Messi ចេញមកថាឲ្យ Barca ចំៗជុំវិញការចាកចេញរបស់ Suarez

//s9.kh1.co/0f/0ff4f4674fb478b7b5e9a500933c459bdebb5c44.png
កីទ្បា

 ២៦-កញ្ញា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

Messi ចេញមកនិយាយថា Suarez គួរតែទទួលបានគេយកចិត្តទុកដាក់ពី Barcelona ច្រើនជាងនេះ

បរទេស៖ កីឡាករ Lionel Messi បានចេញមករិះគន់ដល់ក្លិប Barcelona ចំៗនៅក្នុងគណនី Instagram របស់ខ្លួន ចំពោះការមិនយកចិត្តទុកដាក់លើកីឡាករ Luis Suarez ។ គួរបញ្ជាក់ដែរថានៅប៉ុន្មានសប្តាហ៍មុននេះ Barca បានប្រាប់ឲ្យ Suarez ស្វែងរកទ្រនំថ្មី ទាំងដែលរូបគេមិនទាន់ចង់ចាកចេញនៅឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាររបស់កីឡាករ Lionel Messi 

នៅក្នុងគណនី Instagram របស់គេ
សាររបស់កីឡាករ Lionel Messi  នៅក្នុងគណនី Instagram របស់គេ

សម្រាប់រយៈពេល៦រដូវកាលជាមួយ Barcelona កីឡាករវ័យ៣៣ឆ្នាំរូបនេះរកបានដល់ទៅ២០០គ្រាប់ឯណោះ​ និងបានជួយឲ្យក្លិបឈ្នះពានធំៗសរុបចំនួន១៣។ ហើយនៅពេលនេះ Suarez បានសម្រេចចិត្តផ្ទេរទៅលេងឲ្យក្លិប Atletico Madrid ហើយដោយចុះកិច្ចសន្យារយៈពេល២ឆ្នាំ។ 

  កីឡាករ Luis Suarez
  កីឡាករ Luis Suarez

Suarez គួរតែទទួលបានការឲ្យតម្លៃខ្ពស់ជាងនេះ មិនមែនត្រូវដើរចេញក្នុងសភាពបែបនេះនោះទេ ព្រោះថារូបគេជាកូនសោរសំខាន់ម្នាក់ដែលបានជួយឲ្យក្លិបទទួលបានភាពជោគជ័យជាច្រើនក្នុងរយៈពេលកន្លងមកនេះ៕

  កីឡាករ Lionel Messi
  កីឡាករ Lionel Messi និង Luis Suarez
  កីឡាករ Lionel Messi និង Luis Suarez

ប្រភពinsider

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T