មុខមាត់សង្ហាពេក ស្រាប់តែក្លាយជាតារាអុីនធឺណេតក្នុងរយៈពេល២៤ម៉ោង ក្រោយពីបង្ហាញខ្លួនក្នុងប៉ុស្ដិ៍ទូរទស្សន៍ ដែលត្អូញត្អែរពីទ្វារបន្ទប់ទឹកខូចខាត (មានវីដេអូ)

//s9.kh1.co/52/52bea58f9fb16f76b4aae0c7ebbf271f81248b68.jpg
សង្គម

 ២៨-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យុវជនម្នាក់មាននាមត្រកូលថា Zhang វ័យ២២ឆ្នាំ មកពីទីក្រុង Ningbo និងមានរូបរាងយ៉ាងសង្ហា បានក្លាយទៅជាទីចាប់អារម្មណ៍របស់មហាជននៅលើបណ្ដាញសង្គម ក្រោយពីលោកបានបង្ហាញខ្លួននៅក្នុងកម្មវិធីប៉ុស្ដិ៍ទូរទស្សន៍មួយ

ចិន៖ យុវជនម្នាក់មាននាមត្រកូលថា Zhang វ័យ២២ឆ្នាំ មកពីទីក្រុង Ningbo និងមានរូបរាងយ៉ាងសង្ហា បានក្លាយទៅជាទីចាប់អារម្មណ៍របស់មហាជននៅលើបណ្ដាញសង្គម ក្រោយពីលោកបានបង្ហាញខ្លួននៅក្នុងកម្មវិធីប៉ុស្ដិ៍ទូរទស្សន៍មួយ ដែលមានឈ្មោះថា សិទ្ធអ្នកប្រើប្រាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូបទសម្ភាស៍ លោក Zhang បានរៀបរាប់ថា កាលពីថ្ងៃទី៨ ខែកញ្ញាកន្លងទៅនេះ ទ្វារកញ្ចក់នៅក្នុងផ្ទះល្វែងជួលរបស់លោក បានធ្លាក់ភ្លាមៗ នៅពេលដែលលោកកំពុងងូតទឹក។ ទន្ទឹមនឹងនេះ កម្ទេចកញ្ចក់ បានធ្វើឲ្យលោកមុតដៃទាំងសងខាង និងត្រូវចំណាយប្រាក់អស់ចំនួនជាង៩,៤០០យ័ន (ប្រមាណ១,៤០០ដុល្លារអាមេរិក) សម្រាប់ថ្លៃព្យាបាលផងដែរ។ ហើយលោកសង្ឃឹមថា នឹងអាចទាមទារសំណងពីខាងការិយាល័យគ្រប់គ្រងលំនៅឋាន ដោយមានជំនួយពីខាងសារព័ត៌មានក្នុងស្រុក។

យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្ដាញសង្គម បានចាប់អារម្មណ៍ទៅលើរូបរាងដ៏សង្ហារបស់លោក ជាជាងបញ្ហាទ្វារកញ្ចក់ធ្លាក់ទៅទៀត ដែលធ្វើឲ្យវីដេអូបទសម្ភាស៍ ទទួលបានអ្នកចុចចូលទស្សនារហូតដល់ទៅជាង៥០លានដងឯណោះនៅលើបណ្ដាញសង្គមចិនWeibo ត្រឹមតែ​រយៈពេល២៤ម៉ោងប៉ុណ្ណោះកាលពីដើមសប្ដាហ៍មុននេះ។

ក្រោយពីល្បីល្បាញយ៉ាងខ្លាំងមក លោក Zhang បានប្រាប់ថា លោកមិននឹកស្មានថាមានមហាជនចាប់អារម្មណ៍ច្រើនយ៉ាងនេះឡើយ ហើយលោកគ្រាន់តែបង្ហាញខ្លួនដើម្បីចង់ការពារសិទ្ធប៉ុណ្ណោះ។ 

ជុំវិញបញ្ហាទ្វារខាងលើនេះ ដំបូងឡើយខាងការិយាល័យគ្រប់គ្រងលំនៅឋាន បានចេញមុខបដិសេធការទទួលខុសត្រូវ ព្រោះគ្មានភស្ដុតាងណាមួយដែលអាចបញ្ជាក់ថាទ្វារកញ្ចក់ធ្លាក់ដោយខ្លួនឯងទេ។ តែនៅទីបំផុត ក៏យល់ព្រមបង់ថ្លៃព្យាបាលមួយផ្នែកទៅកាន់លោក Zhang បន្ទាប់ពីវីដេអូសម្ភាស៍ផ្ទុះខ្លាំង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

លោក Zhang កំពុងផ្ដល់បទសម្ភាស៍ក្នុងកម្មវិធីប៉ុស្ដិ៍ទូរទស្សន៍
លោក Zhang កំពុងផ្ដល់បទសម្ភាស៍ក្នុងកម្មវិធីប៉ុស្ដិ៍ទូរទស្សន៍
លោក Zhang កំពុងផ្ដល់បទសម្ភាស៍ក្នុងកម្មវិធីប៉ុស្ដិ៍ទូរទស្សន៍
លោក Zhang កំពុងផ្ដល់បទសម្ភាស៍ក្នុងកម្មវិធីប៉ុស្ដិ៍ទូរទស្សន៍
លោក Zhang
លោក Zhang
លោក Zhang
លោក Zhang
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T