ការប្រកួតរវាង Brighton ទល់នឹង Man UTD នៅល្ងាចនេះ អតីតខ្សែប្រយុទ្ធ Liverpool លោក Michael Owen ទស្សន៍ទាយថា…

//s9.kh1.co/f6/f6428c18c7304cb13d965697c2e39d776a4260f5.jpg
កីទ្បា

 ២៦-កញ្ញា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ការប្រកួតរវាង Brighton ទល់នឹង Man UTD នៅល្ងាចនេះ អតីតខ្សែប្រយុទ្ធ Liverpool លោក Michael Owen ទស្សន៍ទាយថា ក្រុមលោក Ole Gunnar Solskjaer នឹងទទួលបាន៣ពិន្ទុ

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្នុងថ្ងៃបើកឆាកក្របខ័ណ្ឌ Premier League រដូវកាល ២០២០/២១ ទល់នឹងក្រុម Crystal Palace ដោយលទ្ធផល ៣ទលល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅល្ងាចថ្ងៃសៅរ៍នេះ វេលាម៉ោង ៦:៣០នាទី ក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer នឹងត្រូវធ្វើការប្រកួតទី២ ក្របខណ្ឌ Premier League ទល់នឹងក្រុមម្ចាស់ផ្ទះ Brighton នៅកីឡដ្ឋាន The American Express Community Stadium។

https://s9.kh1.co/__image/w=650,h=435,q=100/64/64e5f67b26d4271cc5b5811be89ee6b34a826e85.png

ហើយសម្រាប់ការប្រកួតនេះផងដែរ អតីតខ្សែប្រយុទ្ធក្រុម Liverpool លោក Michael Owen ទស្សន៍ទាយថា Man UTD នឹងយកឈ្នះ Brighton ១ទល់នឹង០ ដោយទទួលបាន៣ពិន្ទុ ត្រឡប់មកទឹកដី Old Trafford វិញ។

  លោក Michael Owen   
  លោក Michael Owen   

ជាមួយគ្នានេះ លោក Mark Lawrenson អ្នកវិភាគកីឡាករប្រចាំកាសែត BBC ក៏មានការគិតមិនខុសពីលោក Owen ដែរ ដោយលោកទស្សន៍ទាយ ថាក្រុមបិសាចក្រហម នឹងបំបាក់ក្រុមម្ចាស់ផ្ទះ Brighton ដោយលទ្ធផល ២ទល់នឹង០

  លោក Mark Lawrenson
  លោក Mark Lawrenson

គួររម្លឹកដែរថា ជំនួបជួបគ្នាពីរលើក នៅក្របខ័ណ្ឌ​ Premier League កាលពីរដូវកាលមុន ក្រុម Man UTD ឈ្នះទាំងពីរលើក ក្នុងនោះកាលពីជើងទី១ នៅទឹកដី Old Trafford ក្រុម Man UTD ឈ្នះ Brighton ៣-១  ខណៈជើងទី២ នៅទឹកដី The American Express Community ក្រុម Brighton ចាញ់ Man UTD ៣-០៕

ប្រភពmanchestereveningnews

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T