ច្បាស់ការហើយ ពេលនេះ CL ក្លាយជាតារាចម្រៀងទោលដំបូងបំផុតនៅលើ WeVerse របស់ផលិតកម្ម Big hit

//s9.kh1.co/b8/b88467bab0624907a4e2c192084fc5bbf1ef7835.jpg
នារី

 ២៨-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិតទេដែរថា CLក្លាយជាតារាទោលបំដូងបំផុតរបស់ផលិតកម្មBig hit

កូរ៉េខាងត្បូង៖ ថ្មីៗនេះ App ( WEVERSE ) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម Big Hit របស់ក្រុម BTS បានបង្ហោះសារស្វាគមន៍ CL ជាតារាថ្មីចូលចំណុះជាមួយតារាក្នុងផលិតកម្ម Big Hit។  នៅថ្ងៃទី ២៨ ខែ កញ្ញា ព័ត៌មានច្បាស់ការមួយបាននិយាយថា CL បានក្លាយជាតារាទោលដំបូងគេបង្អស់ដែលចូលរួមជាមួយក្រុម BTS, TXT, SEVENTEEN និងតារាជាច្រេីនទៀតក្នុង WEVERSE របស់ផលិតកម្ម Big Hit ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង CL បានចូលជាសមាជិកថ្មីក្នុង WEVERSE ជាផ្លូវការ ហេីយគាត់នឹងមានសកម្មភាពជាច្រេីនដែលនឹងបង្ហាញនាពេលខាងមុខនេះ ក្រោមការគាំទ្រពី WEVERSE របស់ផលិតកម្ម BIG HIT ហេីយគាត់ក៏នឹង promote សកម្មភាពទៅកាន់ហ្វេនទូទាំងពិភពលោកតាម WEVERSE ផងដែរ។

គួរឱ្យដឹងផងដែរថា WEVERSE គឺជា app ដែលគ្រប់គ្រងដោយ Big Hit ហេីយប្រេីសម្រាប់ promote និងផ្សព្វផ្សាយតារាក្នុងផលិតកម្ម Big Hit និង តារាខ្លះដែលមិននៅក្នុងផលិតកម្មជាផ្លូវការ (training) ប៉ុន្តែនៅក្រោមការគ្រប់គ្រងរបស់ Big Hit ដែរ។ ហើយពេលនេះគេប្រកាសក៏មានបូកបញ្ចូល CL ក្នុងនោះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

CL
CL
CL
CL
Rous KongKea
Rous KongKea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T