គម្រោងខុនដូប្រណីត AGILE SKY RESIDENCE កំពុងទាក់ទាញចំណាប់អារម្មណ៍ប្រជាជនខ្មែរ

//s9.kh1.co/56/5649792bd278ca913b00e112b59d3564f59c5f20.jpg
សង្គម

 ២៨-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ដែលជាបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅកណ្តាលរាជធានីភ្នំពេញ គម្រោងខុនដូប្រណីត AGILE SKY RESIDENCE ដែលកំពុងបន្តដំណើរការសាងសង់យ៉ាងសកម្ម បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អតិថិជនជាច្រើន ដែលក្នុងនោះមានជនជាតិខ្មែរ ច្រើនជាងបរទេស។

ភ្នំពេញ៖ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ដែលជាបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅកណ្តាលរាជធានីភ្នំពេញ  គម្រោងខុនដូប្រណីត AGILE SKY RESIDENCE ដែលកំពុងបន្តដំណើរការសាងសង់យ៉ាងសកម្ម បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អតិថិជនជាច្រើន ដែលក្នុងនោះមានជនជាតិខ្មែរ ច្រើនជាងបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 

មានប្រសាសន៍នៅក្នុងពិធីអបអរសាទរ ចំពោះភាពជោគជ័យរបស់គម្រោងខុនដូប្រណីត AGILE SKY RESIDENCE នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅទៅស្នាក់ការលក់គម្រោង អ្នកស្រី កែវ សុចិន្តា ដែលជាអតិថិជនមួយរូប ក្នុងចំណោមអតិថិជនជាច្រើននាក់ទៀត បានមានប្រសាសន៍ប្រាប់ថា៖

« ខ្ញុំបានទិញគម្រោងខុនដូប្រណីតមួយចំនួនចំនួន ១ យូនីត នៅជាន់ទី ៣១ ដែលនឹងអាចមើលឃើញទេសភាពក្នុងរាជធានីភ្នំពេញបានយ៉ាងច្បាស់ នៅពេលស្នាក់នៅ ជាពិសេសទេសភាពនៅពេលយប់»។ 

ប្រសាសន៍អ្នកស្រី កែវ សុចិន្តា

អ្នកស្រីបន្តថា៖ 

« ដំបូងឡើយខ្ញុំមិនមានបំណងទិញខុនដូនោះទេ ដោយសារតែខុនដូនៅកណ្តាលរាជធានីភ្នំពេញភាគច្រើនសុទ្ធតែមានតម្លៃថ្លៃ ប៉ុន្តែវាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះគម្រោងខុនដូប្រណីត AGILE SKY RESIDENCE ដែលក្រៅពីស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ទីតាំងល្អ និងលក់ក្នុងតម្លៃសមរម្យ ថែមទាំងផ្តល់នូវលក្ខខណ្ឌក្នុងការបង់ប្រាក់យ៉ាងងាយស្រួល ជាពិសេសប្រាក់កកដំបូងត្រឹមតែប្រមាណ១០ភាគរយតែប៉ុណ្ណោះ ក៏អាចក្លាយជាម្ចាស់ខុនដូប្រណីតមួយនេះបានដែរ»។ 

  ប្រសាសន៍អ្នកស្រី កែវ សុចិន្តា
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 

ដោយឡែកលោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service ដែលជាអតិថិជនរបស់គម្រោងខុនដូប្រណីត AGILE SKY RESIDENCE ម្នាក់ផងដែរនោះ បានមានប្រសាសន៍បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនផងដែរថា៖ 

« នេះជាគម្រោងដ៏ល្អបំផុត និងស័ក្ដសមសម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរបទពិសោធន៍ការរស់នៅបែបទាន់សម័យ ខណៈដែលតម្លៃលក់នៅលើទីផ្សារនៃគម្រោងមួយនេះមានភាពសមរម្យ បើប្រៀបធៀបទៅនឹងតម្លៃនៃគម្រោងខុនដូផ្សេងទៀតដែលស្ថិតនៅទីតាំងរួមគ្នា»។

ប្រសាសន៍លោកស្រី តាំង ហួរ

លោកស្រីបានមានប្រសាសន៍បន្តទៀតថា៖

«តាមការសង្កេតឃើញរបស់ខ្ញុំ បច្ចុប្បន្ននេះ ប្រជាជនខ្មែរមួយចំនួនបានយល់ដឹងពីទីផ្សារ និងសារៈសំខាន់ចំពោះការស្នាក់នៅក្នុងអគារសហកម្មសិទ្ធិ ឬហៅថាខុនដូនេះច្រើនជាងមុន។ ពីមុនភាគច្រើនគេតែងនិយាយថា មានតែជនជាតិបរទេសតែប៉ុណ្ណោះដែលចូលចិត្ត និងនិយមរស់នៅក្នុងខុនដូ ប៉ុន្តែពេលនេះ ពួកគាត់បានដឹងពីសារប្រយោជន៍នៃការរស់នៅក្នុងខុនដូ។ នៅពេលគាត់រស់នៅក្នុងខុនដូ ក្រៅពីបង្ហាញពីភាពរស់នៅបែបស៊ីវិល័យ គឺពួកគាត់មានភាពងាយស្រួលជាច្រើនទៀត ដូចជាស្ថិតនៅជិតកន្លែងដែលគាត់ធ្វើការ ប្រកបអាជីវកម្មផ្សេងៗ ជាពិសេសកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ»។

