ថ្មីៗនេះ ក្រុមហ៊ុនផលិតនាឡិកាដ៏ធំបំផុតនៅក្នុងពិភពលោក Swatch ត្រូវបានទទួលរងការវាយប្រហារពីជនអនាមិក

//s9.kh1.co/99/994e76e1016fff2dc44859a863ebb56f23dbc472.jpg
បច្ចេកវិទ្យា

 ៣០-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ ផ្នែកខ្លះនៃប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Swatch ត្រូវបានបិទបន្ទាប់ពីក្រុមហ៊ុនបានរកឃើញថា មានការវាយប្រហារកាលពីចុងសប្ដាហ៍នេះ។

កាលពីពេលថ្មីៗនេះ ផ្នែកខ្លះនៃប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Swatch ត្រូវបានបិទបន្ទាប់ពីក្រុមហ៊ុនបានរកឃើញថា មានការវាយប្រហារកាលពីចុងសប្ដាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមរយៈការផ្សព្វផ្សាយសារអុីមែលរបស់ក្រុមហ៊ុនបានបង្ហាញថា អ្នកវាយប្រហារបានជ្រៀតចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រមេ (Server) ហើយពួកគេកំពុងតែធ្វើការស្រាវជ្រាវ ថាតើទិន្នន័យណាខ្លះដែលត្រូវបានលួច ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា វានឹងពុំមានការទាក់ទងជាមួយទិន្នន័យរបស់អតិថិជនទេ។ ក្រុមហ៊ុនក៏បានបញ្ជាក់បន្ថែមទៀតថា ផ្នែកខ្លះនៃប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីការពារពីការវាយប្រហារនេះ ដែលធ្វើឱ្យមានការប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការខ្លះៗ ប៉ុន្តែក្រុមហ៊ុននឹងព្យាយាមកែតម្រូវបញ្ហានេះឱ្យបានឆាប់រហ័សបំផុត។

រូបភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា

ដោយឡែកងាកមកប្រទេសក្នុងតំបន់អាស៊ានយើងវិញក៏ធ្លាប់បានជួបបញ្ហាការវាយប្រហារពីក្រុមជនអនាមិកជាច្រើនកន្លងមករួចហើយដែរ ដូចជាការវាយប្រហារទៅលើប្រព័ន្ធគ្រប់គ្រងរបស់មន្ទីរពេទ្យ និងក្រុមហ៊ុនជាច្រើននៅប្រទេសថៃដែលនាយកដ្ឋានបានផ្សព្វផ្សាយកាលពីដើមខែនេះ។ ជាការក្រើនរំឭក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់ ក៏ដូចជាក្រុមហ៊ុនទាំងឡាយ មានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ត្រូវបង្កើនប្រព័ន្ធសុវត្ថិភាពឱ្យបានខ្ពស់ ចៀសវាងមានការវាយប្រហារពីក្រុមជនអនាមិកដោយយថាហេតុ៕

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T