ប្រធានាធិបតីរុស្ស៊ីស្នើឱ្យមានកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីហាមឃាត់ការដាក់អាវុធក្នុងទីអវកាស

//s9.kh1.co/95/95997ab9cb47f134ec22d59452218209dd236d05.jpg
សង្គម

 ២៧-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រធានាធិបតីរុស្ស៊ីរុស្ស៊ីលោក វ៉ា្លឌីមៀរ ពូទីន បានស្នើកិច្ចព្រមព្រៀងអន្តរជាតិមួយ​ ដើម្បីហាមឃាត់ការដាក់អាវុធយុទ្ធសាស្ត្រនៅក្នុងទីអវកាស

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀរ ពូទីន បានស្នើកិច្ចព្រមព្រៀងអន្តរជាតិមួយ​ ដើម្បីហាមឃាត់ការដាក់អាវុធយុទ្ធសាស្ត្រនៅក្នុងទីអវកាស។ ក្នុងសុន្ទរកថា​នៅឯមហាសន្និបាតអង្គការសហប្រជាជាតិលោក ពូនទីន បានលើកឡើង​ថា ប្រទេសរុស្ស៊ីកំពុងលើកកម្ពស់គំនិតផ្តួចផ្តើមមួយ ដើម្បីរៀបចំឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​រវាងប្រទេសមហាអំណាចឈានមុខ​​នៅទីអវកាសទាំងអស់ ដើម្បីរួមគ្នាទប់ស្កាត់ការដាក់អាវុធ​ ឬ​ការគំរាមកំហែង​ផ្សេងទៀតនៅទីអវកាស។ ទន្ទឹមនឹងនេះ លោកក៏បានច្រានចោលការចោទប្រកាន់របស់អាមេរិកនិងអង់គ្លេសបន្ថែមទៀត ដែលថារុស្ស៊ីបានធ្វើតេស្តសាកល្បងអាវុធ​អវកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក វ៉ា្លឌីមៀរ ពូទីន
លោក វ៉ា្លឌីមៀរ ពូទីន

គួរជម្រាបដែរថា ​នៅក្នុង​មហាសន្និបាត​​ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃអង្គារ​តាមរយៈវីដេអូសន្ទនា ​ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានប្រាប់អង្គការសហប្រជាជាតិដែរថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកគួរតែចូលជួបពិភាក្សា ដើម្បី​បន្តសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ ដែលនឹងត្រូវផុតកំណត់នៅខែកុម្ភៈឆ្នាំក្រោយ៕

លោក ពូទីន ​​មិនចង់ឱ្យមានការដាក់អាវុធយុទ្ធសាស្ត្រនៅ​អវកាស
លោក ពូទីន ​​មិនចង់ឱ្យមានការដាក់អាវុធយុទ្ធសាស្ត្រនៅ​អវកាស
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T