  ប្រសាសន៍លោកស្រី តាំង ហួរ

លោកស្រី តាំង ហួរ បានបញ្ជាក់ថា៖

« ក្រៅពីអត្ថប្រយោជន៍ខាងលើនេះ នៅក្នុងខុនដូមានប្រមូលផ្តុំទៅដោយសេវាជាច្រើនទៀតដូចជា សេវាកម្មផ្នែកថែរក្សាអនាម័យ អាហារដ្ឋាន ក្លឹបហាត់ប្រាណ កន្លែងស្ទីម សូណា រួមជាមួយនឹងសេវាកម្មផ្សេងៗទៀត ដែលក្នុងនោះរួមបញ្ចូលទាំងទីកន្លែងសុវត្ថិភាពចំណតយានយន្តផងដែរ។ ក្រៅពីនេះ ការទិញខុនដូយើងអាចស្នាក់នៅ ឬជួលឱ្យគេបាន និងងាយស្រួលរកអ្នកជួល ដោយយើងអាចឱ្យអ្នកគ្រប់គ្រងសហគមន៍រួមរបស់យើង ដាក់ជួលបានលឿន ប្រសិនជាយើងទិញនៅគំរោងដែលមានទីតាំងល្អ។ ជាមួយគ្នានេះ ប្រាក់ចំណេញពីការវិនិយោគ (Return on Investment) អ្នកទិញខុនដូអាចជួលផ្ទះបានចន្លោះពី៨ទៅ១០ភាគរយប្រចាំឆ្នាំ ផ្ទុយទៅវិញបើយើងទិញផ្ទះធម្មតា យើងអាចទទួលបានប្រាក់ចំណូលនៃការវិនិយោគតែ៤ទៅ៥ភាគរយ នៃតម្លៃផ្ទះប៉ុណ្ណោះក្នុងមួយឆ្នាំ»។

  ប្រសាសន៍លោកស្រី តាំង ហួរ
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 

អ្នកស្រី លន់ ជូលីតា នាយិកាផ្នែកលក់របស់ក្រុមហ៊ុនភ្នាក់ងារ CSA ដែលទទួលសិទ្ធិក្នុងការលក់គម្រោងខុនដូប្រណីត AGILE SKY RESIDENCE បានមានប្រសាសន៍ថា៖

« AGILE SKY RESIDENCE គឺជាគម្រោងដ៏ល្អបំផុត និងស័ក្ដសមសម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរបទពិសោធន៍ការរស់នៅបែបទាន់សម័យ ខណៈដែលតម្លៃលក់នៅលើទីផ្សារនៃគម្រោងមួយនេះមានភាពសមរម្យ បើប្រៀបធៀបទៅនឹងតម្លៃនៃគម្រោងខុនដូផ្សេងទៀត ដែលស្ថិតនៅទីតាំងរួមគ្នា»។

ប្រសាសន៍អ្នកស្រី លន់ ជូលីតា

អ្នកស្រីបន្តថា៖

« នៅតំបន់ដែលគម្រោង AGILE SKY RESIDENCE កំពុងសាងសង់នៅពេលនេះ ស្ថិតនៅចន្លោះបឹងកេងកង១ បឹងកេងកង៣ ដែលជាតំបន់មានសក្ដានុពលជាងគេនៅក្នុងរាជធានីភ្នំពេញ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសប្រចាំព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកពាក់ព័ន្ធទៅនឹងតម្លៃដែលត្រូវបានដាក់លក់នៅលើទីផ្សារ និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនដែលភាគច្រើនជាជនជាតិខ្មែរនោះ គឺត្រឹម ១៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ហើយតម្លៃនេះនឹងបន្តឡើងថ្លៃបន្ថែមទៀត ដែលកាន់តែជាឱកាសចំណេញយ៉ាងច្រើនសម្រាប់អតិថិជននៅពេលបច្ចុប្បន្ន។ នៅក្នុងរយៈពេលជាង២សប្ដាហ៍ ពួកយើងលក់បានរហូតដល់ទៅជាង៨០យូនីតទៅហើយ»។

  ប្រសាសន៍អ្នកស្រី លន់ ជូលីតា

អគារខុនដូដ៏ទំនើប AGILE SKY RESIDENCE មានកម្ពស់ ៤៤ជាន់ស្មើនឹងប្រមាណ ៩៦៣យូនីត ដោយត្រូវចំណាយរយៈពេលសាងសង់ចំនួន៣ឆ្នាំ និងមានបំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗ និងទីកម្សាន្តនានាជាច្រើន ដើម្បីផ្តល់ជូននូវផាសុកភាពដល់ការរស់នៅបែបទាន់សម័យ រួមជាដូចជា សួនច្បារ Sky Garden ចំនួន៤ មានកន្លែងហាត់ប្រាណ មានហាងកាហ្វេ មានមណ្ឌលកម្សាន្តសម្រាប់កុមារ បណ្ណាល័យ រួមជាមួយនឹងផ្សារទំនើបផងដែរ៕

គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
គម្រោងខុនដូប្រណីត AGILE SKY RESIDENCE 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T