លោក Jose Mourinho បញ្ជាក់យ៉ាងច្បាស់ៗពីកាលបរិច្ឆេទនៃការត្រឡប់ចូលទីលានវិញរបស់ Son Heung-Min

//s9.kh1.co/6c/6cc148cf7ae2e9e5b546f187dc587b248f73ac08.jpg
កីទ្បា

 ៣០-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspurs កីឡាករ Son Heung-Min ត្រូវបានគេរំពឹងថា នឹងវិលត្រឡប់ចូលទីលានវិញបន្ទាប់ពីការសម្រាកអន្តរជាតិនាពេលខាងមុខនេះ។

ខ្សែប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspurs កីឡាករ Son Heung-Min ត្រូវបានគេរំពឹងថា នឹងវិលត្រឡប់ចូលទីលានវិញបន្ទាប់ពីការសម្រាកអន្តរជាតិនាពេលខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករអន្តរជាតិសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានរងរបួសសរសៃពួរអំឡុងការប្រកួតតង់ទី១ ក្នុងលទ្ធផល ១-១ នៃក្របខ័ណ្ឌ Premier League ជាមួយក្រុម Newcastle កាលពីថ្ងៃអាទិត្យ ដោយលោក Mourinho បានប្រកាសក្រោយការប្រកួតថា ខ្សែប្រយុទ្ធសំណព្វរបស់លោកនឹងត្រូវអវត្តមានមួយរយៈ។

លោក Jose Mourinho និងកីឡាករ ក្លិបមាន់ខ្នាយមាស Tottenham Hotspurs
លោក Jose Mourinho និងកីឡាករ ក្លិបមាន់ខ្នាយមាស Tottenham Hotspurs

បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីរបស់ក្រុមមាន់ខ្នាយមាស Tottenham ទល់នឹងក្រុមតោខៀវ Chelsea ក្នុងការប្រកួតដណ្តើមពានខារ៉ាបាវ វគ្គ ១៦ ក្រុមចុងក្រោយ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់បានបង្ហើបថា Son Heung-Min នឹងវិលត្រឡប់មកវិញបន្ទាប់ពីវិស្សមកាលអន្តរជាតិនាពេលខាងមុខនេះ ដែលនឹងត្រូវជួបក្រុមម្ចាស់ផ្ទះ West Ham នៅថ្ងៃទី ១៧ ខែតុលា។

លោក Jose Mourinho និងកីឡាករ  Son Heung-Min
លោក Jose Mourinho និងកីឡាករ  Son Heung-Min

លោក Mourinho ក៏បានប្រើសំណួររបស់អ្នកយកព័ត៌មានអំពី Son យកជូនដំណឹងដល់គ្រូបង្វឹកជម្រើសជាតិទាំងអស់ អំពីបន្ទុកការងារដ៏ធ្ងន់របស់កីឡាករក្លិប Tottenham ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសង្ឃឹមថា ពួកគេនឹងមើលថែក្រុមរបស់គាត់ នៅពេលពួកគេមានភារកិច្ចលេងឱ្យក្រុមជម្រើសជាតិ។

លោក Jose Mourinho និងកីឡាករ  Son Heung-Min
លោក Jose Mourinho និងកីឡាករ Son Heung-Min

ស្របពេលជាមួយនឹងការប្រកួតក្របខ័ណ្ឌ Premier League ក្រុម Spurs ក៏មានការភារកិច្ចត្រូវប្រកួតជម្រុះពានរង្វាន់ Europa League ចំនួន ២ប្រកួតទៀតផងដែរ នៅប៊ុលហ្គារី និងម៉ាសេដូនៀ ហើយនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមខ្លាំង Maccabi Haifa របស់អុីស្រាអែលនៅរាត្រីថ្ងៃព្រហស្បតិ៍ផងដែរ៕

ប្រភពGoal

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T