ស្មានមិនដល់! ឈ្មោះអាល់ប៊ុមថ្មី BTS គឺ «BE» ត្រូវហ្វេនៗសន្និដ្ឋានថា មានអត្ថន័យជ្រាលជ្រៅយ៉ាងនេះ

//s9.kh1.co/da/da12c040c0f712cf88d943d006682d136083128f.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីសេចក្ដីប្រកាសថា BTS នឹង Come Back អាល់ប៊ុមថ្មី មានឈ្មោះថា BE នៅចុងខែវិច្ឆិកានេះ ពេលនេះហ្វេនៗបានរកឃើញថា ឈ្មោះអាល់ប៊ុមថ្មីនេះ បង្កប់អត្ថន័យជាច្រើន រហូតហ្វេនៗស្មានមិនដល់។

កូរ៉េខាងត្បូង ៖ បើតាមសេចក្ដីប្រកាស កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា BTS នឹងធ្វើការ Come Back នៅក្នុងខែវិច្ឆិកាខាងមុខនេះ ជាមួយនឹងអាល់ប៊ុមថ្មី ដែលមានឈ្មោះថា «BE»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

បន្ទាប់ពីទទួលបាន សេចក្ដីប្រកាស ហ្វេនៗស្រាប់តែរកឃើញថា ឈ្មោះអាល់ប៊ុមថ្មីរបស់ BTS មួយនេះ ហាក់ដូចជាបង្កប់ន័យច្រើនណាស់ គួរឲ្យចង់ស្វែងយល់ ពោលគឺ មិនខុសពីឈ្មោះអាល់ប៊ុមមុនៗ ដែលសុទ្ធសឹងតែបង្កប់អត្ថន័យ និងមានសាច់រឿងនៅពីក្រោយ ទាំងចំណងជើងអាល់ប៊ុម ក៏ដូចជាចំណងជើងចម្រៀង។

ឈ្មោះអាល់ប៊ុមថ្មី BTS
ឈ្មោះអាល់ប៊ុមថ្មី BTS

មតិមួយបានលើកឡើងថា BE គឺមកពីអក្សរ B និង E ដែល B គឺជាអក្សរទី ២ នៃអក្ខរក្រម ចំណែកឯ E ជាអក្សរទី ៥ នៃអក្ខរក្រម។ បូកបញ្ចូលគ្នា គឺស្មើនឹង ដែល ជាឈ្មោះអាល់ប៊ុមមុនរបស់ពួកគេ តំណាងចំនួនសមាជិកក្រុមទាំង  និងការបង្ហាញខ្លួនរបស់ពួកគេគម្រប់ ៧ឆ្នាំ

លើសពីនេះទៅទៀត B អាចស្មើនឹងលេខ 13 ហើយ E អាស្មើនឹងលេខ 6 ដែលថ្ងៃទី ១៣ ខែទី៦ (មិថុនា) ជាថ្ងៃបង្កើតក្រុម។

សម្រាប់ភាសាកូរ៉េវិញ B និង E ក៏ជាអក្សរកាត់ ពាក្យថា BangTan ដែលជាឈ្មោះក្រុម BTS ជាភាសាកូរ៉េផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការសន្និដ្ឋានខាងលើនេះ?

បើទោះបីជានេះ គ្រាន់តែជាការសន្និដ្ឋានរបស់ហ្វេនៗ ប៉ុន្តែគំនិតនេះ ហាក់ទទួលបានការចាប់អារម្មណ៍ និងការយល់ស្របយ៉ាងច្រើន ពីសំណាក់ក្រុមអ្នកគាំទ្រដទៃទៀត ទូទាំងពិភពលោក។

គួររម្លឹកផងដែរថា អាល់ប៊ុម BE នឹងចេញផ្សាយជាផ្លូវការ នៅថ្ងៃទី ២០ ខែវិច្ឆិកា វេលាម៉ោង ២រសៀល (ម៉ោងនៅកូរ៉េ)៕

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T