គ្រាន់តែបាល់ប៉េណាល់ទី៣គ្រាប់ទៅហើយ! Leicester លើកទ័ពទៅលត់ Man City ក្រៅដីដោយលទ្ធផល២-៥ (មានវីដេអូ)

//s9.kh1.co/fa/fa7b8b4529828e0a80fe8074a85a36cde89dbd01.jpg
កីទ្បា

 ២៨-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Jamie Vardy ស៊ុតបាន Hat-trick ជួយឲ្យ Leicester យកបានបីពិន្ទុពី Man City

អង់គ្លេស៖ បើទោះបីជានាំមុខបានមួយគ្រាប់មុនដោយការស៊ុតរបស់កីឡាករ Riyad Mahrez យ៉ាងណាក៏ដោយក៏ក្លិប Manchester City មិនអាចទប់ជាមួយក្លិប Leicester City បាននោះទេនៅក្នុងការប្រកួតយប់មិញនេះ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Leicester City
ក្រុមកីឡាកររបស់ក្លិប Leicester City

ខ្សែប្រយុទ្ធឆ្នើម Jamie Vardy ស៊ុតបាន Hat-trick (៣គ្រាប់) លើកដំបូងរបស់ខ្លួននៅក្នុងរដូវកាលថ្មីនេះ ក្នុងនោះរកបានដោយបាល់ប៉េណាល់ទីចំនួន២គ្រាប់។ 

កីឡាករ Jamie Vardy
កីឡាករ Jamie Vardy

ក្រៅពីនេះកីឡាករ James Maddison ក៏រកបានមួយគ្រាប់ឲ្យ Leicester ផងដែរដោយការស៊ុតពីលើដំបូលទូកយ៉ាងស្អាត ខណៈគ្រាប់បាល់ទី៥របស់ក្លិបកញ្ជ្រោងខៀវ កើតឡើងដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Youri Tielemans ក្រោយពេលដែលខ្សែការពារ Nathan Ake តែតបានគ្រាប់ទី២ឲ្យ Man City ។ 

ក្រុមកីឡាកររបស់ក្លិប Man City
ក្រុមកីឡាកររបស់ក្លិប Man City

ចប់ការប្រកួតនេះ Leicester City ឈរលើកំពូលតារាងមាន៩ពិន្ទុ ពោលប្រកួត៣លើកឈ្នះទាំង៣។ ចំណែកឯ Man City ប្រកួតបាន២លើក ឈ្នះមួយ ចាញ់មួយ មាន៣ពិន្ទុឈរនៅលេខ១៣៕​

តារាងពិន្ទុលីគកំពូល Premier League គិតត្រឹមយប់មិញនេះ
តារាងពិន្ទុលីគកំពូល Premier League គិតត្រឹមយប់មិញនេះ
ការប្រកួតរវាងក្លិប Man City និង Leicester  City

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T