផល ៥ទល់នឹង២។ ជាកស្ដែងក្លិបដែលកាន់កាប់ដោយមហាសេដ្ឋីជនជាតិអារ៉ាប់មួយនេះ ទើបចំណាយលុយ៦៤លានផោន (ឬប្រមាណ ៨២លានដុល្លារ) ផ្ទេរយកខ្សែការពារកណ្ដាល​ Ruben Dias ពីក្លិប Benfica អមជាមួយកិច្ចសន្យារយៈពេល៦ឆ្នាំ ។

  ខ្សែការពារកណ្ដាល​ Ruben Dias
  ខ្សែការពារកណ្ដាល​ Ruben Dias

ទន្ទឹមនឹងការមកដល់របស់ Dias ក្លិប Man City កីបានបញ្ចេញខ្សែការពារវ័យ៣២ឆ្នាំ កីឡាករ Nicolas Otamendi ទៅកាន់ក្លិប Benfica ផងដែរ ក្នុងតម្លៃធូរថ្លៃត្រឹម១៧លានដុល្លារ។

  កីឡាករ Nicolas Otamendi 
  កីឡាករ Nicolas Otamendi 

តាមពិតទៅ Dias ជាខ្សែការពារចំណូលថ្មីទី២ហើយ ក្នុងក្រុមលោក Pep តួយ៉ាងកាលពីដើមទីផ្សាដោះដូររដូវក្ដៅនេះ Man City យកបានកីឡាករ Nathan Ake ពីក្លិប Bournemouth ។ យ៉ាងណាមិញ ខ្សែការពារថ្មី២នាក់នេះ មិនទាន់គ្រប់គ្រាន់សម្រាប់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញនៅឡើយទេ។

  កីឡាករ Nathan Ake
  កីឡាករ Nathan Ake

ជាក់ស្ដែងបើយោងតាមរបាយការណ៍របស់កាសែត Daily Mail លោក Pep ហាក់អស់ជំនឿទុក្ខចិត្តទៅលើខ្សែការពារស្លាបឆ្វេង Banjamin Mendy ហើយ ក្នុងនោះដែរគ្រូបង្វឹកវ័យ៤៩ឆ្នាំ សម្លឹងឃើញកីឡាករ២រូបដែលអាចមក ដោះស្រាយបញ្ហាតំបន់ស្លាបឆ្វេងនេះ ពោលគឺកីឡាករ David Alaba របស់ Bayern Munich ឬ Nicolas Tagliafico របស់​ Ajax។

  កីឡាករ David Alaba
  កីឡាករ David Alaba

គូរឲ្យដឹងដែថា Alaba នៅសល់កុងត្រាជាមួយ Bayern តែ១ឆ្នាំទៀតប៉ុណ្ណោះ ខណៈរូបគេក៏ធ្លាប់រួមការងារជាមួយលោក Pep ដែរ ពោលកាលគ្រូបង្វឹករូបនេះ នៅដឹកនាំក្លិប Bayern ចន្លោះពីឆ្នាំ២០១៣ ដល់ ២០១៦។

ដោយឡែកសម្រាប់កីឡាករ Tagliafico វិញ នៅសល់កុងត្រាជាមួយ Ajax ២ឆ្នាំទៀត ខណៈក្លិបយក្សហូឡង់ទាមទារតម្លៃខ្លួនខ្សែការពារស្លាបឆ្វេងសញ្ជាតិអាហ្សង់ទីនរូបនេះ ក្នុងទំហំទឹកប្រាក់ ២៣លានផោន (ឬប្រមាណ២៩លានដុល្លារ)៕

កីឡាករ Nicolas Tagliafico 
កីឡាករ Nicolas Tagliafico 

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T