ច្រណែនណាស់! Hyuna អាយុក្បែរ ៣០ ទៅហើយ តែរាងមិនបាច់មើល

//s9.kh1.co/7c/7cc282a5dc29b67b8cb7de5a80133ad59d46d0b1.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អតីតសមាជិកក្រុម 4minutes ឈ្មោះថា Hyuna អាយុច្រើនទៅហើយ ប៉ុន្តែបើនិយាយពីរូបរាងស្រឡូនខ្លាំង មិនចាញ់នារីដែលមានវ័យក្មេងៗឡើយ។

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ តារាជើងចាស់កូរ៉េខាងត្បូង ដែលជាអតីតសមាជិកក្រុម 4minutes ដែលមានឈ្មោះថា Hyuna បានបង្ហាញរូបរាង ជាមួយនឹងឈុតប៊ីគីនីមួយទំហឹងយ៉ាងចាស់ដៃ ដោយមិនក្រែងចិត្តប្រុសៗ នៅក្នុងបណ្តាញសង្គមបន្តិចសោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប្រហែលជាមួយម៉ោងមុន តារាចម្រៀងដ៏សែនសុិចសុីមួយរូបនេះ បានថតរូបបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៉ុក ទៅមុខកញ្ចក់ជាមួយឈុតប៊ីគីនីមួយឈុត ជាមួយនឹងរូបរាងដ៏គួរឲ្យក្នាញ់ និងគួរឲ្យស្រលាញ់ណាស់ ទោះបីជាខណៈពេលនេះ នាងមានអាយុដល់ទៅ ២៨ឆ្នាំហើយក្តី។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនបាននាំគ្នា បញ្ចេញមតិសរសើរតារាស្រីរូបនេះ ដែលនៅតែមានរាងរូបតូចច្រឡឹង ស្អាតខ្លាំង បើទោះបីជាមានអាយុច្រើនបន្តិចក្តី ក៏មិនបណ្តោយឲ្យរូបរាង ឡើងគីឡូដូចតារាផ្សេងៗទៀតនោះឡើយ៕

សូមចូលមើលរូបភាពខាងក្រោម ៖

Hyuna
Hyuna
Hyuna
Hyuna
Hyuna
Hyuna
Hyuna
Hyuna
Hyuna
Hyuna
Hyuna
Hyuna
Hyuna
Hyuna
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T