ថៃ៖ Ploypailin Thangprapaporn ហៅកាត់ថា Ploy គឺជាតារាសម្តែងស្រីវ័យក្មេង កំពុងតែមានឈ្មោះបោះសម្លេងម្នាក់នៅក្នុងប្រទេសថៃ ដែលមានអ្នកគាំទ្រគោរពស្រលាញ់យ៉ាងច្រើនកុះករផងដែរ។

ជាការពិតណាស់ ដោយសារដុងពីធម្មជាតិទៅខាងសិល្បៈ បូករួចទាំងសម្រស់ស្អាតគួរឲ្យស្រលាញ់ទៀតនោះ ទើបធ្វើឲ្យតារាស្រីមួយដួងនេះ កាន់តែទទួលបានការគោរពស្រលាញ់ពីមហាជនកាន់តែខ្លាំងឡើង ជាពិសេសក្រោយពីតារាមួយដួងនេះបានចាប់ដៃសម្តែងភាពយន្ត«នារីខកស្នេហ៍ កម្លោះខូចចិត្ត» ជាមួយលោក Mario Maurer ផងដែរ។

ដោយឡែក តារាសម្តែងវ័យ២៣ឆ្នាំរូបនេះ មានសម្រស់ស្អាតនិង ទាក់ទាញខ្លាំងមែនទែន ដោយមានស្បែកមុខភ្លឺរលោកម៉ត់ខៃ សខ្ចីដូចបណ្តូលចេក និងថែមទាំងមិនមានស្មាមជ្រីវជ្រួញបន្តិចសោះឡើយ ប៉ុន្តែអ្វីគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះគឺ Ploy មានទម្រង់មុខ ស្រដៀងស្ទើរតែទាំងស្រុងនិង សមាជិកក្រុម Blackpink ដែលមានឈ្មោះថា Lalisa Manoban ដោយអាចធ្វើឲ្យយើងច្រឡំម្តងៗផងដែរ។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនបានលាន់មាត់សរសើរសម្រស់ តារាស្រីមួយរូបនេះចំពោះសម្រស់ដ៏ស្រស់ស្អាតនិង ព្រមទាំងមានទម្រង់មុខស្រដៀងទៅ Lisa ផងដែរ ប្រសិនជាសាកប្រៀបធៀបតារាទាំងពីរដួងនេះ ដាក់ផ្ទឹមជិតគ្នានោះ៕

សូមចូលមើលរូបភាពខាងក្រោម៖ 

Ploypailin Thangprapaporn ហៅកាត់ថា Ploy
 Lalisa Manoban ហៅកាត់ Lisa សមាជិកក្រុម Blackpink
Ploypailin Thangprapaporn ហៅកាត់ថា Ploy
 Lalisa Manoban ហៅកាត់ Lisa សមាជិកក្រុម Blackpink
Ploypailin Thangprapaporn ហៅកាត់ថា Ploy
 Lalisa Manoban ហៅកាត់ Lisa សមាជិកក្រុម Blackpink
Ploypailin Thangprapaporn ហៅកាត់ថា Ploy
 Lalisa Manoban ហៅកាត់ Lisa សមាជិកក្រុម Blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